អត្ថបទក្រុមហ៊ុន

សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”


និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និងឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”
ដោយ

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ, ព្រឹទ្ធបុរស,សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។




អត្ថបទបន្ទាប់


ដឹកជញ្ជូនឥតគិតថ្លៃភ្លាមៗ! រាល់ការទិញទំនិញលើ L192 តាមរយៈអុីម៉ល AMK Mobile ឥឡូវនេះ

ព័ត៌មាន
ដឹកជញ្ជូនឥតគិតថ្លៃភ្លាមៗ! សម្រាប់អតិថិជនដែលចង់ទិញសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងប្រើប្រាស់ ឬផលិតផលថែរក្សាសម្រស់ផ្សេងៗ ការផ្ដល់ជូននេះគឺ …

ជំទាវ ជា សិរី៖ ការប្រើប្រាស់រូបិយវត្ថុជាតិ ជួយធានាដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីខាងក្រៅ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា អះអាងថា ការប្រើប្រាស់ប្រាក់រៀល បានរួមចំណែកដល់កិច្ចការពារ និងពង្រឹងអធិបតេយ្យសេដ្ឋកិច្ច អត្តសញ្ញាណជាតិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ