ទីផ្សារលក់រថយន្ត

ហ្វត ដំឡើងរថយន្តបានជិត១ពាន់គ្រឿងនៅត្រីមាសទី១ឆ្នាំនេះ តែទីផ្សារលក់ហាក់មានការថយចុះ


នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ រោងចក្រផ្គុំ និងដំឡើងរថយន្ត ហ្វត នៅក្នុងខេត្តពោធិ៍សាត់ ដំឡើងរថយន្តបានជិត១ពាន់គ្រឿង សម្រាប់ដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia បានវាយតម្លៃថា ការប្រើប្រាស់រថយន្តថ្មីរបស់ប្រជាពលរដ្ឋនៅកម្ពុជានៅមានសក្តានុពលខ្ពស់។ ជាក់ស្តែងរថយន្តហ្វតនៅតែទទួលបានការគាំទ្រ និងពេញនិយមសម្រាប់អ្នកប្រើប្រាស់ ហើយលោកជឿជាក់ថា ទីផ្សាររថយន្តថ្មីនឹងទទួលបានការគាំទ្រច្រើនជាងរថយន្តជជុះនាពេលអនាគតដ៏ខ្លីខាងមុខ។
ទីផ្សារលក់រថយន្ត
ដោយ

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ប្រាប់ខេមបូណូមីស ថា គិតចាប់ពីខែមករា ដល់ខែមីនា រោងចក្ររថយន្ត Ford ដំឡើងរថយន្តថ្មីប្រភេទ ភីកអាប់ និង SUV បានចំនួនជិត១ពាន់គ្រឿង។ តែយ៉ាងណាលោកអះអាងថា ការលក់រថយន្តនៅត្រីមាសទី១ឆ្នាំនេះហាក់មានការថយចុះបរិមាណបន្តិច បើធៀបនឹងការលក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារកត្តាសេដ្ឋកិច្ច។ យ៉ាងណាក៏ដោយលោកជឿជាក់ថា ទីផ្សារប្រើប្រាស់រថយន្តថ្មីនៅកម្ពុជានឹងមានការកើនឡើងកាន់តែច្រើននាពេលខាងមុខ ដោយសារបច្ចុប្បន្នតម្លៃរថយន្តថ្មីប្រហាក់ប្រហែលនឹងរថយន្តជជុះ ស្របពេលអ្នកប្រើប្រាស់ភាគច្រើនមានការយល់ដឹងកាន់តែច្រើនពីអត្ថប្រយោជន៍ និងសុវត្ថិភាពនៃការប្រើប្រាស់រថយន្តថ្មី។

​គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ការនាំចូល និងការលក់រថយន្តរបស់ក្រុមហ៊ុន RMA Cambodia នៅកម្ពុជា មានការធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងឆ្នាំ២០២២។ ទោះបីការលក់មានការធ្លាក់ចុះក៏ពិតមែន តែលោក ងន សាំង អះអាងថា ទីផ្សាររថយន្តថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅតែឈរកំពូលតារាងដោយបានក្តោបចំណែកទីផ្សារជាង៥០% នៃការលក់រថយន្តថ្មីសរុបនៅកម្ពុជា។ ពាក់ព័ន្ធនឹងស្ថានភាពទីផ្សាររថយន្តនេះដែរ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ជឿជាក់ថា ចាប់ពីឆ្នាំ២០២៤នេះតទៅ ការប្រើប្រាស់រថយន្តជជុះនឹងមាននិន្នាការថយចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការប្រើប្រាស់រថយន្តថ្មីនឹងកើនឡើងជាបន្តបន្ទាប់៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពី “ទស្សនវិជ្ជានយោបាយរដ្ឋបាលច្បាប់”

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញចូលរួមជា…

កម្ពុជាផលិតអំបិលបានជាង៥ម៉ឺនតោននៅត្រីមាសទី១ ឆ្នាំនេះ និងកំពុងពន្លឿនការចងក្រងសហគមន៍ពង្រឹងគុណភាព

ព័ត៌មាន
នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៤នេះ កម្ពុជាផលិតអំបិលបានចំនួនជាង៥ម៉ឺនតោន សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ខណៈអាកាសធាតុក្ដៅនៅដើមឆ្នាំនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ