លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ រួចផុតជីវិតពីការប៉ុនប៉ងធ្វើឃាតជាលើកទី២


បេក្ខជនគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ត្រូវបានគេប៉ុនប៉ងធ្វើឃាតជាលើកទីពីរនៅពេលលោកកំពុងស្ថិតនៅកន្លែងវាយកូនហ្គោលរបស់លោកនៅក្នុងទីក្រុងផាមប៊ិច រដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ ប៉ុន្តែការប៉ុនប៉ុងនេះមិនបានសម្រេចនោះទេ ដោយសារប៉ូលិស FBI ចាត់វិធានការទាន់ពេល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
លោក ដូណាល់ ត្រាំ
ដោយ

ទីភ្នាក់ងារសម្ងាត់ FBI បាននិយាយថា ពួកគេបានឆ្លុះកែវយិតឃើញបុរសម្នាក់ប្រដាប់ដោយកាំភ្លើងអាកាវែងនៅជិតរបងក្លឹបវាយកូនហ្គោលអន្តរជាតិ ត្រាំ ដែលត្រូវបានគេសង្ស័យថា ចង់ប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ ហើយប៉ូលិសក៏បានបាញ់ប្រហារទៅលើជនសង្ស័យនោះធ្វើឱ្យបុរសនោះឡើងជិះរថយន្តបើកគេចចេញពីទីនោះ។

ទោះយ៉ាងណាប៉ូលិសបានដេញតាម ហើយក៏ចាប់បានជនសង្ស័យនោះនៅក្នុងទីក្រុងផាម បន្ទាប់មកបានបញ្ជូនទៅកាន់តុលាការសហព័ន្ធ ដើម្បីសួរចម្លើយពីការប៉ុនប៉ងធ្វើឃាតនេះ។ ប៉ូលិសបាននិយាយថា ជនសង្ស័យបានបន្សល់ទុកកាំភ្លើងវែង AK-47 មួយដើម និងសម្ភារមួយចំនួនទៀតនៅកន្លែងកើតហេតុ។

ការប៉ុនប៉ងធ្វើឃាតលោក ត្រាំ នេះបានកើតឡើងនៅ២ខែបន្ទាប់ពីលោកបានរងការបាញ់ប្រហារលើកដំបូងនៅក្នុងការប្រមូលផ្ដុំគ្នាមួយនៅក្នុងរដ្ឋផេនស៊ីលវ៉ានៀ បណ្ដាលឱ្យលោករងរបួសស្រាលនៅត្រចៀកខាងស្ដាំ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការដាក់រង្វាន់ផ្សងសំណាងដ៏ច្រើនក្នុងក្រវិលកំប៉ុងស្រាបៀរ វាអាចអូសទាញពលរដ្ឋឱ្យប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើនដែរ ឬទេ?

ព័ត៌មាន
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានក្រុមហ៊ុនស្រាបៀរមួយចំនួនចាប់ផ្ដើមដាក់រង្វាន់ផ្សងសំណាងនៅក្នុងក្រវិលកំប៉ុងស្រាបៀរ ក្នុងគោលដៅទាក់ទាញ…

ព្យុះកំណាច Yagi ធ្វើឱ្យវៀតណាម ខាតបង់សេដ្ឋកិច្ចជាង១,៦ពាន់លានដុល្លារអាម៉េរិក ខណៈថៃ និងមីយ៉ាន់ម៉ា ក៏រងគ្រោះខ្លាំងដូចគ្នា

ព័ត៌មាន
ព្យុះ Yagi ដែលជាព្យុះទីហ្វុងដ៏កំណាចបំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំមកនេះ បានបង្កឱ្យមានគ្រោះទឹកជំនន់ និងបំណាក់ដី បណ្ដាលឱ្យខូចខាតសេដ្ឋក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ