មេដឹកនាំពិភពលោក

ពិភពលោកនៅតែបន្តបង្ហាញពីការប្តេជ្ញាចិត្តនៅក្នុងការបញ្ចប់ឲ្យបាននូវកិច្ចព្រមព្រៀងពន្ធជាសកល


ការកំណត់គោលដៅបង្កើតឱ្យបាននូវកិច្ចព្រមព្រៀងពន្ធជាសកល ដែលជាការបេ្តជ្ញាចិត្តដោយប្រទេស១៣០នៅទូទាំងពិភពលោក បានរងបរាជ័យជាបន្តបន្ទាប់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគេនៅតែបង្ហាញពីឆន្ទៈប្រកបដោយសុទិដ្ឋិនិយមថា នឹងធ្វើឱ្យវាលេចចេញជារូបរាងនៅពេលអនាគត។
មេដឹកនាំពិភពលោក
ដោយ

អង្គការដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ បានអះអាងថា គោលដៅនេះមិនទាន់អាចសម្រេចទៅបាន ក៏ដោយសារប្រទេសធំៗមួយចំនួននៅមានភាពស្ទាក់ស្ទើរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។

អង្គការដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ហៅកាត់ (OECD) នៅតែមើលឃើញពីការប្តេជ្ញាចិត្តជារួមពីបណ្តាប្រទេស ដែលស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងពន្ធសកល ស្តីពីពហុជាតិ ដែលរកបានប្រាក់ចំណេញខ្ពស់ បន្ទាប់ពីបានពន្យារពេលជាច្រើនខែ និងការស្ទាក់ស្ទើរពីសំណាក់ប្រទេសធំៗមួយចំនួន។ អង្គការ OECD បានអះអាងថា កតិកាសញ្ញានេះ ជាកិច្ចព្រមព្រៀងដំបូងបង្អស់នៃការត្រួតពិនិត្យពន្ធសាជីវកម្មឆ្លងព្រំដែនពីរ ដែលបានព្រមព្រៀងក្នុងឆ្នាំ២០២១។ កតិកាសញ្ញានេះ មានបំណងជំនួសពន្ធលើសេវាកម្មឌីជីថលឯកតោភាគីជាមួយនឹងច្បាប់ថ្មីសម្រាប់ការចែករំលែកសិទ្ធិពន្ធលើក្រុមហ៊ុនដូចជា Alphabet's Google និង Amazon និង Apple ជាដើម ។

លោកស្រី ម៉ាណាល់ ខ័វិន (Manal Corwin) មន្រ្តីនៃអង្គការ OECD បានលើកឡើងថា ទោះបីគោលដៅកំណត់មិនទាន់ទទួលបានជោគជ័យក៏ពិតមែន តែក្រុមមន្រ្តីប្រទេសនានា នៅតែមានការប្តេជ្ញាចិត្ត១០០% ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងពន្ធជាសកលនេះលេចចេញជារូបរាងនាពេលអនាគត។

ទាក់ទងនឹងបញ្ហាពន្ធសកលនេះ ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសឥណ្ឌា ចិន និងអូស្ត្រាលីនៅតែរក្សាការទាមទាររបស់ខ្លួនលើមធ្យោបាយនៃការគណនាពន្ធនៃការផ្ទេរប្រាក់។ ទន្ទឹមនឹងនេះ បណ្តាប្រទេសនានា បានចាប់ផ្តើមអនុវត្តសសរស្តម្ភទីពីរនៃកិច្ចព្រមព្រៀងពន្ធសកលឆ្នាំ២០២១ ដោយពួកគេបានយល់ព្រមកំណត់អត្រាពន្ធសាជីវកម្មអប្បបរមា១៥%។

អង្គការ OECD បាននិយាយថា ជាផ្នែកនៃការអនុវត្តសសរស្តម្ភទីពីរ មានប្រទេសចំនួន១៩ បានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ និងបានប្តេជ្ញាចុះហត្ថលេខាលើសន្ធិសញ្ញាដែលអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍យកពន្ធលើការទូទាត់ផ្ទៃក្នុងរបស់ក្រុមហ៊ុនក្រៅប្រទេសមួយចំនួន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីធនាគារកណ្តាលចិន មិនបញ្ចុះអត្រាការប្រាក់ តាមធនាគារកណ្តាលអាម៉េរិក?

ព័ត៌មាន
ធនាគារកណ្ដាលចិន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានសម្រេចរក្សាទុកអត្រាការប្រាក់លើកម្ចីសំខាន់ៗឱ្យនៅដដែលហួសពីការរំពឹងទុក ខណៈដែលក្រុមអ្នកវិ…

ក្រុមហ៊ុន Samsung នៅឥណ្ឌា ប្ដឹងសហជីព ដែលដឹកនាំកម្មកធ្វើកូដកម្មធ្វើឱ្យប៉ះពាល់ដល់ទិន្នផលរបស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុន Samsung Electronics នៅឥណ្ឌា បានប្តឹងសមាជិកសហជីពការងារ ដែលបានដឹកនាំកម្មករធ្វើកូដកម្មរយៈពេល១១ថ្ងៃ នៅរោងចក្រផលិតសម្ភារប្រើប្រាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ