ក្រុមហ៊ុន Evergrande

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ប្ដឹងទាមទារលុយ៦ពាន់លានដុល្លារពីអតីតស្ថាបនិក និងអតីតនាយកប្រតិបត្តិកំពូលៗរបស់ខ្លួន


ក្រុមហ៊ុនយក្សចិន Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏ធំបំផុត និងដែលជាចំណុលស្នូល នៃការផ្ទុះវិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន បានទម្លាយឱ្យដឹងកាលពីពេលថ្មីៗថា ក្រុមហ៊ុនដែលទទួលបញ្ជាពីតុលាការក្រុងហុងកុង ឱ្យជម្រះបញ្ជីក្នុងដំណើរការរំលាយក្រុមហ៊ុន Evergrande កំពុងព្យាយាមទាមទារយកមកវិញនូវលុយចំនួន៦ពាន់លានដុល្លារអាម៉េរិកពីចុងបណ្ដឹងចំនួន៧រូប រួមទាំងលោក ហួយ កា យ៉ាន (Hui Ka Yan) ដែលជាស្ថាបនិករបស់ Evergrande ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Evergrande
ដោយ

ក្រុមហ៊ុន Evergrande បានជាប់ឈ្មោះជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតទូទាំងពិភពលោក ជាមួយនឹងបំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាម៉េរិក ហើយក្រុមហ៊ុននេះត្រូវបានតុលាការកំពូលនៃក្រុងហុងកុង ចេញសាលដីកាបង្គាប់ឱ្យរំលាយចោល កាលពីអំឡុងខែខែមករា ដើមឆ្នាំ២០២៤ នេះ បន្ទាប់ពីក្រុមហ៊ុននេះខកខានមិនបានផ្តល់ផែនការច្បាស់លាស់សម្រាប់ការរៀបចំឡើងវិញ នូវបំណុលក្រៅប្រទេសចំនួន២៣ពាន់លានដុល្លារអាម៉េរិករបស់ខ្លួន។

តាមរយៈឯកសារផ្លូវការមួយបង្ហាញថា ក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិ ឈានមុខគេមួយ ដែលមានការិយាល័យកណ្ដាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក និងដែលទទួលបន្ទុកជម្រះបញ្ជីក្នុងដំណើរការរំលាយចោលក្រុមហ៊ុន Evergrande បាននិយាយថា ខ្លួនកំពុងចាប់ផ្តើមដំណើរការពាក្យបណ្ដឹង ដែលបានដាក់កាលពីចុងខែមីនា ប្រឆាំងចុងចោទចំនួន៧រូប ដែលរួមមានទាំងលោក ហួយ កា យ៉ាន (Hui Ka Yan) ដែលជាស្ថាបនិករបស់ Evergrande និងអតីតនាយកប្រតិបត្តិកំពូលៗនៃក្រុមហ៊ុននេះផងដែរ​។

ក្រុមហ៊ុនប្រឹក្សាខាងលើ បាននិយាយថា ខ្លួនទទួលបានដីកាបង្គាប់ពីតុលាការក្រុងហុងកុង ឱ្យរារាំងចុងបណ្ដឹងទាំង៧រូបខាងលើ រួមទាំងលោក ហួយ កា យ៉ាន (Hui Ka Yan) ផងមិនឱ្យលក់ចេញទ្រព្យសកម្មរបស់ពួកគេ។

សូមបញ្ជាក់ថា តុលាការក្រុងហុងកុង បានប្រកាសពីពាក្យបណ្ដឹងប្រឆាំងចុងបណ្ដឹងទាំង៧រូបខាងលើនេះជាសាធារណៈ កាលពីថ្ងៃទី២ ខែសីហា៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសនៅអាស៊ានមួយចំនួនរួមទាំងកម្ពុជា គាំទ្រឱ្យហុងកុងចូលរួមក្នុងកិច្ចព្រមព្រៀង RCEP

ព័ត៌មាន
លោក ចន លី (John Lee) មេដឹកនាំក្រុងហុងកុង បានអះអាងថា បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនបានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុ…

តុលាការអាម៉េរិក សម្រេចឱ្យក្រុមហ៊ុន Google ចាញ់ក្ដីនៅក្នុងសំណុំរឿងប្រឆាំងទំនុកចិត្ត

ព័ត៌មាន
ចៅក្រមអាម៉េរិកម្នាក់បានសម្រេចថា ម៉ាស៊ីនស្រាវជ្រាវរបស់ក្រុមហ៊ុន Google កំពុងប្រើឥទ្ធិពលរបស់ខ្លួនដោយខុសច្បាប់ ដើម្បីបំផ្លាញការប្រកួតប្រជែង ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ