អាជីវកម្ម

តំបន់អាស៊ីអាគ្នេយ៍ កំពុងចាត់វិធានការក្ដៅគគុក ដើម្បីទប់រំហូរចូលយ៉ាងគំហុកនៃទំនិញនាំចូលថោកៗរបស់ចិន ដើម្បីសង្រោះអាជីវកម្មក្នុងស្រុក


ដោយសារទទួលបានការឧបត្ថម្ភយ៉ាងសម្បើម និងការជួយជ្រោមជ្រែងសព្វបែបយ៉ាងពីសំណាក់រដ្ឋាភិបាលចិន បណ្ដាក្រុមហ៊ុនសហគ្រាសចិន មានលទ្ធភាពខ្ពស់ក្នុងការផលិត និងលក់ចេញនូវផលិតផលរបស់ខ្លួនក្នុងតម្លៃទាបជាងទីផ្សារខ្លាំង ជាពិសេសទំនិញសម្រាប់នាំចេញទៅក្រៅប្រទេស។
អាជីវកម្ម
ដោយ

ជាលទ្ធផល ទីផ្សារក្នុងប្រទេសនានាជុំវិញពិភពលោកមានជោរជន់ទៅដោយទំនិញចិនថោកៗ ដែលបណ្ដាលឱ្យអាជីវកម្មក្នុងស្រុកជួបការលំបាកក្នុងការប្រកួតប្រជែង ឬក្នុងករណីធ្ងន់ធ្ងរឈានទៅដល់ការក្ស័យធនតែម្ដង។ ដូចនេះ ដើម្បីជួយស្រោចស្រង់អាជីវកម្មក្នុងស្រុក តំបន់អាស៊ីអាគ្នេយ៍ កំពុងចាត់វិធានការក្ដៅគគុក ដើម្បីទប់រំហូរចូលយ៉ាងគំហុក នៃទំនិញនាំចូលថោកៗរបស់មហាយក្សចិន។

តំបន់អាស៊ីអាគ្នេយ៍កំពុងចាត់វិធានការក្ដៅគគុក ដើម្បីទប់រំហូរចូលយ៉ាងគំហុកនៃទំនិញនាំចូលថោកៗរបស់មហាយក្សចិន ជាពិសេសតាមរយៈ Platform លក់ទំនិញតាមប្រព័ន្ធអនឡាញ ឬ E-commerce។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។ តួយ៉ាង ប្រទេសឥណ្ឌូណេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន គ្រោងនឹងយកពន្ធរហូតដល់ទៅ២០០% លើទំនិញក្រណាត់នាំចូលពីចិន ដើម្បីការពារឧស្សាហកម្មក្នុងស្រុក។ ទន្ទឹមនេះប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ាន និងប្រទេសម៉ាឡេស៊ី ក៏បានកំណត់យកពន្ធថ្មីលើការទិញទំនិញតាមប្រព័ន្ធអនឡាញពីចិនផងដែរ។

វិធានការឆ្លើយតបយ៉ាងក្ដៅគគុកនេះ គឺដោយសារតែរំហូរចូលយ៉ាងគំហុកនៃទំនិញនាំចូលថោកៗរបស់ចិន ​កំពុងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មករ និយោជិត និងអាជីវកម្មក្នុងស្រុក ដូចដែលបានឃើញនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលកម្មករនិយោជិតរហូតដល់ទៅ៤ម៉ឺន៩ពាន់នាក់ ត្រូវបានបញ្ឈប់ពីការងារនៅក្នុងវិស័យវាយនភណ្ឌ និងស្បែកជើងនៅឆ្នាំនេះ ដោយសារការលក់ធ្លាក់ចុះខ្លាំង។ ទំនិញនាំចូលថោកៗ ជាពិសេសតាមរយៈ Platform ទិញទំនិញតាមប្រព័ន្ធអនឡាញដូចជា Shopee និង TikTok Shop ជាដើម កំពុងតែធ្វើឱ្យឧស្សាហកម្មក្នុងស្រុកជួបការលំបាកខ្លាំង។

ទោះជាយ៉ាងណា ខណៈដែលកំពុងស្វះស្វែងការពារទីផ្សារក្នុងស្រុក បណ្ដារដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏​កំពុងទាក់ទាញការវិនិយោគរបស់ចិន ផងដែរ នៅក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់។ យោងតាមទិន្នន័យផ្លូវការបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់តំបន់អាស៊ីអាគ្នេយ៍ជាមួយប្រទេសចិន កំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដែលជំរុញឱ្យមានការត្រួតពិនិត្យបន្ថែមទៀតលើគោលនយោបាយពាណិជ្ជកម្ម និងការនាំចូល៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងចំនួន៦១ជាមួយទុនវិនិយោគជាង៣,៦ពាន់លានដុល្លារ នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល

ព័ត៌មាន
គម្រោងវិនិយោគ និងធុរកិច្ចចំនួន៦១គម្រោងជាមួយទុនវិនិយោគជាង៣ពាន់៦រយលានដុល្លារនៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និងសម្រូ…

ហេតុអ្វីធនាគារពិភពលោកប្រាប់ឱ្យវៀតណាម ដំឡើងពន្ធលើគ្រឿងស្រវឹងរហូតដល់១៥៥%?

ព័ត៌មាន
ធនាគារពិភពលោកបានផ្តល់យោបល់ដល់ប្រទេសវៀតណាម ឱ្យពិចារណាដំឡើងពន្ធពី៦៥% ទៅ១៥៥% លើគ្រឿងស្រវឹង ដើម្បីឆ្លើយតបនឹងការកើនឡើងចំនួនអ្នកស្លាប់ និងអ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ