វិស័យធនាគារ

ធនាគារកណ្ដាលធំៗទូទាំងពិភពលោកចាប់ផ្ដើមផ្លាស់ប្ដូរគោលនយោបាយហើយ ប៉ុន្តែផ្លូវខាងមុខស្ថិតក្នុងភាពមិនប្រាកដប្រជា


ធនាគារកណ្ដាលធំៗទូទាំងពិភពលោក បានចាប់ផ្ដើមផ្លាស់ប្ដូរ ឬបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់ខ្លួនហើយនៅសប្តាហ៍នេះ ដែលនេះឆ្លុះបញ្ចាំងពីការបញ្ចប់គោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹងអំឡុងសម័យកាលវិបត្តិកូវីដ-១៩។ ប៉ុន្តែទន្ទឹមនេះ វាក៏បានឆ្លុះបញ្ចាំងដែរថា ផ្លូវខាងមុខស្ថិតក្នុងភាពមិនប្រាកដប្រជា ពោលគឺមិនដឹងថាពេលណាទើបវិស័យធនាគារសកលនឹងវិលត្រលប់ទៅរកសភាពប្រក្រតីវិញឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
វិស័យធនាគារ
ដោយ

ធនាគារកណ្តាលអង់គ្លេស (BOE) កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា បានបញ្ចុះអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនពី៥,២៥% មកនៅត្រឹម៥% ហើយធនាគារកណ្ដាលផ្សេងៗទៀត ក៏បានបន្ធូរបន្ថយផងដែរនូវគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹងរបស់ខ្លួន ដែលត្រូវបានដាក់ចេញ ដើម្បីទប់អតិផរណាអំឡុងវិបត្តិសកលកូវីដ-១៩ បន្ទាប់ពីអតិផរណាថមថយ។

ធនាគារកណ្តាលអាម៉េរិក (Federal Reserve) ក៏បានព្រលយពាក្យឱ្យតម្រុយដែរថា ខ្លួនអាចនឹងចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់លើកដំបូងរបស់ខ្លួននៅខែកញ្ញា ខាងមុខ ដោយផ្តោតសំខាន់លើការរក្សាតុល្យភាពរវាងការការពារទីផ្សារការងារ និងការគ្រប់គ្រងអតិផរណា។

ប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) បានគូសបញ្ជាក់ថា ការបញ្ចុះអត្រាការប្រាក់នឹងធ្វើឡើងដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង។

ទន្ទឹមនេះ ធនាគារកណ្តាលអឺរ៉ុប (ECB) ធនាគារកាណាដា (BOC) ក៏គ្រោងបញ្ចុះអត្រាការប្រាក់ផងដែរ ប៉ុន្តែធនាគារកណ្ដាលទាំងនេះ មានយុទ្ធសាស្ត្រផ្សេងគ្នា ហើយនេះឆ្លុះបញ្ចាំងពីការជជែកដេញដោលគ្នា ដែលកំពុងបន្តនៅឡើយជុំវិញល្បឿន និងទំហំនៃការបញ្ចុះអត្រាការប្រាក់។

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ធនាគារកណ្តាលនានា ចាំបាច់ត្រូវកែសម្រួលគោលនយោបាយរូបិយវត្ថុរបស់ខ្លួនដោយការប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសនៅក្នុងសម័យកាលក្រោយវិបត្តិកូវីដ-១៩ ដែលមានអតិផរណាខ្ពស់ និងទីផ្សារដែលបែកខ្ញែកគ្នានេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Intel គ្រោងកាត់បន្ថយបុគ្គលិករហូតដល់១ម៉ឺន៥ពាន់នាក់ ក្រោយធ្លាក់ចុះប្រាក់ចំណេញ៨៥%

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យា Intel គ្រោងកាត់បន្ថយការងារចំនួន១ម៉ឺន៥ពាន់កន្លែង បន្ទាប់ពីប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះ៨៥% នៅត្រីមាសទី២ឆ្នាំនេះ …

តើអ្នកវិនិយោគលើវិស័យអចលនទ្រព្យត្រូវមានការប្រុងប្រយ័ត្នបែបណាលើការវិនិយោគនៅម្តុំគម្រោងព្រែកជីកហ្វូណនតេជោ?

ព័ត៌មាន
គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងនាវាចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា នឹងក្លាយជាសរសៃឈាមដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការលើកកម្ពស់ជីវភាពប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ