ការបញ្ឈប់បុគ្គលិកCNN

CNN បានបញ្ឈប់បុគ្គលិក៣ នាក់ ដោយសារពួកគេមកធ្វើការ ដោយមិនបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩


ក្រុមហ៊ុនបណ្ដាញសារព័ត៌មានដ៏ធំមួយរបស់អាមេរិក CNN បានបណ្ដេញចោលបុគ្គលិករបស់ខ្លួន ៣នាក់ ដោយសារតែពួកគេបានបំពានគោលការណ៍ក្រុមហ៊ុន ដោយមកធ្វើការទាំងខ្លួនមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន AP។
CNN បានបញ្ឈប់បុគ្គលិក៣ នាក់ ដោយសារពួកគេមកធ្វើការ ដោយមិនបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩

ប្រធានប្រព័ន្ធផ្សព្វផ្សាយ CNN លោក Jeff Zucker បានប្រាប់បុគ្គលិករបស់ខ្លួនតាមរយៈលិខិតមួយថា ក្រុមហ៊ុនមិនមានគោលនយោបាយអត់ឱនចំពោះករណីបែបនេះទេ ហើយតម្រូវឱ្យនិយោជិតរបស់ខ្លួនត្រូវចាក់វ៉ាក់សាំងព្រោះថា ការចាក់វ៉ាក់សាំងជាកាតព្វកិច្ច ដើម្បីអាចមកការិយាល័យ ឬធ្វើការនៅក្រៅការិយាល័យជាមួយបុគ្គលិកផ្សេងទៀតបាន។ 

សូមជម្រាបថា លិខិតដែលសរសេរដោយប្រធានសារព័ត៌មាន CNN នេះ ត្រូវបានទទួលដោយសារព័ត៌មាន AP បន្ទាប់ពីវាត្រូវបានបង្ហោះលើTwitterដោយអ្នកយកព័ត៌មានរបស់CNN។ ទោះយ៉ាងណាស្ថាប័នសារព័ត៌មាន CNN មិនបានផ្តល់ព័ត៌មានលម្អិតពីបញ្ហានេះទេ។

គួររំឮកថា ការិយាល័យសារព័ត៌មាន CNN ត្រូវបានបើកឡើងវិញហើយ ដោយអនុញ្ញាតឲ្យបុគ្គលិកចូលធ្វើការឡើងវិញដោយស្ម័គ្រចិត្ត ហើយប្រធានស្ថាប័នព័ត៌មាននេះ និយាយថា មានជាង១ភាគបីនៃបុគ្គលិកថ្មី បានត្រឡប់ចូលមកធ្វើការវិញហើយ។ 

ក្រៅតែពីការតម្រូវឲ្យបុគ្គលិកចាក់វ៉ាក់សាំងហើយនោះ ស្ថាប័នព័ត៌មាន CNN ក៏បានតម្រូវឲ្យបុគ្គលិករបស់ខ្លួនដែលធ្វើការនៅការិយាល័យក្នុងទីក្រុង អាតាល្លង់តា វ៉ាស៊ិនតោន និង ឡូសអាន់ជ័រលេស ត្រូវតែពាក់ម៉ាស់មកធ្វើការផងដែរ។

ការរឹតបន្ដឹងវិធានការទាក់ទងនឹងការការពារការឆ្លងមេរោគកូវីដ-១៩នៅសហរដ្ឋអាមេរិកនេះ គឺធ្វើឡើងនៅចំពេលដែលនៅអាមេរិក កំពុងមានករណីឆ្លងកូវីដ-១៩កើនឡើងវិញគួរឲ្យបារម្ភ ពិសេស គឺវត្តមានមេរោគបំប្លែងថ្មី ឌែលតា ដែលកំពុងចរាចរណ៍យ៉ាងសកម្ម ពោលគឺ ៨០% នៃអ្នកឆ្លងថ្មីៗប្រចាំថ្ងៃនៅអាមេរិក គឺជាការឆ្លងមេរោគបំប្លែងថ្មីឌែលតា៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម និងចិនចុះ MoU ជំរុញពាណិជ្ជកម្មផ្លែឈើ ចំពេលមានផលរំខានពីកូវីដ-១៩រាតត្បាតរាតត្បាត

ព័ត៌មាន
វៀតណាម និងចិនចុះ MoU ជំរុញពាណិជ្ជកម្មផ្លែឈើ ចំពេលដែលការផ្ទុះរាលត្បាតកូវីដ-១៩ធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម។ វៀតណាម និងចិន បានចុះហ…

បញ្ចូលទឹកប្រាក់ទូរសព្ទដៃ​មិនបាច់ប្រើ​កាតកោសទៀតទេ ! ប្រើ​ អេស៊ីលីដាម៉ូបាល ជាការស្រេច!

ព័ត៌មាន
តើ​នៅចាំទេ កាលពីមុន នៅពេល​អស់លុយ​ក្នុងទូរសព្ទម្ដងៗ អ្នក​ត្រូវ​ធ្វើ​ដំណើរទៅរកទិញ​កាតកោស ដើម្បី​បញ្ចូលទឹកប្រាក់ក្នុង​ទូរសព្ទ​ ? ឥឡូវនេះ ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ