Evergrande រុះរើទីស្នាក់ការកណ្តាលហើយ!

ក្រុមហ៊ុនជំពាក់បំណុលវណ្ឌក Evergrande រុះរើទីស្នាក់ការកណ្តាលនៅទីក្រុងស៊ិនជិន


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ដែលកំពុងជំពាក់បំណុលជុំទិសនោះ បានចាប់ផ្តើមរុះរើឈ្មោះឡូហ្គោក្រុមហ៊ុនចេញពីអគារនៃទីស្នាក់កណ្តាលរបស់ខ្លួនហើយ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដែលអគារទីស្នាក់ការនេះមានទីតាំងនៅក្នុងទីក្រុងស៊ិនជិន ប្រទេសចិន។ ហេតុអ្វីបានជា Evergrande ចាប់ផ្តើមរុះរើទីស្នាក់ការកណ្តាលរបស់ខ្លួនដូចនេះ? តើ Evergrande ដើរដល់ដំណាក់កាលចុងក្រោយហើយមែនទេ?
Evergrandeរុះរើទីស្នាក់ការកណ្តាលហើយ!
ដោយ

អក្សរ​ឡូ​ហ្គោ​ធំ​ៗ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ដ៏​ធំ​លំដាប់​ទី​២ Evergrande ជា​ភាសា​ចិន​ចំនួន ៤​តួ​ត្រូវ​បាន​គេ​ដក​ចេញពី​កំពូល​អគារ​ដ៏​ខ្ពស់​នៅ​ក្នុង​ទីក្រុង ស៊ិ​ន ជិន ដែល​ជា​អគារ​ស្នាក់​ការ​កណ្ដាល​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei​។

នៅ​យប់​ថ្ងៃ​ចន្ទ​ដដែល ក្រុមហ៊ុន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​មួយ​ថា ក្រុមហ៊ុន Evergrande នឹង​ផ្លាស់​ប្តូរ​ទីតាំង​ស្នាក់​ការ​កណ្តាល​ទៅ​កាន់​អគារ​មួយ​ផ្សេង​ទៀត នៅ​ក្នុង​ទីក្រុង​ស៊ិ​ន​ជិន​ដដែល ដែល​វា​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ផ្ទាល់​។ ការ​រុះរើ​ទីតាំង​របស់ Evergrande ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា ដើម​សន្សំ​សំចៃ​ថ្លៃ​ឈ្នួល​ជួល​អគារ អំឡុង​ពេល​ដែល​ក្រុមហ៊ុន​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​។

ទោះ​យ៉ាងណា ក្រុមហ៊ុន​មិន​បាន​ប្រាប់​ពី​ព័ត៌មាន​លម្អិត​នៃ​ថ្ងៃ​រុះរើ​ចុង​ក្រោយ និង​ពេលវេលា​ដែល​ខ្លួន​នឹង​ត្រូវ​ចូល​ទៅ​កាន់​ទីតាំង​ថ្មី​នោះ​ទេ​។

សូម​ជម្រាប​ថា ទោះបី​ចូល​ដល់​ឆ្នាំ​២០២២​ហើយ​ក៏​ដោយ Evergrande នៅ​តែ​បន្ត​ត្រដាបត្រដួស​ក្នុង​បំណុល​សរុប​ប្រមាណ ៣០០​ពាន់​លាន​ដុល្លារ ដែល​រួម​បញ្ចូល​ទាំង​ប្រាក់​ប្រហែល ២០​ពាន់​លាន​ដុល្លារ​ទៀត នៃ​បណ្ណ​បំណុល​នៅ​ក្រៅប្រទេស​។ កាលពី​ខែ​មុន ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រដ្ឋ​ចិន ដក​ឲ្យ​មក​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ពី​រដ្ឋបាល​ខេត្ត​ក្វា​ង​ទុង ជាមួយនឹង​គណៈកម្មាធិការ​គ្រប់គ្រង​ហានិភ័យ​ថ្មី​មួយ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​ក្នុង​តំបន់​។ វិធានការ​នេះ​ធ្វើ​ឡើង ដើម្បី​ជួយ​ជ្រោមជ្រែង Evergrande ក្នុង​ការ​ដោះស្រាយ​បញ្ហា​បំណុល និង​បញ្ចៀស​ភាព​ក្ស័យធន​៕
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បង្កងតាកែវ និងទឹកត្រីកំពតនឹងត្រូវចុះ GI ឆាប់ៗនេះ

ព័ត៌មាន
គិតមកទល់ពេលនេះ មានផលិតផលកម្ពុជាប្រមាណ២០មុខហើយ ដែលត្រូវបានក្រសួងពាណិជ្ជកម្មបាន និងកំពុងសិក្សាស្រាវជ្រាវ និងកំណត់យកជាផលិតផលសក្ដានុពលសម្...

អេស៊ីលីដាវិនិយោគ៣០លានដុល្លារ ដើម្បីរួមចំណែកក្នុងការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី

ព័ត៌មាន
ធនាគារអេស៊ីលីដា បានចំណាយទុនចំនួន៣០លានដុល្លារអាមេរិក ទិញមូលបត្របំណុលរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ