សេដ្ឋកិច្ចអាម៉េរិក

អ្នកជំនាញព្រមានថា សេដ្ឋកិច្ចអាម៉េរិកនឹងធ្លាក់ចូលក្នុងវិបត្តិក្នុងពេលដ៏ខ្លីខាងមុខ ហើយការបញ្ចុះអត្រាការប្រាក់ពីរបីលើកនឹងមិនអាចរារាំងវិបត្តិនេះបានឡើយ


ក្រុមហ៊ុនស្រាវជ្រាវការវិនិយោគ BCA Research ដែលមានការិយាល័យកណ្ដាលនៅប្រទេសកាណាដា បានប្រមើលឃើញ និងព្រមានថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក កំពុងស្ថិតនៅមាត់ជ្រោះជិតធ្លាក់ចូលក្នុងវិបត្តិហើយ ហើយបានព្យាករថា ការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក ក្នុងពេលដ៏ខ្លីខាងមុខ នឹងមិនគ្រប់គ្រាន់ដែលអាចរារាំងវិបត្តិនេះបានឡើយ ទោះបីជាមជ្ឈដ្ឋានជាច្រើនជឿជាក់ថា រារាំងបានយ៉ាងណាក៏ដោយចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

លោក ហ្គារី អ៊ីវែនស៍ (Garry Evans) ប្រធានផ្នែកយុទ្ធសាស្ត្រសកលនៃក្រុមហ៊ុនស្រាវជ្រាវការវិនិយោគកាណាដា BCA Research បានប្រាប់សារព័ត៌មាន CNBC ថា ពេលនេះក្រុមហ៊ុនរបស់លោកប្រមើលឃើញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក នឹងធ្លាក់ចូលក្នុងវិបត្តិក្នុងពេលដ៏ខ្លីខាងមុខ ផ្ទុយពីអ្វីដែលទីផ្សារជឿជាក់។

អ្នកជំនាញរូបនេះបានចង្អុលបង្ហាញពីសញ្ញា នៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក រួមទាំងទីផ្សារការងារក្នុងប្រទេសនេះផងដែរ។ ក្រសួងការងាររបស់សហរដ្ឋអាម៉េរិក បានរាយការណ៍ថា អត្រាគ្មានការងារធ្វើបានកើនឡើងដល់៤,៣% កាលពីអំឡុងខែកក្កដា ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយសកម្មភាពផលិតកម្មរបស់សហរដ្ឋអាម៉េរិក ក្នុងខែដដែលនេះ ក៏បានធ្លាក់ចុះដល់កម្រិតទាបផងដែរ។

យោងតាម Platform អនឡាញមួយឈ្មោះថា CME FedWatch Tool ដែលតាមដានការប្រែប្រួលរបស់ធនាគារកណ្ដាលអាម៉េរិក បង្ហាញថា បណ្ដាអ្នកវិនិយោគរំពឹងថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់យ៉ាងតិចចំនួន៣លើក នៅត្រឹមដំណាច់ឆ្នាំ២០២៤។ ប៉ុន្តែទោះបីជាបែបនេះក្ដី ក៏លោក ហ្គារី អ៊ីវែនស៍ នៅតែរក្សាការព្យាកររបស់លោកដដែល។

លោកបានលើកឡើងថា ការបញ្ចុះអត្រាការប្រាក់ពីរបីលើកនឹងមិនអាចការពារសេដ្ឋកិច្ចអាម៉េរិក ពីការធ្លាក់ចូលក្នុងវិបត្តិបានឡើយ ព្រោះជាធម្មតាការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក ត្រូវការពេលប្រមាណ១ឆ្នាំ ទម្រាំអាចជំរុញសន្ទុះសេដ្ឋកិច្ចបាន។

លោកបានបន្ថែមថា ទីផ្សាររំពឹងថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះការប្រាក់ពីអត្រាបច្ចុប្បន្ន៥,៣% មកនៅត្រឹម៣% នៅត្រឹមឆ្នាំក្រោយ ប៉ុន្តែការបញ្ចុះច្រើនបែបនេះនឹងមិនអាចកើតឡើងឡើយ លុះត្រាតែមានវិបត្តិសេដ្ឋកិច្ចកើតឡើង។

តាមលក្ខណៈបច្ចេកទេស វិបត្តិសេដ្ឋកិច្ចជាធម្មតាកើតឡើង នៅពេលដែលផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដនៃប្រទេសមួយធ្លាក់ចុះពីរត្រីមាសជាប់គ្នា៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើត្បូងពេជ្រមានទំហំធំជាងគេបំផុតនៅលើពិភពលោកមានទំហំប៉ុណ្ណា និងតម្លៃប៉ុន្មានដែរ?

ព័ត៌មាន
ក្រុមហ៊ុនរបស់ប្រទេសកាណាដា Lucara Diamond ដែលបានធ្វើប្រតិបត្តិការជីករករ៉ែនៅប្រទេសបុតស្វាណា កាលពីពេលថ្មីៗនេះ បានជីករកឃើញត្បូងពេជ្រដ៏មានត…

តើវិស័យអចលនទ្រព្យកម្ពុជា ត្រូវចាយពេលប៉ុន្មានឆ្នាំទៀត ទើបអាចវិលមករកប្រក្រតីភាពឡើងវិញ?

ព័ត៌មាន
មកទល់ពេលនេះចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ពុំទាន់មានសកម្មភាពផុសផុលដូចមុនពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩ នៅឡើយទេ បន្ទាប់ពីវិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ