មូលនិធិប្រយុទ្ធប្រឆាំងកូវីដ-១៩

លោកស៊ី ជីនពីង អះអាងថា ចិន​បានផ្តល់ហិរញ្ញវត្ថុក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩


ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា ប្រទេសចិនបានផ្តល់ហិរញ្ញប្បទានសម្រាប់បង្កើតមូលនិធិមួយ ក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ និងការធ្វើឲ្យនូវសេដ្ឋកិច្ចប្រសើរឡើងវិញ ។ លោកប្រធានាធីបតីចិនបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយក្រុមពាណិជ្ជកម្ម អាស៊ីប៉ាស៊ីហ្វិកកាលពីសប្ដាហ៍មុននេះ។
លោកស៊ី ជីនពីង អះអាងថាបានផ្តល់ហិរញ្ញវត្ថុក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ (រូបភាព៖ស៊ិន ហួរ)
ដោយ

លោក ស៊ី ជីនពីង បាន​និយាយទៀតថា ប្រទេសចិនបាន​ផ្តល់វាក់សាំងជាង ៥០០ លានដូសរួចហើយ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយ​ប្រទេសចិន​មានជំនឿទុកចិត្តនូវជ័យជំនះ​​សម្រាប់មនុស្សជាតិ​លើមេរោគរាតត្បាតនេះ តាមរយៈសហប្រតិបត្តិការជាមួយបណ្ដាប្រទសនានា។ ហើយចិន​​ក៏​មានជំនឿពេញលេញ​នូវភាពរុងរឿង​របស់​សេដ្ឋកិច្ចសកលដែរ។

គេនៅចាំបានថា នៅវេទិកាអំពីសុខភាព នៅកិច្ចប្រជុំ G20 កាលពីខែឧសភា លោក​ស៊ីជីនពីង បាន​បេ្តជ្ញានឹងផ្តល់ជំនួយ​បន្ថែម ៣ ពាន់លានដុល្លារ​សម្រាប់រយៈពេល ៣ ឆ្នាំ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍឲ្យមានការងើបឡើងវិញពីវិបត្តិកូវីដ-១៩។

ជាមួយគ្នានោះ ប្រធានាធិបតីចិន​រូបនេះ ក៏បាន​អំពាវនាវឲ្យ​ប្រទេសជាច្រើន​កសាងបរិយាកាសបើកទួលាយ យុត្តិធម៌ មិនលំអៀង សម្រាប់ពាណិជ្ជកម្មឌីជីថលផងដែរ។

ប្រទេសចិនបានបញ្ចប់គោលនយោបាយភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ដែលជាប្លុកពាណិជ្ជកម្មសេរីបំផុតរបស់ពិភពលោក ដោយរួមបញ្ចូលប្រទេសទាំង ១៥​នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមិនមាន​សហរដ្ឋអាមេរិច ដែលប្លុកពាណិជ្ជកម្មនេះ​នឹងរំពឹងថា អនុវត្តនៅ​ចុងឆ្នាំ ២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃប្រាប់ឲ្យធនាគារ និងហិរញ្ញវត្ថុពិចារណាពន្យារពេលសង់បំណុលបន្ថែមទៀត ដើម្បីជួយអាជីវកម្មក្នុងស្រុក

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានអះអាងថា ធនាគារ រួមទាំងស្ថាប័នហិរញ្ញវត្ថុនានាគួរតែពិចារណា ប្រសិនបើធនាគារកណ្ដាលថៃអំពាវនាវឲ្យមានការពន្យារព…

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើកំពុងលក់ក្រពើឡៃឡុង ក្រោយពីទប់លែងជាប់នឹងការខាតបង់

ព័ត៌មាន
តាំងពីមានមេរោគរាតត្បាតកូវីដ-១៩ចូលលុកលុយមក មុខរបរចិញ្ចឹមក្រពើបានជួបបញ្ហាធ្លាក់ចុះកាន់តែខ្លាំង ដោយកូនក្រពើនៅមុនពេលមានកូវីដ-១៩ ធ្លាប់លក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ