សហភាពអឺរ៉ុប

សហភាពអឺរ៉ុបបន្ថយជំនួយមនុស្សធម៌នៅឆ្នាំនេះ ស្របពេលតម្រូវការជំនួយកំពុងកើនឡើង


សហភាពអឺរ៉ុបគ្រោងនឹងកាត់បន្ថយជំនួយមនុស្សធម៌នៅឆ្នាំនេះ ដោយគ្រោងចំណាយជាង៨ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺតិចជាងឆ្នាំមុន បើទោះបីជាតម្រូវការជំនួយនៅតំបន់ហ្កាហ្សា និងកន្លែងផ្សេងទៀតកំពុងកើនឡើងខ្លាំងក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សហភាពអឺរ៉ុប
ដោយ

លោក ចេណេស ឡេណាស៊ីក (Janez Lenarcic) ប្រធានផ្នែកគ្រប់គ្រងវិបត្តិ និងជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុប បានថ្លែងក្នុងពិធីបើកសន្និសីទមនុស្សធម៌នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅដើមសប្តាហ៍នេះថា ទោះបីមានការកាត់បន្ថយបន្តិច តែថវិកាជំនួយមនុស្សធម៌នេះ គឺជាចំនួនដ៏ច្រើនមួយ ប៉ុន្តែវាក៏អាចនឹងកើនឡើងថែមទៀតផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គម្រោងការចំណាយសម្រាប់ជំនួយមនុស្សធម៌នៅឆ្នាំនេះ គឺតិចជាងកាលពីឆ្នាំមុន ដែលពេលនោះរដ្ឋជាសមាជិកសហភាពអឺរ៉ុប និងគណៈកម្មការប្រតិបត្តិរបស់ប្លុកនេះ បានផ្ដល់ជំនួយមនុស្សធម៌សរុបជាង៩ពាន់លានដុល្លារ ប៉ុន្តែសហភាពអឺរ៉ុប មិនបានលាតត្រដាងពីមូលហេតុនៃការបន្ថយជំនួយនេះទេ។

អង្គការសហប្រជាជាតិបាននិយាយថា មនុស្សប្រមាណ៣០០លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌ ដែលពួកគេភាគច្រើនរងគ្រោះដោយសារជម្លោះ និងការប្រែប្រួលអាកាសធាតុ ហើយ អង្គការនេះ បានប៉ាន់ប្រមាណថា គម្លាតមូលនិធិទូទាំងពិភពលោក មានជិត៥០ពាន់លានដុល្លារអាម៉េរិក។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេហ្វ បូរែល (Josep Borrell) បាននិយាយថា បច្ចុប្បន្នមានមនុស្សត្រូវការជំនួយសង្គ្រោះបន្ទាន់ច្រើនជាងពេលមុនៗ ហើយថា ស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវការជំនួយខ្លាំងជាងគេបំផុត។ លោក បូរែល បាននិយាយថា ពលរដ្ឋនៅតំបន់ហ្កាហ្សា កំពុងស្ថិតក្នុងគ្រោះទុរ្ភិក្ស​ទៀត ហើយថា អ៊ីស្រាអែលកំពុងប្រើការអត់អាហារធ្វើជាអាវុធក្នុងសង្គ្រាម៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Evergrande និងមេធំរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សចិននេះ ត្រូវបានចោទប្រកាន់ពីបទបំប៉ោងតួលេខចំណូល៧៨ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិន Evergrande ដែលកំពុងជាប់ផុងក្នុងវិបត្តិបំណុលជាង៣០០ពាន់លានដុល្លារ និងលោក ហួយ ខា យ៉ាន …

តើមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង៣ របស់ពិភពលោកនឹងមាននិន្នាការកំណើនបែបណានៅឆ្នាំ២០២៤ នេះ?

ព័ត៌មាន
សហរដ្ឋអាម៉េរិក គឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី១របស់ពិភពលោក រីឯមហាយក្សចិន ជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ ខណៈដែលអាល្លឺម៉ង់ ទើបតែវ៉ាឈ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ