វិស័យអប់រំ

ហេតុអ្វីបានជាបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ចាប់ផ្ដើមរឹតបន្ដឹងលើការប្រើប្រាស់ស្មាតហ្វូន និងបណ្ដាញសង្គមចំពោះសិស្សសាលា?


ប្រទេសជឿនលឿនកាន់តែច្រើន ជាពិសេសនៅទ្វីបអឺរ៉ុប កំពុងរឹតបន្ដឹងក្មេងៗលើការប្រើប្រាស់ស្មាតហ្វូន និងបណ្ដាញសង្គម ដោយសារគេជឿថា ឧបករណ៍អេឡិចត្រូនិកទាំងនេះ ជាឧបសគ្គដ៏ចម្បងនៃការអភិវឌ្ឈនខួរក្បាល និងចំណេះដឹងរបស់យុវវ័យ និងកុមារ។ នៅក្នុងចំណោមប្រទេសទាំងនោះ បារាំងត្រូវបានគេជឿជាក់ថា ជាប្រទេសនាំមុខគេលើបញ្ហាកំណត់សេរីភាពនៃការប្រើប្រាស់ស្មាតហ្វូន និងបណ្តាញសង្គមនេះ។
វិស័យអប់រំ
ដោយ

សិស្សរាប់ពាន់នាក់នៅប្រទេសបារាំង កំពុងវិលត្រឡប់មកកាន់សាលារៀនវិញយ៉ាងកុះករ បន្ទាប់ពីបញ្ចប់វិស្សមកាលនៅរដូវស្លឹកឈើជ្រុះកន្លងទៅនេះ ប៉ុន្តែឆ្នាំសិក្សាថ្មីនេះហាក់ប្លែកបន្តិច ដោយពួកគេត្រូវទៅសាលាដោយមិនអនុញ្ញាតឲ្យប្រើប្រាស់ស្មាតហ្វូន។ កុមារដែលមានអាយុពី១១ ដល់១៥ឆ្នាំ នៅតាមវិទ្យាល័យចំនួន១៨០កន្លែង ក្នុងប្រទេសបារាំង មិនអនុញ្ញាតឲ្យប្រើប្រាស់ស្មាតហ្វូននៅក្នុងអំឡុងពេលសិក្សានៅសាលានោះទេ។ នេះគឺជាដំណើរការសាកល្បង ខណៈដែលអាជ្ញាធរបារាំង មានផែនការគ្រោងនឹងដាក់បម្រាមនេះទាំងស្រុងលើយុវសិស្សវិទ្យាល័យនៅទូទាំងប្រទេស នាឆ្នាំ២០២៥ ខាងមុខ។

ការដាក់ចេញនូវបទបញ្ជាផ្ទៃក្នុងសាលាដ៏តឹងរ៉ឹងបែបនេះ គឺជាផ្នែកមួយនៃគោលបំណងរបស់ប្រធានា​ធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីឱ្យសិស្សចំណាយពេលតិចជាងមុននៅមុខអេក្រង់ទូរសព្ទ ដែលរដ្ឋាភិបាលបារម្ភថា វាគឺជាប្រភពរារាំងការអភិវឌ្ឍ​ខួរក្បាលរបស់ពួកគេ។

គួរបញ្ជាក់ថា អាជ្ញាធរបារាំង បានប្រកាសដាក់បម្រាមលើការប្រើប្រាស់ទូរសព្ទចលត ឬឧបករណ៍ទំនាក់ទំនងអេឡិចត្រូនិកផ្សេងៗនៅតាមសាលាមត្តេយ្យ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះ។ ក្រសួងអប់រំបារាំង អះអាងថា បរិស្ថានដែលគ្មានទូរសព្ទដៃនឹងធ្វើឱ្យបរិយាកាសសាលាប្រសើរឡើង ហើយបម្រាមនេះ ក៏នឹងកាត់បន្ថយករណីអំពើហិង្សា រួមទាំងការយាយីតាមអ៊ីនធឺណិត និងការផ្សព្វផ្សាយរូបភាពហិង្សាផងដែរ។

ដោយឡែកទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសស៊ុយអែត បាននិយាយថា កុមារគួរតែត្រូវបានគេផ្តល់ការថែទាំនៅឱ្យឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយឌីជីថលទាំងស្រុង រីឯប្រតិបត្តិករបណ្តាញទូរសព្ទចល័តដ៏ធំបំផុតមួយរបស់ចក្រភពអង់គ្លេសវិញ ក៏ធ្លាប់បានព្រមានឪពុកម្តាយនៅចក្រភពនេះថា ពួកគេមិនគួរផ្តល់ស្មាតហ្វូនដល់កុមារដែលមានអាយុក្រោម១១ឆ្នាំឡើយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យឥណ្ឌានឹងដំឡើងពន្ធ៣០% លើដែកបំពង់ទីបរបស់ចិន និងវៀតណាម?

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុឥណ្ឌានឹងដំឡើងពន្ធគយ ចន្លោះពី១២% ទៅ៣០% លើផលិតផលដែកមួយចំនួនដែលនាំចូលមកពីប្រទេសចិន និងវៀតណាម ដើម្បីការពារ និងជំរុញឧស្សា…

ថ្នាក់ដឹកនាំ KB Financial Group បានទទួលការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មាន
សេអ៊ូល ថ្ងៃទី 13 ខែកញ្ញា 2024៖ លោក Yang Jong-hee ប្រធាននាយកប្រតិបត្តិ KB Financial Group និងថ្នាក់គ្រប់គ្រង KB Financial Group ព្រមទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ