សេដ្ឋកិច្ចក្រៅប្រព័ន្ធ

អុកស្វាម ចាត់ទុកកម្មករធ្វើការតាមផ្ទះ ជាផ្នែកមួយដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើនសុខមាលភាពសង្គម


អង្គការអុកស្វាម និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានរៀបចំខួបលើកទី១៣ ទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ស្តីពី«គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណងរំលឹកសិទិ្ធរបស់កម្មករការងារតាមផ្ទះ និងពិភាក្សាអំពីស្ថានភាព និងបញ្ហាប្រឈមរបស់ពួកគេក៏ដូចជាចែករំលែកនូវព័ត៌មាន បទពិសោធន៍នានាទាក់ទិននឹងគោលនយោបាយ និងការអនុវត្តក្នុងវិស័យកិច្ចគាំពារសង្គម និងលើកជាសំណើដាក់ជូនភាគីពាក់ព័ន្ធ។
សេដ្ឋកិច្ចក្រៅប្រព័ន្ធ
ដោយ

នាខួបលើកទី១៣ ទិវាអន្តរជាតិកម្មករការងារតាមផ្ទះស្តីពី«គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ»នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម បានចាត់ទុកកម្មករការងារតាមផ្ទះជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ច និងបានចូលរួមយ៉ាងសកម្មក្នុងការបង្កើនសុខមាលភាពសង្គម ធ្វើឱ្យមានចរន្តការងារគ្រប់វិស័យ និងរួមចំណែកទៅក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោកស្រី បានបន្តទៀតថា ប្រាក់ចំណូលរបស់កម្មករការងារផ្ទះ អាចជួយទ្រទ្រង់ស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន និងគ្រួសាររបស់ពួកគេមានភាពប្រសើរឡើង និងត្រៀមបម្រុងសម្រាប់សមាជិកគ្រួសារក្នុងការប្រឈមនឹងហានិភ័យ ឬវិបត្តិសេដ្ឋកិច្ចជាយថាហេតុ និងជួយពួកគេឱ្យចាកចេញពីភាពក្រីក្រ ហើយពួកគេក៏ត្រូវទទួលបានលក្ខខណ្ឌការងារសមស្រប និងការគាំពារពេញលេញផងដែរ។

​ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥មក សមាគមបានធ្វើសកម្មភាពជាច្រើន ដើម្បីលើកម្ពស់លក្ខខណ្ឌការងារទូទៅ រួមទាំងលក្ខខណ្ឌការងាររបស់កម្មករការងារតាមផ្ទះ ក៏ដូចជាបានជំរុញការដាក់បញ្ចូលពួកគេនៅក្រោមច្បាប់សហជីពផងដែរ។

តួយ៉ាងបច្ចុប្បន្ន IDEA កំពុងសម្របសម្រួលបណ្តាញកម្មករការងារតាមផ្ទះ ដែលមានក្រុមកម្មករការងារតាមផ្ទះចំនួន២០ក្រុម និងផ្តួចផ្តើមឱ្យមានការសន្ទនាសមស្របជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ និងតំណាងនិយោជក ដើម្បីទទួលបានការទទួលស្គាល់កាន់តែច្រើនពីសិទ្ធិរបស់ពួកគេ ដើម្បីផ្តល់លទ្ធភាពដល់ពួកគេអាចទទួលបាននូវកិច្ចគាំពារសង្គម និងលក្ខខណ្ឌរស់នៅសមរម្យ។

​គួរជម្រាបដែរថា អង្គការអុកស្វាម និងដៃគូបានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យពិនិត្យលទ្ធភាព និងផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ ស្តីពី សិទ្ធិកម្មករការងារតាមផ្ទះ ព្រមទាំងដាក់ចេញវិធានការសមស្របចាំបាច់នានា ដើម្បីគាំទ្រដល់ការអនុវត្តខ្លឹមសារនៃអនុសញ្ញានេះនៅក្នុងប្រទេស ដើម្បីឈានទៅដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាឈានទៅសម្រេចបាននូវគោលដៅក្នុងការប្រែក្លាយទៅជាប្រទេសប្រាក់មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

យោងតាមការស្រាវជ្រាវនៅឆ្នាំ២០១៨ របស់អង្គការពលកម្មអន្តរជាតិ កម្ពុជាមានកម្មករការងារតាមផ្ទះចំនួនប្រមាណ២៤ម៉ឺននាក់ ដោយប្រាក់ចំណូលរបស់ពួកគេបានរួមចំណែកផ្នែកសេដ្ឋកិច្ចមួយភាគយ៉ាងសំខាន់ដល់ប្រាក់ចំណូលរបស់សមាជិកគ្រួសារ និងជាផ្នែកមួយដ៏សំខាន់រួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា រំពឹងជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងជួយធ្វើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរ

ព័ត៌មាន
កម្ពុជា-ឥណ្ឌា បានរៀបចំពិធីសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរត្រង់ រវាងប្រទេសកម្ពុជានិងឥណ្ឌា នៅថ្ងៃទី១៦ ខែមិថុនា ឆ្ន…

លំហូរទំនិញមានតម្លៃថោកៗពីបរទេសជាបញ្ហាចម្បងធ្វើឱ្យរោងចក្រជាង៣,៥០០នៅថៃ ត្រូវបានបិទទ្វារ

ព័ត៌មាន
រោងចក្រឧស្សាហកម្ម និងផលិតកម្មផ្សេងៗរហូតដល់ទៅ៣,៥០០រោងចក្រ បានបិទទ្វារជាបន្តបន្ទាប់ចន្លោះពីឆ្នាំ២០២១ រហូតដល់ខែឧសភា ឆ្នាំ២០២៤ ដោយគ្រាន់តែក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ