សេដ្ឋកិច្ចចិន

តើមានកត្តាអ្វីជំរុញឱ្យទំហំពាណិជ្ជកម្មបរទេសរបស់ចិន ហក់ឡើងជាង៦% នៅ៧ខែឆ្នាំនេះ?


ទោះបីប្រទេសចិន រងសម្ពាធពាណិជ្ជកម្មពីលោកខាងលិចយ៉ាងណាក៏ដោយ តែការធ្វើពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកមួយនេះ នៅតែបង្ហាញពីភាពវិជ្ជមាន។ ជាក់ស្តែងនៅក្នុងរយៈពេល៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មបរទេសរបស់ចិន បានប្រមាណ៣,៥ទ្រីលានដុល្លារកើនឡើងជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីជាមួយសហភាពអឺរ៉ុប មានទំហំជាង៤០០ពាន់លានដុល្លារ។ តើមានកត្តាអ្វីជំរុញឱ្យទំហំពាណិជ្ជកម្មបរទេសរបស់ចិនហក់ឡើងជាង៦% នៅ៧ខែឆ្នាំនេះ?
សេដ្ឋកិច្ចចិន
ដោយ

របាយការណ៍ផ្លូវការរបស់រដ្ឋបាលគយចិន បានបង្ហាញថា ការធ្វើពាណិជ្ជកម្មរវាងមហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ធធំបំផុតទី២លើពិភពលោកជាមួយដៃគូ សម្រេចបានប្រមាណ៣,៥ទ្រីលានដុល្លារនៅ៧ខែឆ្នាំនេះ កើនឡើងជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់ចិន មានទំហំរហូតដល់ជាង២ទ្រីលានដុល្លារ ខណៈការនាំចូលមានទំហំជិត១,៥ទ្រីលានដុល្លារ ដែលនាំឱ្យចិន សម្រេចបានអតិរេកពាណិជ្ជកម្មជាង៥០០ពាន់ដុល្លារ កើនឡើងជិត៨% នៅ៧ខែឆ្នាំនេះ។

លោក ល្យូ តាលៀង (Lyu Daliang) ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគនៃអគ្គរដ្ឋបាលគយចិន បានអះអាងថា សេដ្ឋកិច្ចរបស់ចិន មានដំណើរការល្អប្រសើរជាលំដាប់ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ ហើយពាណិជ្ជកម្មក្រៅប្រទេសបានរក្សាសន្ទុះថេរ និងវិជ្ជមាន ដោយកំណើនពាណិជ្ជកម្មបរទេសរបស់ចិន បានរក្សាអត្រាលើសពី៥% នៅ៤ខែជាប់ៗគ្នាគិតត្រឹមខែកក្កដា។

តំបន់អាស៊ានជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ជិត៥៤៧ពាន់លានដុល្លារក្នុងរយៈពេល៧ខែឆ្នាំនេះ ដោយកើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលស្មើនឹងជិត១៦% នៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសនេះ។ ចំណែកទំហំពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបវិញ មានចំនួនជិត៤៥០ ពាន់លានដុល្លារ ខណៈជាមួយសហរដ្ឋអាម៉េរិក មានជិត៣៨០ពាន់លានដុល្លារ និងជាមួយប្រទេសកូរ៉េខាងត្បូង មានចំនួនជាង១៨៤ពាន់លានដុល្លារ។

ដោយឡែក ការធ្វើពាណិជ្ជកម្មរវាងមហាយក្សចិន ជាមួយបណ្តាប្រទេស ដែលចូលរួមក្នុងគំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ បានហក់ឡើងដល់ជាង១ទ្រីលានដុល្លារ នៅ៧ខែឆ្នាំនេះ មានការកើនឡើងជាង៧%៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ប្ដឹងសហភាពអឺរ៉ុបទៅអង្គការ WTO ប្រឆាំងនឹងការយកពន្ធលើរថយន្តអគ្គិសនី ខណៈការលក់រថយន្តរបស់ខ្លួនធ្លាក់ចុះ៥%

ព័ត៌មាន
រដ្ឋាភិបាលចិន បានដាក់ពាក្យប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការយកពន្ធបន្ថែមទៀតរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនី ដែលផលិតនៅ…

ហេតុអ្វីរាជរដ្ឋាភិបាល កាត់បន្ថយការផ្តល់អាជ្ញាបណ្ណបើកកាស៊ីណូនៅកម្ពុជា?

ព័ត៌មាន
ចាប់តាំងពីឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានធ្វើពិពិធកម្មក្នុងវិស័យល្បែងពាណិជ្ជកម្មជាបន្តបន្ទាប់តាមរយៈការចុះធ្វើបច្ចុប្បភាព និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ