អត្ថបទក្រុមហ៊ុន

ខេមបូណូមីស និងទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) ចាប់ដៃគ្នាលើកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានកាន់តែទូលំទូលាយ


អង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស ដែលជាសារព័ត៌មានផ្ដោតលើមាតិកា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងព្រឹត្តិការណ៍នយោយបាយការទូតសំខាន់ៗនោះ បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងនាយកដ្ឋានទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរព័ត៌មានរវាងគ្នា សំដៅធ្វើឲ្យការផ្សព្វផ្សាយព័ត៌មានកាន់តែមានភាពសម្បូរបែប លម្អិតស៊ីជម្រៅ និងច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈខ្ពស់។
ខេមបូណូមីស និងទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) ចាប់ដៃគ្នាលើកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានកាន់តែទូលំទូលាយ

ដោយមើលឃើញពីចក្ខុវិស័យស្របគ្នា ក្នុងការជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែទូលំទូលាយ អង្គភាពសារព័ត៌មានឌីជីថលខេមបូណូមីស និងទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) កាលពីពេលថ្មីៗនេះ បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន។
លោក ស៊ឺន សាយ អគ្គនាយកនៃអង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស បានលើកឡើងថា ការចុះអនុស្សរណៈនេះ មិនត្រឹមតែសំខាន់សម្រាប់អង្គភាពទាំងពីរក្នុងការផ្សព្វផ្សាយព័ត៌មានកាន់តែទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏បានជួយឲ្យអ្នកនិយមតាមដានព័ត៌មានរបស់អង្គភាពទាំងពីរ ទទួលបានព័ត៌មានកាន់តែសម្បូរបែប ប្រកបដោយភាពច្បាស់លាស់ និងវិជ្ជាជីវៈខ្ពស់។
លោក ស៊ឺន សាយ សង្កត់ធ្ងន់ទៀតថា ព័ត៌មានពិតច្បាស់លាស់ និងវិជ្ជាជីវៈ គឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់អ្នកអាន ឬអ្នកទស្សនាអាចយកទៅពិចារណា និងសម្រេចចិត្តបានត្រឹមត្រូវ។
សូមបញ្ជាក់នេះ គឺជាអនុស្សរណៈដំបូងហើយ ដែលអង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស បានចុះហត្ថលេខាជាមួយនឹងទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ ខណៈកន្លងមកខេមបូណូមីស ក៏មានចុះអនុស្សរណៈមួយចំនួនទៀត ជាមួយនឹងស្ថាប័នរដ្ឋផ្សេងទៀតផងដែរ ដូចជា ផ្សារមូលបត្រកម្ពុជា និងនិយ័ករបរធនបាលកិច្ចជាដើម៕




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង និងអារ៉ាប់រួម នឹងពន្លឿនគម្រោងវិនិយោគលើថាមពលនិងឧស្សាហកម្មទំនើបៗបំផុត

ព័ត៌មាន
ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង ថ្មីៗនេះ បាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរួ…

កូរ៉េខាងជើងគំរាមបាញ់ទមា្លក់យន្តហោះស៊ើបការណ៍របស់អាមេរិក បើនៅតែបន្តហោះរំលោភចូលដែនអាកាសរបស់ខ្លួនទៀត

ព័ត៌មាន
កូរ៉េខាងជើងនៅថ្ងៃចន្ទ ទី ១០ កក្កដា បានចោទសហរដ្ឋអាមេរិកថាបានរំលោភលើដែនអាកាសរបស់ខ្លួន ដោយបង្ហោះយន្តហោះស៊ើបការណ៍សម្ងាត់។ ភ្លាមៗនោះ ទីក្រុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ