គោលនយោបាយសេដ្ឋកិច្ច

ចិន កំពុងរៀបចំគោលនយោបាយដើម្បីទាញផលប្រយោជន៍ពីសេដ្ឋកិច្ចសម្រាប់មនុស្សចាស់ ដែលមានទំហំជាង៤ទ្រីលានដុល្លារ


អាជ្ញាធរចិន នៅពេលនេះ កំពុងខិតខំរៀបចំគោលនយោបាយជំរុញសកម្មភាពសេដ្ឋកិច្ចសម្រាប់មនុស្សចាស់ ដែលគេបានប៉ាន់ប្រមាណថា អាចមានទំហំប្រមាណ៤,១ទ្រីលានដុល្លារ ពោលគឺមានតម្លៃប្រហាក់ប្រហែលនឹង១០% នៃអត្រាផលិតផលក្នុងស្រុកសរុបរបស់ចិន នៅមុនឆ្នាំ២០៣៥។ បើតាមការព្យាករណ៍ នៅអំឡុងពេលនោះពលរដ្ឋចិន ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅនឹងមានប្រមាណ៣០% នៃប្រជាជនសរុបរបស់ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
គោលនយោបាយសេដ្ឋកិច្ច
ដោយ

រដ្ឋាភិបាល និងក្រុមហ៊ុនឯកជននៅក្នុងប្រទេសចិន កំពុងរិះរកវិធីសាស្ត្រក្នុងការទាញយកផលប្រយោជន៍ ពីការកំណត់ និងការដាក់ចេញគោលនយោបាយលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសម្រាប់មនុស្សចាស់។ បើតាមការព្យាករណ៍របស់អ្នកជំនាញ សកម្មភាពសេដ្ឋកិច្ចសម្រាប់មនុស្សចាស់នៅក្នុងប្រទេសចិន អាចមានទំហំដល់ទៅជាង៤ទ្រីលានដុល្លារ ដែលមានតម្លៃប្រហាក់ប្រហែលនឹង១០% នៃអត្រាផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននៅក្នុងឆ្នាំ២០៣៥។

តាមការរំពឹងទុកប្រទេសចិននឹងមានប្រជាជនដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ប្រហែលជា៣០%នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំ២០៣៥ ដូច្នេះហើយទើបអ្នករៀបចំគោលនយោបាយសេដ្ឋកិច្ចរបស់ចិនកំពុងតែដាក់ចេញគោលនយោបាយណា ដែលសមស្របដើម្បីគេចចេញពីវិបត្តិនៃការចំណាយ។

ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន បានចេញនូវគោលការណ៍ណែនាំមួយសម្រាប់ការបណ្តុះបណ្តាលកម្មករជំនាញក្នុងវិស័យសេដ្ឋកិច្ចសម្រាប់មនុស្សចាស់ កាលពីខែមិថុនាកន្លងទៅ។ ការដាក់ចេញចំណាត់ការនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សារដ្ឋបានប្តេជ្ញាសហការជាមួយវិស័យឯកជនដោះស្រាយបញ្ហាប្រឈមនៃចំនួនប្រជាជនវ័យចំណាស់ រួមទាំងការកែលម្អសេវាម្ហូបអាហារ ការថែទាំសុខភាព និងការពន្លឿនការអភិវឌ្ឍស្ថាប័នថែទាំមនុស្សចាស់។

ចំនួនប្រជាជនចិន បានចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំ២០២២ ហើយអង្គការសហប្រជាជាតិ បានព្យាករណ៍ថា ពលរដ្ឋចិននឹងថយចុះមកត្រឹម១,៣ពាន់លាននៅឆ្នាំ២០៥០ និងធ្លាក់ចុះក្រោម ៨០០លាននាក់នៅឆ្នាំ២១០០៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់ចំណេញរបស់ក្រុមហ៊ុន Vietnam Airlines ហក់ឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើល ក្រោយខាត៤ឆ្នាំជាប់គ្នា

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានដំណើរការល្អជាងគេរបស់ពិភពលោកនៅឆ្នាំនេះ បន្ទាប់ពីប្រាក់ចំណេញរបស់ក្…

កម្ពុជា ដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ សំដៅជួយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ