សហភាពអឺរ៉ុប

ហេតុអ្វីអឺរ៉ុបព្រួយបារម្ភពីឥទ្ធិពលរថយន្តអគ្គិសនីចិន កាន់តែខ្លាំង ក្រោយដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅអឺរ៉ុប?


ហេតុអ្វីអឺរ៉ុបព្រួយបារម្ភពីឥទ្ធិពលរថយន្តអគ្គិសនីចិន កាន់តែខ្លាំង ក្រោយដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងនៅអឺរ៉ុប? ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ប្រទេសបារាំង បានធ្វើឱ្យអឺរ៉ុបព្រួយបារម្ភកាន់តែខ្លាំងឡើងពីការកើនឡើងនូវឥទ្ធិពលនៃរថយន្តអគ្គិសនីរបស់ចិននៅក្នុងប្លុកនេះ ព្រោះថា មានមន្ត្រីការទូតពាណិជ្ជកម្មជាច្រើន ក៏បានអមដំណើរជាមួយនឹងលោក ស៊ី ជីនពីង នៅពេលនោះផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
សហភាពអឺរ៉ុប
ដោយ

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីពេលថ្មីៗនេះ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសបារាំងចំនួន២ថ្ងៃ ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយអឺរ៉ុប តែវាកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងទៅវិញ ចំពោះឥទ្ធិពលនៃរថយន្តអគ្គិសនីចិន នៅក្នុងប្លុកនេះ ខណៈដែល វាជាឱកាសមួយសម្រាប់ក្រុមហ៊ុនចិន ធ្វើការចរចាជាមួយនឹងក្រុមហ៊ុនអឺរ៉ុប។

ស្របពេលកំពុងមានការព្រួយបារម្ភពីការកើនឡើងការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន ដែលមានសមត្ថភាពផលិតបានប្រមាណ៦០% នៃរថយន្តអគ្គិសនីក្នុងពិភពលោកនោះ អឺរ៉ុបកំពុងស្វាគមន៍ការវិនិយោគរបស់ចិន ក្នុងឧស្សាហកម្មយាន្តយន្តនៅលើទឹកដីរបស់ខ្លួន។ ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បាននិយាយនៅចំពោះមុខលោក ស៊ី ជិនពីង ថា បារាំងសូមស្វាគមន៍អ្នកវិនិយោគចិនកាន់តែច្រើនមកកាន់ប្រទេសរបស់ខ្លួន។

រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់បារាំង បានប្រកាសពីគោលដៅ ដ៏មានមហិច្ឆតា ចង់បង្កើនការលក់រថយន្តអគ្គិសនីរបស់ខ្លួនឱ្យបាន៤ដង គឺឱ្យឡើងដល់ ៨០ម៉ឺនគ្រឿង នៅឆ្នាំ២០២៧ ដែលជាសញ្ញាមួយបង្ហាញថា ឧស្សាហកម្មអឺរ៉ុប កំពុងក្រោកភ្ញាក់ឡើងតតាំងជាមួយការប្រកួតប្រជែងរបស់ចិន ដែលកំពុងរីកចម្រើនខ្លាំងនាពេលនេះ។

ស្របពេលដែលអ្នកប្រើប្រាស់បានងាកទៅរករថយន្តអគ្គិសនីកាន់តែច្រើនឡើងនោះ ក្រុមហ៊ុនរថយន្តអឺរ៉ុប មានការព្រួយបារម្ភពីចំណែកទីផ្សារក្នុងស្រុករបស់ពួកគេកាន់តែខ្លាំង ព្រោះថា រថយន្តរបស់ចិនមានចំណែកជិត ៨ % នៃការលក់រថយន្តអគ្គិសនីរបស់អឺរ៉ុប ក្នុងឆ្នាំ២០២៣ មានការកើនឡើង ០,៤% ។អ្នកវិភាគបានព្យាករថា ចំណែកទីផ្សាររបស់ក្រុមហ៊ុនរថយន្តអគ្គិសនីចិន អាចនឹងកើនឡើងដល់២០% នៅត្រឹមឆ្នាំ២០២៧៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដាក់លក់ដុំមាស នៅតាមម៉ាត និងទូម៉ាស៊ីនលក់ភេសជ្ជៈ និងអាហារសម្រន់ស្វ័យប្រវត្តិកំពុងពេញនិយមនៅកូរ៉េ

ព័ត៌មាន
ជាទូទៅ គ្រឿងអលង្ការមាស ត្រូវបានគេដាក់លក់នៅតាមទូមាស ឬ ហាងលក់គ្រឿងអលង្ការ ហើយការលក់ដុំមាស ទៀតសោត គឺទាល់តែហាងធំៗទើបមានលក់។ ប៉ុន្តែអ្វី…

រដ្ឋាភិបាល និងសហគ្រិន ទទួចឲ្យធនាគារកណ្តាលថៃ កាត់បន្ថយអត្រាការប្រាក់

ព័ត៌មាន
ស្របពេលរដ្ឋាភិបាលថៃ បានស្នើឲ្យធនាគារកណ្តាលរបស់ប្រទេសដែលជាស្ថាប័នឯករាជ្យបញ្ចុះអត្រាការប្រាក់ សហព័ន្ធឧស្សាហកម្មថៃ ក៏បានស្នើសុំឲ្យធនាគារកណ្តាលនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ