បញ្ញសិប្បនិម្មិត

តើសហរដ្ឋអាម៉េរិក ប្រុងចាត់ការយ៉ាងណាប្រឆាំងនឹងការរីកចម្រើននៃបញ្ញសិប្បនិម្មិតរបស់ចិន?


នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ដល់ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឫ AI របស់ចិន រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន កំពុងត្រៀមរឹតត្បិតមួយចំនួន ដើម្បីរារាំងចិនមិនឱ្យចូលក្នុងកម្មវិធីស្នូលនៃប្រព័ន្ធបញ្ញាសិប្បនិម្មិតនានា ជាពិសេសកម្មវិធី Chat GPT ដែលជាច្រក Software មួយដ៏សំខាន់ក្នុងការជួយជំរុញការរីកចម្រើន និងការវិវត្តន៍ទៅមុខនៃបញ្ញាសិប្បនិម្មិត។
បញ្ញសិប្បនិម្មិត
ដោយ

ប្រភពដែលស្និទនឹងរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានបង្ហើបប្រាប់សារព័ត៌មានធំៗថា ការិយាល័យពាណិជ្ជកម្មអាម៉េរិក កំពុងពិចារណាលើការជំរុញបទប្បញ្ញត្តិថ្មីៗមួយចំនួន ដើម្បីរឹតបន្តឹងការនាំចេញគំរូបញ្ញាសិប្បនិមិ្មត និងសិទ្ធិចូលទៅប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិតមួយចំនួន ដែលកំពុងតែពេញនិយមនៅលើពិភពលោក ដូចជាកម្មវិធី Chat GPT ជាដើម។

កន្លងមកដើម្បីទប់ស្កាត់សន្ទុះនៃការរីកចម្រើនរបស់ចិន នៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ សហរដ្ឋអាម៉េ​រិក បានចាត់វិធានការយ៉ាងតឹងរ៉ឹង លើការទប់ស្កាត់ការនាំចេញបន្ទះសៀគ្វីបញ្ញាសិប្បនិម្មិតទំនើបៗទៅកាន់ប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្យឺតការអភិវឌ្ឍ​បច្ចេកវិទ្យាទំនើបរបស់ទីក្រុងប៉េកាំងសម្រាប់គោលបំណងយោធា។

ពាក់ព័ន្ធនឹងបញ្ហានេះ ការិយាល័យពាណិជ្ជកម្មអាម៉េ​រិក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ ប៉ុន្តែគេដឹងថា អ្នកវិទ្យាសាស្រ្តចិននៅពេលនេះកំពុងតែសិក្សានិងស្វែងយល់ដ៏សកម្មពីកម្មវិធីបញ្ញាសិប្បនិម្មិត ដែលកំពុងតែអភិវឌ្ឈន៍ដោយអាម៉េ​រិក។

ក្រៅពីកម្មវិធី Chat GPT សូម្បីតែក្រុមហ៊ុន Microsoft និង Google ជាដើម ក៏កំពុងតែដំណើរការ និងអភិវឌ្ឈន៍បញ្ញាសិប្បនិម្មិតយ៉ាងសម្បើម ហើយកំពុងតែដណ្តើមគ្នាទាក់ទាញអ្នកប្រើប្រាស់ និងប្រជាប្រិយ​ភាពជុំវិញពិភពលោកដោយរួមទាំងចិនផងដែរ អាស្រ័យហេតុនេះទើបអ្នកយុទ្ធសាស្រ្តរបស់អាម៉េ​រិក បារម្ភថា ចំណុចប្រហោងនេះអាចជាច្រកសម្រាប់អ្នកវិទ្យាសាស្រ្តរបស់ដៃគូប្រកួតប្រជែងនឹងអាម៉េ​រិកជ្រៀតចូល ដើម្បីគ្រប់គ្រងទិន្នន័យ និងដកពិសោធន៍ពីបច្ចេកវិទ្យាថ្មីៗដែលអាម៉េ​រិករកឃើញ។

លោក ភីធ័រ ហារ៉ែល (Peter Harrell) អតីតក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េ​រិក បាននិយាយថាដោយសារតែកម្មវិធីបញ្ញាសិប្បនិម្មិតមួយចំនួនខាងលើ អ្នកវិទ្យាសាស្រ្តដែលមានគោលដៅអាចនឹងចូលទៅស្វែងរកទិន្នន័យទាក់ទងនឹងបច្ចេកវិទ្យាអាវុធ ក៏ដូចជាបង្កសង្រ្គាមនៅក្នុងប្រព័ន្ធអ៊ីនធឺណិតបានផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ទង់មតិជាសកលបង្ហាញថា ឥណ្ឌា និងបណ្ដាប្រទេសអាស៊ាននឹងបង្កើនអាទិភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់រៀងៗខ្លួន

ព័ត៌មាន
ការស្ទង់មតិរបស់ក្រុមហ៊ុន PWC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញថា ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗនៅលើពិភពលោកកំពុងសម្លឹងមើលប្រទេសឥណ្ឌា …

ចិនកំពុងជួបវិបត្តិនៃការចូលនិវត្តន៍ ខណៈមនុស្សចាស់ជាច្រើននៅតែគ្មានពេលឈប់ពីការងារ

ព័ត៌មាន
ប្រទេសចិន កំពុងជួបវិបត្តិក្នុងការចូលនិវត្តន៍ ដោយមនុស្សចាស់មួយភាគធំមិនអាចរកឃើញពេលវេលាឈប់សម្រាកពីការងារបាននៅឡើយ។ ទិន្នន័យរបស់អង្គការសម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ