ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm

ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm នឹងចំណាយប្រាក់ ៤,២ ពាន់លានដុល្លារបន្ថែមលើការទិញបន្ទះឈីបពីរោងចក្រ GlobalFoundries


ក្រុមហ៊ុន Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកបានយល់ព្រមទិញបន្ទះឈីបបន្ថែមក្នុងតម្លៃ ៤ពាន់២រយលានដុល្លារ ពី រោងចក្រ GlobalFoundries ដែលមានមូលដ្ឋាននៅទីក្រុងញូយ៉ក ខណៈក្រុមហ៊ុននេះរំពឹងថា នឹងចំណាយប្រាក់សរុប ៧ពាន់៤រយលានដុល្លារលើការទិញបន្ទះឈីបបន្ថែមនេះរហូតដល់ឆ្នាំ ២០២៨។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm នឹងចំណាយប្រាក់ ៤,២ ពាន់លានដុល្លារបន្ថែមលើការទិញបន្ទះឈីបពីរោងចក្រ GlobalFoundries

ការប្រកាសនេះបានពង្រីកលើកិច្ចព្រមព្រៀងទិញ​កាលពីពេលមុនរវាងក្រុមហ៊ុនទាំងពីរក្នុងចំនួនទឹកប្រាក់​ប្រមាណ ៣ពាន់២រយលានដុល្លារ ខណៈការបង្កើនការទិញបន្ទះឈីបនេះ​នឹងយកទៅប្រើប្រាស់ក្នុងការតភ្ជាប់បណ្ដាញទទួល និងបញ្ជូនប្រព័ន្ធ 5G, Wi-Fi, ការផលិត​រថយន្ត (automotive) និងឧបករណ៍បច្ចេកវិទ្យា​ផ្សេងៗទៀត។

ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Qualcomm ដែលមានឯកទេសលើការផលិត​បន្ទះឈីបសម្រាប់​ទូរសព្ទចល័ត គឺជាអតិថិជនដំបូងរបស់ក្រុមហ៊ុន GlobalFoundries ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងក្នុងឆ្នាំ ២០២១ ដែលគ្របដណ្តប់លើលក្ខខណ្ឌភូមិសាស្ត្រ និង បច្ចេកវិទ្យាជាច្រើន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

នាយកប្រតិបត្តិក្រុមហ៊ុន GlobalFoundries លោក ថូម៉ាស់ ខោលហ្វីល (Thomas Caulfield) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការមានក្រុមហ៊ុន Qualcomm ជាអតិថិជនយូរអង្វែងនៃរោងចក្រនៅរដ្ឋញូវយ៉ករបស់ខ្លួន នឹង ជួយរួមចំណែកជាមួយនឹងការផ្តល់មូលនិធិពី​សហព័ន្ធ និងរដ្ឋ ដើម្បីពង្រីកដំណើរការផលិតកម្មរបស់ក្រុមហ៊ុន​សហរដ្ឋអាមេរិក។

មែនទែនទៅ កាលពីខែមុនព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ថ្មីមួយដើម្បីឧបត្ថម្ភធនដល់ឧស្សាហកម្មអេឡិចត្រូនិកក្នុងស្រុក ដោយនឹងផ្តល់ប្រាក់ឧបត្ថម្ភធន​ចំនួនប្រហែល ៥២ ពាន់លានដុល្លារ សម្រាប់ការផលិតគ្រឿងអេឡិចត្រូនិក និង ឥណទានពន្ធវិនិយោលើវិស័យផលិតបន្ទះឈីបដែលប៉ាន់ស្មានថាចំណាយប្រាក់ចំនួន ២៤ ពាន់លានដុល្លារ។

ក្រុមហ៊ុន Intel និង ក្រុមហ៊ុន GlobalFoundries ក៏បានប្រកាសផែនការពង្រីកភាពជាដៃគូររវាង​ក្រុមហ៊ុនទាំងពីរដើម្បីទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធន ដោយ GlobalFoundries ចាប់ដៃគូជាមួយ STMicroelectronics  ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីប ក្នុងទំហំទឹកប្រាក់៥,៧ ពាន់លានដុល្លារនៅប្រទេសបារាំងផងដែរ។

ការប្រកាសនេះបានធ្វើឡើងនៅពេលដែលប្រធានក្រុមហ៊ុន GlobalFoundries, Applied Materials និង ក្រុមហ៊ុនផលិតរថយន្ត Ford Motor និង General Motors Co គ្រោងនឹងជួបនៅក្នុងកិច្ចប្រជុំកំពូលបិទទ្វារជាមួយមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃចន្ទដើម្បីពិភាក្សាអំពីផែនការរដ្ឋបាលដើម្បី វិនិយោគលើវិស័យបន្ទះឈីប។

គួរបញ្ចាក់ថា ក្រុមហ៊ុន GlobalFoundries គឺជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពី ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន TSMC និង ក្រុមហ៊ុន Samsung Electronics Co Ltd៕




អត្ថបទបន្ទាប់


ប្រទេសឥណ្ឌាចង់រឹតបន្តឹងការលក់ស្មាតហ្វូនតម្លៃថោករបស់ប្រទេសចិននៅក្នុងទីផ្សាររបស់ខ្លួន

ព័ត៌មាន
ប្រទេសឥណ្ឌាកំពុងព្យាយាមដាក់កំហិតទៅលើក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនរបស់ចិនចំពោះការលក់ទូរស័ព្ទស្មាតហ្វូនដែលមានតម្លៃក្រោម ១៥០ ដុល្លារក្នុងមួ…

ក្រុមហ៊ុនផលិតវ៉ាក់សាំង BioNTech រំពឹងចែកចាយវ៉ាក់សាំងការពារមេរោគកូវីដបំប្លែងថ្មីអូមីក្រុងនៅក្នុងខែតុលា

ព័ត៌មាន
ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាឡឺម៉ង់ BoiNTech បាននិយាយក្នុងកំឡុងពេលលើកឡើងពីការព្យាករណ៍ប្រាក់ចំណូលសម្រាប់វ៉ាក់សាំងប្រចាំឆ្នាំកាលពីថ្ងៃទី ៨ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ