បច្ចេកវិទ្យាបន្ទះឈីប

វៀតណាមមានមហិច្ឆតាបណ្ដុះបណ្ដាលវិស្វករបន្ទះឈីបឱ្យបាន៥ម៉ឺននាក់ ដើម្បីជំរុញការវិនិយោគក្នុងវិស័យនេះ


រដ្ឋាភិបាលវៀតណាម កំពុងធ្វើផែនការប្រកបដោយមហិច្ឆាតា ដើម្បីបណ្ដុះបណ្ដាលវិស្វករបន្ទះឈីបឱ្យបានរហូតដល់ទៅ៥ម៉ឺននាក់ សម្រាប់បម្រើឱ្យការអភិវឌ្ឍឧស្សាហកម្មផលិតបន្ទះឈីបរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះរហូតដល់ឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បច្ចេកវិទ្យាបន្ទះឈីប
ដោយ

ក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា ក្រុមវិស្វករវៀតណាម ត្រូវតែចាប់ផ្តើមចូលរួមក្នុងការងារឌីហ្សាញបន្ទះឈីបទំនើប ជាពិសេសនៅក្នុងដំណាក់កាលវេចខ្ចប់ និងដំណាក់កាលធ្វើតេស្តបន្ទះឈីប ព្រមទាំងគ្រប់គ្រងមួយផ្នែកនៃបច្ចេកវិទ្យាវេចខ្ចប់ និងការធ្វើតេស្តបន្ទះឈីបផងដែរ។ ប្រទេសវៀតណាម បានកំណត់គោលដៅក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយក្នុងខ្សែច្រវាក់តម្លៃ នៃឧស្សាហកម្មបន្ទះឈីបពិភពលោកតាមរយៈការមានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់ ដែលបំពេញបានតាមតម្រូវការអភិវឌ្ឍន៍របស់ឧស្សាហកម្មបន្ទះឈីបទាំងគុណភាព និងបរិមាណ។ មជ្ឈមណ្ឌលជាតិនវានុវត្តន៍វៀតណាម (NIC) ជាអ្នកទទួលភារកិច្ចដឹកនាំការធ្វើផែនការប្រកបដោយមហិច្ឆតានេះ។

លោក វូ កុក ហ៊ុយ (Vu Quoc Huy)ប្រធានមជ្ឈមណ្ឌលជាតិ នវានុវត្តន៍វៀតណាម (NIC) បាននិយាយថា គោលបំណងសំខាន់នៃផែនការនេះ គឺដើម្បីផ្គត់ផ្គង់កម្លាំងពលកម្មជំនាញឱ្យបានគ្រប់គ្រាន់សម្រាប់ឧស្សាហកម្មផលិតបន្ទះឈីបក្នុងស្រុក និងអាចនាំចេញកម្លាំងពលកម្មទៅកាន់ទីផ្សារផ្សេងទៀតលើពិភពលោក។ ​

ទាក់ទិននឹងវិស្វករបន្ទះឈីបដែលមាននៅប្រទេសវៀតណាម លោក វូ កុក ហ៊ុយ (Vu Quoc Huy) បាននិយាយថា ក្រុមហ៊ុនជាច្រើនដូចជា Viettel និង FPT Semiconductor ជាដើមមានវិស្វករប្រហែល២០០នាក់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនចំនួន៣៦មកពីប្រទេសជប៉ុន សហរដ្ឋអាម៉េរិក ចិនតៃប៉ិ ចិនដីគោក និងកូរ៉េខាងត្បូង បានបណ្តាក់ទុននៅក្នុងប្រទេសនេះដោយប្រើវិស្វករប្រមាណ៥ពាន់៦០០នាក់។

ក្នុងចំណោមនោះ ក្រុមហ៊ុន Intel បានវិនិយោគចំនួន១,៥ពាន់លានដុល្លារអាម៉េរិក នៅវៀតណាម ចាប់តាំងពីឆ្នាំ២០០៩ ដោយប្រើវិស្វករជិត៣ពាន់នាក់។ ដោយឡែកនៅខេត្តបាក់និញភាគខាងជើងរបស់វៀតណាម រោងចក្រក្រុមហ៊ុន Amkor បានវិនិយោគជាង១,៦ពាន់លានដុល្លារអាម៉េរិកក្នុង៣ដំណាក់កាល​។

យោងតាមរបាយការណ៍ឆ្នាំ២០២៣ បង្ហាញថា ក្រសួងផែនការ និងវិនិយោគវៀតណាម (MPI) មានធនធានគ្រប់គ្រាន់នៅក្នុងប្រទេសវៀតណាម ដើម្បីបណ្តុះបណ្តាលវិស្វករឱ្យបានប្រមាណ៥ម៉ឺននាក់សម្រាប់ឧស្សាហកម្មផលិតបន្ទះឈីបនៅឆ្នាំ២០៣០។ បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មអន្តរជាតិធំៗជាច្រើនកំពុងដំណើរការក្នុងប្រទេសវៀតណាម ដូចជាក្រុមហ៊ុន Intel ក្រុមហ៊ុន Amkor ក្រុមហ៊ុន Marvell ក្រុមហ៊ុន Qorvo ក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Synopsys និងក្រុមហ៊ុន Cadence ជាដើម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការលក់ iPhone នៅទីផ្សារប្រទេសចិន ដាំក្បាលចុះរហូតដល់២៤% ខណៈ Huawei ទទួលបានសន្ទុះគាំទ្រខ្លាំង

ព័ត៌មាន
យោងតាមក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ Counterpoint បានបង្ហាញថា ការលក់ទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ច…

តើលោក បៃដិន និងលោក ត្រាំ អាចប្រជែងគ្នាម្តងទៀតនៅក្នុងការបោះឆ្នោត នៅក្នុងអំឡុងខែវិច្ឆិកា ដែរឬទេ?

ព័ត៌មាន
លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ទី៤៦ ដែលកំពុងកាន់តំណែង និងលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទី៤៥ ដែលកំពុងតែប្រឹងប្រែង ដើម្បីក្លាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ