អត្ថបទក្រុមហ៊ុន

ខុនដូ ដឹស្តា ប៉ូឡារីស 23 និងក្រុមហ៊ុន POINTER Property បានចុះហត្ថលេខាលើភាពជាដៃគូលក់ និងជួលផ្តាច់មុខ


ក្រុមហ៊ុន POINTER Property បានទទួលសិទ្ធិពិសេសជាផ្លូវការពីក្រុមហ៊ុន បុរី ប៉េង ហួត តាមរយៈកម្មវិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូលក់ និងជួលផ្តាច់មុខ គម្រោង ខុនដូ ដឹស្តាប៉ូឡារីស 23 នាថ្ងៃទី19 ខែមករា ឆ្នាំ2023 ។
ខុនដូ ដឹស្តា ប៉ូឡារីស 23 និងក្រុមហ៊ុន POINTER Property បានចុះហត្ថលេខាលើភាពជាដៃគូលក់ និងជួលផ្តាច់មុខ

ពិធីចុះហត្ថលេខានេះត្រូវបានផ្តល់ជាកិត្តិយសដោយវត្តមានរបស់ថ្នាក់ដឹកនាំ​នៃក្រុមហ៊ុនទាំងពីរគឺ លោក គួរ ម៉េងហួរ ដែលជានាយករងផ្នែកអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន បុរី ប៉េង​​ ហួត និង​លោក ងួន ឆាយលាង ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន POINTER Property ក៏ដូចជាថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរជាច្រើនរូបផងដែរ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តិឡើងនៅទីតាំងការិយាល័យលក់របស់គម្រោងខុនដូ ដឹស្តា ប៉ូឡារីស 23 ដែលស្ថិតនៅចំកណ្តាលគម្រោងដ៏ធំសម្បើម​របស់បុរី ប៉េង ហួត គឺ ហ្គ្រេនស្តា ផ្លាទីនីម ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​

កម្មវិធីថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រីកវិសាលភាពនៃការលក់ និងជួលគម្រោងខុនដូ ដឹស្តា ប៉ូឡារីស 23 ទៅកាន់ទីផ្សារអតិថិជនជាតិ និងអន្តរជាតិដែលកំពុងស្វែងរកលំនៅឋានបែបឯកជនភាព ព្រោះថាគម្រោងនេះត្រូវបានបញ្ចប់ការសាងសង់១០០% ហើយអាចចូលស្នាក់នៅបានភ្លាមៗ ជាមួយនឹងតម្លៃសមរម្យហើយជនបរទេស ក៏អាចក្លាយជាម្ចាស់កម្មសិទ្ធិដោយស្របច្បាប់ ឬជួលស្នាក់នៅប្រកបដោយសុខសុវត្ថិភាពខ្ពស់ ទីតាំងនៅចំកណ្ដាលទីប្រជុំជនអ៊ូអរ មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ក៏ដូចជាការប្រឹក្សាយោបល់ទៅដល់អតិថិជនឱ្យកាន់តែទូលំទូលាយ និងងាយស្រួល តាមរយៈក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ POINTER Property

លោក ងួន ឆាយលាង មានប្រសាសន៍ថា “សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមើលឃើញថាខុនដូ ដឹស្តាប៉ូឡារីស 23 ជាគម្រោងមួយដែលមានសក្តានុពលខ្លាំងក្នុងទីផ្សារបច្ចុប្បន្ន។​ គម្រោងនេះក៏ទទួលបាននូវទំនុកចិត្តខ្ពស់ ​ដោយសារត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យដែលមានកេរ្តិ៍ឈ្មោះ និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាយើង។ ខ្ញុំជឿជាក់ថា គម្រោងខុនដូ ដឹស្តាប៉ូឡារីស 23 នឹងអាចបំពេញនូវតម្រូវការរបស់អតិថិជនដែលកំពុងស្វែងរកឱកាសវិនិយោគ ឬលំនៅដ្ឋានផ្ទាល់ខ្លួន ក្នុងសហគមន៍ដ៏សែនមនោរម្យ ជាមួយនឹងបរិក្ខាដ៏សម្បូរបែប ជាពិសេសទទួលបានទាំងគុណភាព និងតម្លៃដ៏សមរម្យ។

ចំណែកឯលោក គួរ ម៉េងហួរ មានប្រសាសន៍ថា “បុរី ប៉េង​ ហួត បានឈានជើងចូលក្នុងវិស័យអចលនទ្រព្យជាង 18 ឆ្នាំ និងបានអភិវឌ្ឍគម្រោងលំនៅឋានបែបទំនើបចម្រុះជាច្រើនរួចមកហើយ មានទាំងប្រភេទផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលដ៏ធំស្កឹមស្កៃ។ មិនតែប៉ុណ្ណោះ គ្រប់គម្រោងរបស់បុរី ប៉េង ហួត សុទ្ធតែត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើផាសុកភាព និងភាពស៊ីវិល័យនៃការរស់នៅជាមួយបរិស្ថានធម្មជាតិបៃតងដ៏ស្រស់បំព្រង ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបគ្រប់ប្រភេទពិសេសប្លែកពីគេ ដើម្បីធានាដល់សុវត្ថិភាព ប្រណិតភាព សុខុមាលភាព​ និងសុភមង្គលគ្រួសាររបស់អតិថិជន។ ដោយឡែក គម្រោង​ខុនដូ ដឹស្តាប៉ូឡារីស 23 ជាគម្រោងខុនដូទីមួយរបស់ បុរី ប៉េង​ ហួត ដែលប្រមូលផ្ដុំទៅដោយលក្ខណៈពិសេស និងជីវិតបែបទាន់សម័យមិនខុសពីគម្រោងផ្សេងៗរបស់បុរីយើងដែរ។

ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុន POINTER ជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍ និងវិជ្ជាជីវៈច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យកម្ពុជា ដូច្នេះទើបពួកយើងបានសម្រេចចិត្តចាប់ដៃសហការជាដៃគូយុទ្ធសាស្ត្រលើផ្នែកលក់​​និងជួលផ្តាច់មុខលើគម្រោងខុនដូរបស់យើង។ ខ្ញុំជឿជាក់ថា កិច្ចសហការក្នុងភាពភាពជាដៃគូមួយនេះ នឹងផ្ដល់ជូនអតិថិជននូវការប្រឹក្សាយោបល់ និងគុណតម្លៃបន្ថែមកាន់តែច្រើន ដើម្បីក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រមៃនៅគម្រោង ​ខុនដូ ដឹស្តាប៉ូឡារីស 23 តាមរយៈក្រុមហ៊ុន POINTER

គួររម្លឹកថាខុនដូ ដឹស្តាប៉ូឡារីស 23 បានបញ្ជប់ការសាង់សង់ទាំងស្រុង 100% និងមានអតិថិជនចូលរស់នៅបណ្តើរៗច្រើនជាង 60% ហើយ។ លោកអ្នកអាចមើលឃើញពីការរស់នៅដ៏ស៊ីវីល័យនៃគម្រោងខុនដូមួយនេះ ​ដោយមានស្កាយបារ​ ភោជនីយដ្ឋាន និងក្លឹបហាត់ប្រាណនៅជាន់ទី 26 សួនច្បារលើអាកាស ទីធ្លាធម្មជាតិសម្រាប់រត់ហាត់ប្រាណនៅជាន់ទី7 ចំណតយានយន្តទំនើប និងធំទូលាយជាច្រើនជាន់ ក៏ដូចជាមន្ទីរសម្រាកព្យាបាល ឱសថស្ថាន និងហាងលក់ទំនិញគ្រប់ប្រភេទសុទ្ធសឹងតែនៅក្នុងបរិវេណអគារខុនដូទាំងអស់។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានបំពាក់គ្រឿងសង្ហារឹមពេញមួយយូនីតរួចជាស្រេចតែម្ដង។

តើអ្នកកំពុងស្វែងរកលំនៅដ្ឋានផ្ទាល់ខ្លួនមែនទេ? មានត្រឹមតែ $4,580 (10%) អ្នកអាចចូលរស់នៅឥលូវនេះ ! តម្លៃចាប់ពី $45,800 តែប៉ុណ្ណោះ !

ព័ត៌មានបន្ថែម៖ 092 546 789 / 010 887 336

FB The Star Polaris 23: https://www.facebook.com/condothestarpolaris23

FB Pointer Property: https://www.facebook.com/pointerkh




អត្ថបទបន្ទាប់


ធនាគារជាតិនៃកម្ពុជា៖ អតិផរណាជាមធ្យមនៅឆ្នាំ២០២២ មិនប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋឡើយ

ព័ត៌មាន
ស្របពេលដែលពិភពលោកកំពុងទទួលរងនូវវិបត្តិជាច្រើន រួមទាំងអតិផរណាកើនឡើងផងដែរនោះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ នៅថ្ងៃទី…

CSX បើកទំព័រប្រវត្តិសាស្ត្រថ្មី អនុញ្ញាតឲ្យក្រុមហ៊ុនដំបូងគេមួយចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណបៃតងផ្លូវការ

ព័ត៌មាន
ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនមួយទៀត ដោយបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនផ្ដល់សេវាអចលនទ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ