ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី«សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»


ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសៀវ ភៅ ស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យ ថ្មី»។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្ដម លោកជំទាវ តំណាងក្រសួង-ស្ថាប័ននានា និង និស្សិតសរុបចំន
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត
ដោយ

ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ឆ្នាំ២០២៤ គឺជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជា«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន»ផងដែរ ដូច្នេះពិធីផ្សព្វផ្សាយសៀវភៅស្ដីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» នេះ គឺជាការបង្ហាញសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងជាការរំលឹកដល់ទំនាក់ទំនងការទូតនិងមិត្តភាពជាប្រពៃណីក្នុងប្រវត្តិសាស្រ្តនៃប្រទេសទាំងពី។ ជាមួយគ្នានេះ ខ្លឹមសាររួមនៃសៀវភៅនេះក៏ឆ្លុះបញ្ចាំងនូវសុទិដ្ឋិនិយមក្នុងការពង្រឹងសន្ដិសហវិជ្ជមានរវាងប្រទេសទាំងពីរ និងផ្ដល់អនុសាសន៍ល្អៗសម្រាប់ការកសាងអនាគត ប្រកបដោយស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយ៉ាងទូលំទូលាយទាំងក្នុងតំបន់ និងសកលលោក ជាពិសេស ជាគំរូដ៏សំខាន់មួយសម្រាប់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដោយឈរលើមូលដ្ឋាននៃការគោរពសិទ្ធិស្វ័យសម្រេច ឯករាជ្យភាព និងអធិបតេយ្យភាព។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានគូសរំលេចផងដែរថាមិត្តភាពជាប្រវត្តិសាស្រ្ដនៃប្រទេសទាំងពីរត្រូវបានថែរក្សា និងត្រូវបានពូនជ្រុំពីសំណាក់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ និងថ្នាក់ដឹកនាំនៃប្រទេសចិនគឺ លោក ម៉ៅ សេទុង និង លោក ជូ អេនឡាយ ដែលបានជំរុញ និងបង្កើតឱ្យមានទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងចិននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។

ជាងនេះទៅទៀត, ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-ចិនបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានប្រែក្លាយទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅជាភាពដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ  ដោយក្នុងនោះកម្ពុជាបានក្លាយជាដៃគូដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមសកលថ្មីចំនួនបីរបស់ប្រធានាធិបតី Xi Jinping រួមមាន(១)គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល(GDI), (២)គំនិតផ្តួចផ្តើមសន្តិសុខសកល(GSI) និង (៣)គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI)។ ជាក់ស្ដែង, ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ចិន និងការគោរពស្រលាញ់គ្នាទៅវិញទៅមក បង្កើតបាននូវការកសាងសមិទ្ធផលរួមជាច្រើន ទាំងក្នុងវិស័យនយោបាយ, ការទូត, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, មនុស្សជាតិ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងកិច្ចការសំខាន់ៗផ្សេងៗទៀតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ និងអន្ដរជាតិ។

បន្ថែមពីនេះ, កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្ដពង្រឹងនិងផ្ដល់អាទិភាពខ្ពស់លើទំនាក់ទំនងកម្ពុជា-ចិន, ដែលបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានផ្សារភ្ជាប់ “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១” ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាពិសេសបានផ្ដួចផ្ដើមនិងជំរុញកិច្ចសហប្រតិបត្តិការលើការកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង“ច្រករបៀងត្រីនិងស្រូវ” ដើម្បីរួមគ្នា

កសាងសហគមន៍ជោគវាសនារួម ដើម្បីនាំមកនូវភាពសុខដុមកាន់តែល្អប្រសើរសម្រាប់ប្រជាជនទាំងពីរកម្ពុជា-ចិន និងបន្ដសម្រេចបាននូវសមិទ្ធផលថ្មីៗសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ក្រៅពីការផ្សារភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្ពុជា-ចិន ក៏គ្រោងបង្កើតគោលនយោបាយពិសេសជាច្រើនទៀត តាមរយៈការភ្ជាប់រវាងឯកសារគោលនយោបាយពិសេសដំណាក់កាលទី២រយៈពេល ១០០ឆ្នាំរបស់ប្រទេសចិន ជាមួយចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជាផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបកស្រាយ និងពន្យល់អត្ថន័យនៃពាក្យសហគមន៍ជោគវាសនារួម ដែលសំដៅដល់ការមានគោលដៅ និងគុណតម្លៃរួម ក្នុងនោះគុណតម្លៃរួមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរគឺសន្តិភាព សន្ដិសហវិជ្ជមាន ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងការចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក។ បន្ថែមលើនេះ ការចេះជួយគ្នា ចេះការពារគ្នា ចេះជួយយឹតយោងគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក៏ស្ថិតក្នុងអត្ថន័យនេះនៃពាក្យជោគវាសនារួមផងដែរ។ យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ថា ដើម្បីអាចឈានទៅសម្រេចគោលដៅជោគវាសនារួម កម្ពុជាមិនអាចពឹងផ្អែកតែលើប្រទេសចិនទាំងស្រុងនោះទេ ពោលគឺកម្ពុជាត្រូវតែចេះធ្វើជាម្ចាស់ប្រទេសខ្លួនឯង ត្រូវចេះខិតខំប្រឹងប្រែងខ្លួនឯង ដើម្បីឱ្យក្លាយជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព មានសមត្ថភាព មានកម្លាំងធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ចដោយខ្លួនឯងជាដើម។ សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ កម្ពុជាមិនអាចសម្រេចជោគវាសនារួមជាមួយចិន ទាំងខ្លួននៅទន់ខ្សោយបានឡើយ។  

ឆ្លៀតឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់អនុសាសន៍មួយចំនួន ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ការសិក្សាស្រាវជ្រាវឱ្យកាន់តែទូលំទូលាយពីសំណាក់តួអង្គពាក់ព័ន្ធ

ជាពិសេស ឯកឧត្តម បានជំរុញឱ្យស្ថាប័នស្រាវជ្រាវសំខាន់ៗ រួមមាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយភាគីចិន ដើម្បីកំណត់ប្រធានបទនៃការសិក្សាស្រាវជ្រាវជាក់លាក់មួយ ដែលអាចផ្សារភ្ជាប់ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍នៃប្រទេសទាំងពីរ៕

ក្រៅពីការផ្សារភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្ពុជា-ចិន ក៏គ្រោងបង្កើតគោលនយោបាយពិសេសជាច្រើនទៀត តាមរយៈការភ្ជាប់រវាងឯកសារគោលនយោបាយពិសេសដំណាក់កាលទី២រយៈពេល ១០០ឆ្នាំរបស់ប្រទេសចិន ជាមួយចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជាផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបកស្រាយ និងពន្យល់អត្ថន័យនៃពាក្យសហគមន៍ជោគវាសនារួម ដែលសំដៅដល់ការមានគោលដៅ និងគុណតម្លៃរួម ក្នុងនោះគុណតម្លៃរួមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរគឺសន្តិភាព សន្ដិសហវិជ្ជមាន ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងការចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក។ បន្ថែមលើនេះ ការចេះជួយគ្នា ចេះការពារគ្នា ចេះជួយយឹតយោងគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក៏ស្ថិតក្នុងអត្ថន័យនេះនៃពាក្យជោគវាសនារួមផងដែរ។ យ៉ាងណាក៏ដោយ ឯក

ឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ថា ដើម្បីអាចឈានទៅសម្រេចគោលដៅជោគវាសនារួម កម្ពុជាមិនអាចពឹងផ្អែកតែលើប្រទេសចិនទាំងស្រុងនោះទេ ពោលគឺកម្ពុជាត្រូវតែចេះធ្វើជាម្ចាស់ប្រទេសខ្លួនឯង ត្រូវចេះខិតខំប្រឹងប្រែងខ្លួនឯង ដើម្បីឱ្យក្លាយជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព មានសមត្ថភាព មានកម្លាំងធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ចដោយខ្លួនឯងជាដើម។ សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ កម្ពុជាមិនអាចសម្រេចជោគវាសនារួមជាមួយចិន ទាំងខ្លួននៅទន់ខ្សោយបានឡើយ។  

ឆ្លៀតឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់អនុសាសន៍មួយចំនួន ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ការសិក្សាស្រាវជ្រាវឱ្យកាន់តែទូលំទូលាយពីសំណាក់តួអង្គពាក់ព័ន្ធ

ជាពិសេស ឯកឧត្តម បានជំរុញឱ្យស្ថាប័នស្រាវជ្រាវសំខាន់ៗ រួមមាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយភាគីចិន ដើម្បីកំណត់ប្រធានបទនៃការសិក្សាស្រាវជ្រាវជាក់លាក់មួយ ដែលអាចផ្សារភ្ជាប់ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍នៃប្រទេសទាំងពីរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារលក់លំនៅឋាននៅចិន ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជិត២ទស្សវត្សរ៍កន្លងមកនេះ

ព័ត៌មាន
ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ការលក់លំនៅឋាននៅប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត២ទស្សវត្សរ៍។ ស្ថិតិបានបង្ហាញថា …

ក្រសួងកសិកម្ម ជំរុញកសិករឱ្យដាំស្រូវសែនក្រអូប០១ ដ្បិតវាផ្តល់ទិន្នផលច្រើន និងមានតម្លៃខ្ពស់

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យកសិករដាំដុះស្រូវសែនក្រអូប០១ ដែលជាពូជបានបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ