សេដ្ឋកិច្ចអាល្លឺម៉ង់

អាល្លឺម៉ង់នឹងខាតបង់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ២៦៥ ពាន់លានដុល្លារ ដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងវិបត្តិថាមពល


ប្រទេសយក្សសេដ្ឋកិច្ចនៅតំបន់អឺរ៉ុបគឺ «អាល្លឺម៉ង់» ត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចខាតបង់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ចចំនួន ២៦៥ ពាន់លានដុល្លារ ដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងថាមពលឡើងថ្លៃខ្ពស់ កំពុងបង្កផលប៉ះពាល់អវិជ្ជមានដល់ទីផ្សារការងារនៅក្នុងប្រទេសនេះ។ នេះបើតាមការសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវការងារ (IAB)របស់អាល្លឺម៉ង់។
អាល្លឺម៉ង់» ត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចខាតបង់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ចចំនួន ២៦៥ ពាន់លានដុល្លារ

ទោះយ៉ាងណា ដែលក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់គ្រោងនឹងបង្កើនកម្រិតប្រាក់ចំណូលដែលត្រូវជាប់ពន្ធ និងបង្កើនអត្ថប្រយោជន៍បន្តិចបន្តួចបន្ថែមទៀតសម្រាប់ពលរដ្ឋដែលមានកូនក្នុងបន្ទុកគ្រួសារ ដើម្បីឆ្លើយតបទៅនឹងអតិផរណាខ្ពស់បំផុតនៅប្រទេសនេះ ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា វិធានការនេះបានផ្តល់អត្ថប្រយោជន៍ខ្លាំងបំផុតដល់អ្នកមានចំណូលខ្ពស់តែប៉ុណ្ណោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

បើធ្វើការប្រៀបធៀបជាមួយនឹងការរំពឹងទុកសម្រាប់សន្ដិភាពនៅតំបន់អឺរ៉ុបនោះ តម្លៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់នោះ នឹងមានការថមថយទាបជាងមុន ១,៧% នៅឆ្នាំក្រោយ ហើយនឹងមានមនុស្សតិចតួចប្រហែល ២៤ម៉ឺននាក់ប៉ុណ្ណោះ ដែលនឹងបន្ដមានការងារ។ កម្រិតនៃអ្នកមានការងារធ្វើ ត្រូវបានរំពឹងថា នឹងនៅក្នុងកម្រិតប្រហាក់ប្រហែលនេះ រហូតដល់ឆ្នាំ២០២៦។

អ្នកដែលស្ថិតនៅក្នុងចំណោមអ្នកជួបបញ្ហាបាត់បង់ការងារភាគច្រើន គឺនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច ដែលបានរងផលប៉ះពាល់ខ្លាំងរួចទៅហើយនាពេលកន្លងមកនេះ ដោយសារតែការរាតត្បាតកូវីដ១៩ ហើយអំណាចនៃការទិញរបស់អ្នកប្រើប្រាស់ក៏មានការធ្លាក់ចុះដែរ។

វិស័យពឹងផ្អែកខ្លាំងលើថាមពល ដូចជា ឧស្សាហកម្មគីមី និងផលិតកម្មលោហៈ ក៏ទំនងជារងផលប៉ះពាល់ដូចគ្នាដែរ។

ប្រសិនបើតម្លៃថាមពល ដែលបច្ចុប្បន្នបានឡើងដល់ ១៦០%ទៅហើយនោះ នឹងត្រូវកើនឡើងទ្វេដងជាថ្មីទៀតមែន នោះទិន្នផលសេដ្ឋកិច្ចអាល្លឺម៉ង់ នៅឆ្នាំ២០២៣ អាចនឹងថយចុះជិត៤% ធៀបនឹងអ្វីទិន្នផលសេដ្ឋកិច្ចដែលធ្លាប់មាន នៅមុនពេលសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ នេះបើតាមការសិក្សាពីវិទ្យាស្ថានស្រាវជ្រាវការងារ (IAB)។

យ៉ាងណាក៏ដោយចុះ ទន្ទឹមនឹងការប្រឈមមុខនឹងអតិផរណាខ្ពស់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ ក៏បានលើកឡើងពីផែនការ ក្នុងការចាប់ផ្ដើមបង្កើនកម្រិតប្រាក់ចំណូលដែលត្រូវជាប់ពន្ធ និងបង្កើនអត្ថប្រយោជន៍សម្រាប់ពលរដ្ឋដែលមានកូនក្នុងបន្ទុក ដើម្បីឆ្លើយតបទៅនឹងបញ្ហាអតិផរណាដែលកំពុងកើនឡើង។ ប៉ុន្តែអ្នករិះគន់បាននិយាយថា វិធានការនេះបានផ្តល់អត្ថប្រយោជន៍ដល់អ្នករកប្រាក់ចំណូលច្រើនទៅវិញទេ។

ក្នុងផែនការនោះដែរ នៅឆ្នាំក្រោយ សម្រាប់ប្រាក់កម្រិតចំណូលដែលមិនត្រូវបានជាប់ពន្ធ ត្រូវបានកំណត់ដល់ប្រមាណ ១ម៉ឺន នៅក្នុងមួយខែៗ ហើយនៅឆ្នាំ២០២៤ កំណត់ដល់ជាង ១ម៉ឺន១ពាន់ដុល្លារ មានន័យថា អ្នកដែលរកចំណូលបានក្រោមទឹកប្រាក់ដែលបានកំណត់នេះ គឺមិនត្រូវជាប់ពន្ធលើប្រាក់ចំណូលនោះឡើយ។ ទន្ទឹមនឹងនេះដែរ អត្រាពន្ធខ្ពស់បំផុត នឹងធ្វើឡើងលើអ្នកដែលមានប្រាក់ចំណូលចាប់ផ្តើមពីប្រាក់ចំណូលចាប់ជាង ៦ម៉ឺនដុ៣ពាន់ដុល្លារឡើងទៅនៅឆ្នាំ២០២៣ ខណៈដែលបច្ចុប្បន្នកម្រិតប្រាក់ចំណូលដែលត្រូវជាប់ពន្ធខ្ពស់បំផុតនោះ គឺមានប្រហែល៦ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយខែ។

ក្រុមមន្ត្រីអាល្លឺម៉ង់អះអាងទៀតថា វិធានការកែសម្រួលផ្នែកពន្ធនេះនឹងបណ្ដាលឲ្យប្រាក់ចំណូលពន្ធរបស់រដ្ឋនឹងធ្លាក់ចុះជាង ១០ពាន់លានដុល្លារនៅឆ្នាំក្រោយ និងបន្តធ្លាក់ដល់ជិត២០ពាន់លានដុល្លារទៀតនៅឆ្នាំ២០២៤។

សូមបញ្ជាក់ថា អតិផរណានៅអាល្លឺម៉ង់មានដល់ទៅ ៨,៥% ក្នុងខែកក្កដា ដោយសារការកើនឡើងតម្លៃអាហារ និងថាមពល៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុនធានារ៉ាប់រងនៅកូរ៉េខាងត្បូងប្រឈមសងសំណង់ធ្ងន់ក ក្រោយក្រុងសេអ៊ូលលិចលង់ដោយជំនន់ទឹកភ្លៀង

ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រងក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវគេរំពឹងថានឹងប្រឈមមុខជាមួយការទាមទារសំណងសម្រាប់ថ្លៃខូចខាតរថយន្តរបស់អតិថិជន ដែលបានលិចល…

សួនឧស្សាកម្ម និងតំបន់សេដ្ឋកិច្ចវៀតណាមស្រូបទាញទុនវិនិយោគបាន ១០០ ពាន់លានដុល្លារ

ព័ត៌មាន
ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ សួនឧស្សាហកម្ម (IP) និងតំបន់សេដ្ឋកិច្ច (SEZ) នៅទូទាំងប្រទេសវៀតណាមបានស្រូបទាញការវិនិយោគសរុបជាង ១០០ ពាន់ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ