អឺរ៉ុបទិញ​វ៉ាក់សាំង Pfizer ជាង ១៨០០លានដូស

សហភាពអឺរ៉ុប​យល់ព្រមលើ​កិច្ចសន្យា​ទិញវ៉ាក់សាំង Pfizer ប្រហែល ១,៨ពាន់លានដូស


សហភាពអឺរ៉ុប នៅថ្ងៃសៅរ៍ ទី៨ ខែឧសភានេះ បាន​ឯកភាព​លើ​ការបន្ត​កិច្ចសន្យា​ដែលនឹង​បើក​ផ្លូវ​ដល់​ការទិញ​វ៉ាក់សាំង​កូវីដ-១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក-អាល្លឺម៉ុង Pfizer-BioNTech ចំនួន ១៨០០លានដូស រហូតដល់ឆ្នាំ​២០២៣ ។
វ៉ាក់សាំង Pfizer-BioNTech
ដោយ

ប្រធាន​គណៈកម្មការ​សហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានសរសេរ​សារ​នៅលើ​បណ្ដាញសង្គម Twitter ថា ការិយាល័យរបស់​លោកស្រី​«ទើបតែបាន​យល់ព្រម​លើ​កិច្ចសន្យា​មួយសម្រាប់ការទិញ​វ៉ាក់សាំង ៩០០លានដូស​ដែលមានការធានា (+៩០០​លានដូសទៀត ជាជម្រើស​បន្ថែម)» ។ នេះបើ​តាម​ការផ្សាយ​របស់សារព័ត៌មាន ស៊ីអិនប៊ីស៊ី ។ 

កិច្ចសន្យាថ្មីនេះ ដែលទទួលបានការគាំទ្រ​ពីរដ្ឋជាសមាជិក​របស់សហភាពអឺរ៉ុប នឹងរួមបញ្ចូលមិនត្រឹមតែ​ផលិតកម្ម​វ៉ាក់សាំងប៉ុណ្ណោះនោះទេ ប៉ុន្តែ ថែមទាំង​ធានាផង​ដែរថា គ្រឿង​ផ្សំសំខាន់ចាំបាច់ទាំងអស់ ត្រូវតែមានប្រភពមកពី​សហភាពអឺរ៉ុប ។ 

បច្ចុប្បន្ន គណៈកម្មការអឺរ៉ុប​មាន​កម្មវិធី​ទិញ​វ៉ាក់សាំងចំនួន ២,៣ពាន់លានដូស ពីក្រុមហ៊ុន​ចំនួនប្រហែល ៦ក្រុមហ៊ុន ។ កន្លងមក សហភាពអឺរ៉ុប​មាន​ភាពរកាំរកូស​ច្រើន​ជាមួយនឹង​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​របស់គ្លេស AstraZeneca ហើយការងាកទៅទិញ​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុនអាមេរិក​និងអាល្លឺម៉ង់នេះ ត្រូវបានគេមើលឃើញថា ជាការលែងដៃពីវ៉ាក់សាំង AstraZeneca ៕




អត្ថបទបន្ទាប់


វ៉ាក់សាំង Sinopharm របស់ចិន​ដែល​កម្ពុជា​ប្រើ ឥឡូវនេះ ទទួលបាន​ការអនុញ្ញាត​ពី​ WHO ហើយ

ព័ត៌មាន
អង្គការ​សុខភាពពិភព​លោក (WHO) បាននិយាយ​នៅថ្ងៃសុក្រ ទី៧ ខែឧសភា ថា ខ្លួន​បាន​អនុញ្ញាត​សម្រាប់​ការប្រើប្រាស់​បន្ទាន់ នូវ​វ៉ាក់សាំង​កូវីដ-…

កម្ពុជាចាក់វ៉ាក់សាំងដល់ប្រជាជនបានជាង១០% នៃប្រជាជនសរុបហើយ ទោះបីករណីឆ្លងនៅបន្ដមានខ្ពស់

ព័ត៌មាន
ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់ស្រាកស្រាន្តនៅឡើយទេ ដោយចំនួនអ្នកឆ្លងនៅតែរក្សាលេខបីខ្ទង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ