វិស័យទេសចរណ៍

ថៃប្រកាសលើកលែងទិដ្ឋាការដល់ជនបរទេស៦០សញ្ជាតិ ដើម្បីជំរុញវិស័យទេសចរណ៍


នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងជំរុញទីផ្សារទេសចរណ៍របស់ខ្លួនឱ្យកាន់តែរស់រវើកបន្ថែមទៀតនោះ អាជ្ញាធរថៃ បានប្រកាសកែសម្រួលទិដ្ឋាការបន្ថែមទៀតដល់អ្នកទេសចរបរទេស។ បើតាមសារព័ត៌មាន the Nation ប្រទេសក្បែរខាងកម្ពុជាមួយនេះ បានប្រកាសបើកទ្វារប្រទេសជូនជនបរទេស៦០សញ្ជាតិ ចូលដោយមិនបាច់ទិដ្ឋាការ ហើយអាចស្នាក់នៅក្នុងប្រទេសនេះដល់ទៅ៣០ថ្ងៃ។
វិស័យទេសចរណ៍
ដោយ

ភ្ញៀវទេសចរបរទេសដែលជាប្រជាជននៃប្រទេស និងដែនដីចំនួនជាង៦០ប្រទេស នឹងអាចចូលមកធ្វើដំណើរកម្សាន្ត និងពិនិត្យសុខភាពនៅក្នុងប្រទេសថៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ និងមានសិទ្ធិស្នាក់នៅដោយស្របច្បាប់រហូតដល់៣០ថ្ងៃ។

អគ្គនាយកដ្ឋានកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសថៃ បានប្រកាសថា ប្រជាជននៃប្រទេសធំៗនៅបស្ចិមប្រទេស មជ្ឈិ​មបូព៌ា អាហ្រ្វិក អាស៊ី អាម៉េរិកខាងជើង និងខាងត្បូងនៅក្នុងបញ្ជី គឺសុទ្ធតែអាចនាំគ្នាមកធ្វើដំណើរទេសចរណ៍នៅក្នុងប្រទេសថៃ ដោយសេរីគ្មានត្រូវការទិដ្ឋាការ។

ប្រភពដដែលបានបន្តថា ក្រៅពីនោះ ថៃក៏នៅមានគោលនយោបាយលើកលែងទិដ្ឋាការកម្រិតទ្វេភាគី និងកម្រិតតំបន់ផ្សេងទៀតជាមួយនឹងចិន ក៏ដូចជាអាស៊ានផងដែរ ហើយកម្ពុជាក៏អាចចេញចូលថៃដោយមិនចាំបាច់ទិដ្ឋាការជាមួយនឹងការអនុញ្ញាតិឱ្យស្នាក់នៅ១៤ថ្ងៃ។ អ្នកវិភាគបានអះអាងថា គោលនយោបាយ នៃការបើកចំហរប្រទេសដោយគ្មានទិដ្ឋាការនេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរមកកាន់ប្រទេសថៃ។

ទិន្នន័យរបស់រដ្ឋាភិបាលថៃ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន២៨លាននាក់ ពោលគឺលើសពីគោលដៅរបស់ខ្លួនកំណត់បន្តិច ហើយបានបង្កើតប្រាក់ចំណូលបានជិត៣៥ពាន់លានដុល្លារ។ ក្នុងនោះភ្ញៀវទេសចរបរទេស ដែលបានមកលេងថៃ ច្រើនជាងគេ គឺភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី ដែលមានភ្ញៀវទេសចរ ចំនួន៤លាន៥សែននាក់ តាមពីក្រោយដោយអ្នកទេសចរមកពីប្រទេសចិន មានចំនួន៣លាន៥សែននាក់។

គួររំលឹកថា កាលពីមុនការរីករាលដាលនៃកូវីដ-១៩ នៅឆ្នាំ២០១៩ ថៃបានទាក់ទាញភ្ញៀវទេសចរបរទេសសរុបដល់ទៅ៣៩លាននាក់ ក្នុងនោះគ្រាន់តែភ្ញៀវទេសចរជនជាតិចិន គឺមានរហូតដល់១១លាននាក់ឯណោះ។ គោលដៅ និងរមណីដ្ឋាន ដែលទាក់ទាញនៅថៃរួមមានដូចជាភូកេត ប៉ាតាយ៉ា និងបាងកកជាដើម៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមគ្រោងបញ្ជូនពលករជុំទី១ជាង១ម៉ឺន៥ពាន់នាក់ទៅធ្វើការនៅកូរ៉េខាងត្បូងនៅឆ្នាំ២០២៤

ព័ត៌មាន
ពលករវៀតណាមជាង១ម៉ឺន៥ពាន់នាក់ នឹងត្រូវបញ្ជូនទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក្នុងជុំទី១ ឆ្នាំ២០២៤ នេះ គឺច្រើនជាង៣ពាន់នាក់បើធៀបនឹងជុំទី១…

ប្រទេសចំនួន១៦គ្រោងចូលរួមជាមួយ BRICS ដើម្បីឈប់ប្រើប្រាក់ដុល្លារសម្រាប់ពាណិជ្ជកម្មនៅឆ្នាំ២០២៤

ព័ត៌មាន
ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង ហៅកាត់ថា BRICS កំពុងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីឈប់ប្រើប្រាក់ដុល្លារអាម៉េរិក និងងាកមកលើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ