ចិនគ្រោងបើកការហោះហើរត្រង់

ចិនកំពុងសិក្សាលទ្ធភាពបើកការហោះហើរត្រង់ពីទីក្រុងសានថូវ មកកាន់ប្រទេសកម្ពុជាឡើងវិញ


ចិន កំពុងពិនិត្យលទ្ធភាពបើកការហោះហើរត្រង់ពីទីក្រុងសានថូវ ខេត្តក្វាងតុងមកកាន់ប្រទេសកម្ពុជាឡើងវិញ និងកំពុងសិក្សាឱកាសវិនិយោគលើវិស័យសំខាន់ៗមួយចំនួន បន្ទាប់ពីមើលឃើញពីសក្តានុពល និងការរីកចម្រើនរបស់កម្ពុជា។ ការបង្ហាញបំណងទាំងនេះត្រូវបានបង្ហើបដោយលោក វីន ហ្សាន ប៊ីន (Wen Zhan Bin) លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
ចិនគ្រោងបើកការហោះហើរត្រង់
ដោយ

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង បានគូសបញ្ជាក់ថា ការមកបំពេញទស្សនកិច្ចរបស់គណៈប្រតិភូក្រុងសានថូវនៅពេលនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ ខេត្តក្វាងតុង និងកម្ពុជា។ ទន្ទឹមនេះ គណ:ប្រតិភូទីក្រុងសានថូវ ក៏មានបំណងជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍ ព្រមទាំងលទ្ធភាពក្នុងការបើកដំណើរការឡើងវិញនូវការហោះហើរត្រង់ពីទីក្រុងសានថូវ មកប្រទេសកម្ពុជានាពេលខាងមុខផងដែរ។

ជាមួយគ្នានេសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូខាងលើក្នុងការវិនិយោគលើវិស័យសក្តានុពលផ្សេងៗនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី បានរំលេចពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបកម្ពុជា-ចិន និងបានចាត់ទុកទស្សនកិច្ចនាពេលនេះ វានឹងកាន់តែរួមចំណែកជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការតភ្ជាប់ក្នុងចំណោមវិស័យឯកជន និងវិស័យឯកជន។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់វិនិយោគិនមកពីទីក្រុងសានថូវ បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យសក្កានុពលជាច្រើនទៀត ជាពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងសានថូវ ខេត្តក្វាងតុង នៅកម្ពុជា ក៏សម្រេចបាននូវការចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជាផងដែរ៕

អត្ថបទ៖ ខេមបូណូមីស,រូបឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងបង្កើនអាយុចូលនិវត្តន៍ ដើម្បីបន្ថយកង្វល់លើបញ្ហាប្រាក់សោធន និងបញ្ហាកង្វះកម្លាំងពលកម្ម

ព័ត៌មាន
បញ្ហាប្រជាសាស្រ្ត គឺជារឿងឈឺក្បាលជាងមួយទស្សវត្សរ៍មកហើយសម្រាប់មេដឹកនាំចិន ប៉ុន្តែនៅពេលនេះដំណោះស្រាយដែលចិនគ្រោងធ្វើនោះ គឺការបង្កើនអាយុចូលនិវ…

តើការវែកញែកពាក់ព័ន្ធបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV អាចជាឱកាសទាក់ទាញការវិនិយោគ និងទេសចរទៅកាន់តំបន់នោះបន្ថែមដែរឬទេ?

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ មានការជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្តាសសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងការគាំទ្រ និងមិនគាំទ្រចំពោះគម្រោងកិច្ចសហប្រតិបត្តិការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ