អាមេរិក-ចិន-កោះតៃវ៉ាន់

ប្រធាន CIA អាមេរិកព្រមានកុំឱ្យមើលស្រាលមហិច្ឆការរបស់លោក ស៊ី ជីនពីង ចំពោះការក្រសោបយកកោះតៃវ៉ាន់ឱ្យសោះ


ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក លោក William Burns បាននិយាយកាលពីថ្ងៃទី២មករាថា គេមិនគួរមើលស្រាលឡើយមហិច្ឆតារបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ចំពោះការចង់ក្រសោបយកកោះតៃវ៉ាន់ឡើយ បើទោះបីជាក្នុងករណីដែល មេរៀនសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន មិនស័ក្ដិសមឱ្យលោកស៊ី ជីនពីងអនុវត្តតាមក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
: ប្រធានចារកម្មអាមេរិកប្រមានកុំឱ្យមើលស្រាលមហិច្ឆតារបស់ប្រទេសចិន
ដោយ

ប្រធាន CIA លើកឡើងថា សហរដ្ឋអាមេរិកបានដឹងតាមរយៈការស៊ើបការណ៍សម្ងាត់ដែលថា លោក ស៊ី បានបញ្ជាឱ្យយោធារបស់គាត់ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការវាយប្រហារលើកោះតៃវ៉ាន់នៅឆ្នាំ២០២៧។ ប៉ុន្តែលោកបានគូសបញ្ជាក់ទៀតថា វាមិនសំខាន់ថា លោក ស៊ី ជីនពីង​ នឹងសម្រេចធ្វើការវាយប្រហារនៅឆ្នាំ២០២៧ ឬឆ្នាំណាមួយនោះទេ អ្វីដែលសំខាន់នោះ គឺ​លោកស៊ីនឹងធ្វើវាមែន។

បើតាមការវាយតម្លៃរបស់ទីភ្នាក់ងារចារកម្ម CIA សហរដ្ឋអាមេរិកមិនត្រូវមើលស្រាលពីមហិច្ឆការបស់ប្រធានាធិបតីចិនរូបនេះជាដាច់ខាត ចំពោះគោលបំណងឈ្លានពានកោះតៃវ៉ាន់។ លោកបានបន្ថែមថា អ្វីដែលធ្វើឱ្យមេដឹកនាំចិន​មានការភ្ញាក់ផ្អើល និងមិនទាន់ទុក្ខចិត្ត នោះគឺការមើលឃើញនូវមេរៀនបរាជ័យដ៏អាម៉ាស់របស់រុស្ស៊ីច្រើនជាងជោគជ័យ​ នៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ប្រតិកម្មរបស់ CIA ធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី៣​ ខែកុម្ភៈនេះ មានប្រភពព័ត៌មានមកថា​ ប៉េងប៉ោងបាឡុងហោះធំមួយ ត្រូវបានគេសង្ស័យថា ជាការបង្ហោះដោយប្រទេសចិន មកឈ្លបយក​ចារកម្មលើទឹកដី​អាមេរិករយៈពេល​ពីរបីថ្ងៃ។ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានណែនាំ​ប្រធានាធិបតីលោក Joe Biden មិនឱ្យបាញ់​ទម្លាក់វាចោលទេ ព្រោះខ្លាចកម្ទេចកម្ទី​ដែលគេមិនដឹងថាមានអ្វីខ្លះនៅ​ក្នុងនោះ អាចគំរាមកំហែង​សុវត្ថិភាពប្រជាជនអាមេរិក។

យ៉ាងណាមិញ ឧបទ្ទវហេតុប៉េងប៉ោងស៊ើបការណ៍របស់ចិននេះបានធ្វើឱ្យគេទាញការកត់សម្គាល់ឃើញថា ទីក្រុងប៉េកាំង​ និងវ៉ាស៊ីនតោនកំពុងប្រើប្រាស់ចារកម្មដាក់គ្នា​ទៅវិញទៅមក​ចំពេល​ដែលមានការកើនឡើងនៃភាពតានតឹងរវាង​ប្រទេសមហាអំណាចផុតលេខទាំងពីរនេះ។

សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​សប្តាហ៍​ក្រោយ​​សម្រាប់​ដំណើរ​ទស្សនកិច្ច​ ដែលធ្លាប់បាន​​ព្រមព្រៀងគ្នាតាំងពី​ខែ​វិច្ឆិកាឆ្នាំមុន។ ហេតុនេះគេមិនច្បាស់ទេថា តើការរកឃើញ​នៃប៉េងប៉ោងចារកម្មចិននេះ​អាចប៉ះពាល់ដល់ផែនការទស្សនកិច្ចទាំងនោះដែរ ឬយ៉ាងណានោះទេ៕




អត្ថបទបន្ទាប់


លោកពូទីនប្រៀបប្រដូចសង្គ្រាមនៅអ៊ុយក្រែនទៅនឹងសង្គ្រាមលោកលើកទី២ ហើយថារុស្ស៊ីត្រូវតែប្រយុទ្ធឱ្យដល់ទីបញ្ចប់

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រៀបផ្ទឹមអនុស្សាវរីយ៍នៃការចងចាំក្នុងសង្គ្រាមលោកលើកទី២ នាទីក្រុង វ៉ូលហ្កូហ្ក្រាត(Volgograd) ដែល…

ក្រុមប្រទេសនៃក្លឹបប៉ារីសចង់កៀគរការធានាហិរញ្ញប្បទានដល់ស្រីលង្កាក្នុងការដោះស្រាយបំណុល និងទទួលជំនួយពី IMF

ព័ត៌មាន
ក្រុមប្រទេសអ្នកផ្តល់ប្រាក់កម្ចី ដែលគេស្គាល់ថា ក្លឹបប៉ារីស បានបង្ហាញការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការធានាផ្នែកហិរញ្ញប្បទានដល់ប្រទេសស្រីលង្ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ