អត្ថបទក្រុមហ៊ុន

ហាងលក់ម៉ូតូហុងដាពង្រីកសាខា ៧៩កន្លែងហើយ នៅទូទាំងប្រទេសកម្ពុជា


ក្រុមហ៊ុន NCX ដែលគេស្គាល់ថា ជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម៉ាកហុងដា នៅប្រទេសកម្ពុជាដូចជាម៉ូតូ និងរថយន្ដជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុននេះ បានបានពង្រីកសាខាហាងលក់ម៉ូតូហុងដាបានដល់ទៅ ៧៩សាខាហើយ នៅទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុននេះ បានបានពង្រីកសាខាហាងលក់ម៉ូតូហុងដាបានដល់ទៅ ៧៩សាខាហើយ នៅទូទាំងប្រទេសកម្ពុជា។
ដោយ

ហាងលក់ម៉ូតូ ពេជ្រ សំបូរ ស្រុកកោះធំ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ខេត្តកណ្តាលត្រូវបានបើកសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះ គឺជាសាខាលក់ម៉ូតូហុងដាទី ៧៩ នៅក្នុងប្រទេសកម្ពុជា និងជាសាខាទី៨ នៅក្នុងខេត្តកណ្ដាល។ សាខាថ្មីនេះ ត្រូវបានបើកសម្ពោធ ក្រោមវត្តមានចូលរួមពីលោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន NCX ផងដែរ ដើម្បីបើកបម្រើលក់ និងផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋ ខណៈតម្រូវការប្រើប្រាស់នៃមធ្យោបាយធ្វើដំណើរកាន់តែខ្ពស់។

ថ្នាក់ដឹកនាំក្រុមហ៊ុន NCX រំពឹងថា សាខាលក់ម៉ូតូហុងដាថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ក្រោយបានការបំពាក់ឧបករណ៍បច្ចេកទេសចម្រុះក្នុងការបម្រើសេវាកម្មជូនអតិថិជន។ បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន NCX កោះធំ គឺជាស្រុកមានអ្នកប្រើម៉ូតូហុងដាច្រើនជាងគេលំដាប់ទី២នៅក្នុងខេត្តកណ្តាល។

លោក ជា សំបូរ ម្ចាស់ហាងលក់ម៉ូតូ ពេជ្រ សំបូរ លើកឡើងថា លោកគឺជាដៃគូលក់ ម៉ូតូម៉ាក ហុងដានេះ អស់រយៈពេល១៣ឆ្នាំមកហើយ ដែលស្រុកកោះធំនេះទទួលបានការគាំទ្រខ្ពស់លំដាប់ទី២ របស់ប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូ Honda ច្រើនជាងគេនៅខេត្តកណ្តាល ជាពិសេសគឺប្រភេទម៉ូតូ Honda Dream គឺលក់ដាច់បំផុត។

លោក បេន កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន NCX ថ្លែងថា លោកពិតជារីករាយណាស់ ដែលលោក ជា សំបូរ ហាងលក់ម៉ូតូ ពេជ្រ សំបូរ សម្រាប់កិច្ចសហការដ៏ល្អអស់រយៈពេល១៣ឆ្នាំ មកនេះ ក្នុងនាមជាដៃគូអាជីវកម្មរបស់ NCX។

លោកបន្ថែមថា តម្រូវការនៃប្រើប្រាស់ម៉ូតូនឹងបន្តកើនឡើងជាលំដាប់ ខណៈដែលក្រុមហ៊ុនបានសម្រេចចិត្តបង្កើតសាខាធំនៅទីនេះ ដែលមានមុខងារ៤ ពេញលេញ គឺផ្នែកលក់ ផ្នែកសេវាកម្ម ផ្នែកគ្រឿងបន្លាស់ និងផ្នែកសុវត្ថិភាពបើកបរ) ជាមួយនឹងគ្រឿងបរិក្ខារស្ដង់ដារ និងជាង ដែលមានជំនាញបច្ចេកទេសច្បាស់លាស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ឥណ្ឌូនេស៊ី និង ថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួន៣ ក្នុងឆ្នាំនេះ

ព័ត៌មាន
ប្រទេសជាសមាជិកអាស៊ានចំនូន៣ កម្ពុជា ឥណ្ឌូនេស៊ី និង ថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗ ចំនួន៣ ផ្សេងៗគ្នា នៅក្នុង…

តើកំពង់ផែពហុបំណងតម្លៃ១,៥ពាន់លានដុល្លារនៅខេត្តកំពត នឹងដើរតួនាទីសំខាន់អ្វីខ្លះសម្រាប់សេដ្ឋកិច្ចកម្ពុជា?

ព័ត៌មាន
មជ្ឈមណ្ឌភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពត ដែលមានទុនវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ហើយនៅព្រឹកថ្ងៃទី៥ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ