ទំនាក់ទំនងកម្ពុជា-បារាំង

សម្តេច ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចនៅបារាំង ខណៈបារាំងចង់ឃើញទស្សនកិច្ចនេះធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ


តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចំនួន២ថ្ងៃ ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តមប្រធានាធិបតីបារាំង ប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលប្រទេសទាំងពីរកំពុងប្រឈមផងដែរ។
ទំនាក់ទំនងកម្ពុជា-បារាំង
ដោយ

បើគ្មានការប្រែប្រួលទេសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ មករា ឆ្នាំ២០២៤ ខាងមុខ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលបានផ្ញើលិខិតជូនសម្តេចធិបតី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ហើយការអញ្ជើញនេះ ធ្វើឡើងក្រោយព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងប្រទេសបាំរាំង កាលពីខែមុន បានរំឭកឡើងវិញនូវថាមពល នៃមិត្តភាពរវាងប្រទេស និងរវាងប្រជាជនទាំងពីរកម្ពុជា-បារាំង។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

លោក ម៉ាក្រុង ប្រធានាធិបតីបារាំងជឿជាក់ថា ទស្សនកិច្ចជាលើកទីមួយនៅប្រទេសបារាំងតាំងពីសម្តេច ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីនេះ វានឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីររួមមាន វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។

សម្រាប់ប្រធានាធិបតីបារាំងរូបនេះ ប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលប្រទេសទាំងពីរកំពុងប្រឈមមុខជាអាទិ៍ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរអាចពិនិត្យមើលមធ្យោបាយនានាដែលភាគីទាំងពីរអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មានក្ដីបារម្ភកាន់តែខ្លាំងឡើងថា ស្រីលង្កាជាប់អន្ទាក់បំណុលចិន ខណៈក្រុងប៉េកាំងបង្កើនការវិនិយោគឥតឈប់

ព័ត៌មាន
កំណើននៃការវិនិយោគពីប្រទេសចិន រួមទាំងគម្រោងរោងចក្រចម្រាញ់ប្រេងតម្លៃច្រើនពាន់លានដុល្លារ កាលពីចុងឆ្នាំ២០២៣ ផងនៅក្នុងប្រទេសស្រីលង្កា កំពុងបង្ក…

ជប៉ុនជួបគ្រោះផ្ទួនៗបង្កការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ និងបណ្ដាលឱ្យមនុស្សស្លាប់រាប់សិបនាក់

ព័ត៌មាន
ឆ្នាំថ្មីនាំមកនូវក្ដីសង្ឃឹមថ្មីជាមួយក្ដីរំពឹងថាអ្វីៗនឹងល្អប្រសើរជាងឆ្នាំចាស់។ ប៉ុន្តែជប៉ុន ដែលជាមហាមិត្តចិត្តធម៌របស់កម្ពុជា បែរជាជួបគ្រោះផ្ទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ