ផលិតផលអំបិល

កម្ពុជាផលិតអំបិលបានជាង៥ម៉ឺនតោននៅត្រីមាសទី១ ឆ្នាំនេះ និងកំពុងពន្លឿនការចងក្រងសហគមន៍ពង្រឹងគុណភាព


នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៤នេះ កម្ពុជាផលិតអំបិលបានចំនួនជាង៥ម៉ឺនតោន សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ខណៈអាកាសធាតុក្ដៅនៅដើមឆ្នាំនេះ ហាក់មានភាពអំណោយផលច្រើនដល់ការផលិតអំបិល។ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកំពុងពន្លឿនការចងក្រងសហគមន៍ ដើម្បីពង្រឹងគុណភាពអំបិលសម្រាប់ប្រើប្រាស់ និងដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ផលិតផលអំបិល
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤ កម្ពុជាផលិតអំបិលបានជាង៥ម៉ឺនតោន មានការកើនឡើងខ្ពស់គួរសមបើធៀបនឹងការផលិតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រមាណជាង២ម៉ឺនតោន។ ទិន្នផលអំបិលមានការកើនឡើងខ្ពស់នេះត្រូវបានមន្ត្រី​ជាន់ខ្ពស់រូបនេះអះអាងថា ដោយសារឆ្នាំនេះមានភាពអំណោយផលខ្លាំងពីអាកាសធាតុ។ ក្នុងចំណោមទិន្នផលទាំងនេះ ក្នុងនោះខេត្តកំពត ផលិអំបិលបានចំនួនជាង៤ម៉ឺន៦ពាន់តោន និងបានលក់ចេញជាង១ម៉ឺន៣ពាន់តោន ខណៈខេត្តកែប ផលិតបានជាង៦ពាន់៥រយតោន និងបានលក់ចេញជាង១ពាន់តោន។

យ៉ាងណាមិញ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់ បច្ចុប្បន្នរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កំពុងជំរុញឱ្យមានការរៀបចំចងក្រងសហគមន៍អំបិលនៅក្នុងខេត្តទាំងពីរឱ្យលេចចេញរូបរាង ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពអំបិលរបស់កម្ពុជាឱ្យស្របតាមស្តង់ដាប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាស្របតាមការបញ្ជាទិញរបស់ទីផ្សារអន្តរជាតិ។

​សូមបញ្ជាក់ថា អំបិលកម្ពុជា ត្រូវបានចុះក្នុងបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) កាលពីឆ្នាំ២០២៣ កន្លងទៅ។ បើតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្តកំពត មានផ្ទៃដីស្រែអំបិលចំនួន២,៦៤០ហិកតា និងខេត្តកែប មានផ្ទៃដីស្រែអំបិលចំនួន៣៥១ហិកតា។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាផលិតអំបិលបានចំនួនជាង៧ម៉ឺន៩ពាន់តោន និងនៅសល់បន្ទាប់ពីការប្រើប្រាស់រួចចំនួនជាង១ម៉ឺន៧ពាន់តោន៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វត ដំឡើងរថយន្តបានជិត១ពាន់គ្រឿងនៅត្រីមាសទី១ឆ្នាំនេះ តែទីផ្សារលក់ហាក់មានការថយចុះ

ព័ត៌មាន
នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ រោងចក្រផ្គុំ និងដំឡើងរថយន្ត ហ្វត នៅក្នុងខេត្តពោធិ៍សាត់ ដំឡើងរថយន្តបានជិត១ពាន់គ្រឿង សម្រាប់ដាក់លក់នៅលើទីផ្សា…

ចិនជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេ តែអាម៉េរិកជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជា

ព័ត៌មាន
ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកាត់សម្គាល់នៅត្រីមាសទី១ដើមឆ្នាំ២០២៤នេះ។ ក្នុងចំណោមដៃគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ