កូរ៉េខាងត្បូង និងអារ៉ាប់រួម

កូរ៉េខាងត្បូង និងអារ៉ាប់រួម នឹងពន្លឿនគម្រោងវិនិយោគលើថាមពលនិងឧស្សាហកម្មទំនើបៗបំផុត


ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង ថ្មីៗនេះ បាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី លើគម្រោងនិងផែនការវិនិយោគក្នុងវិស័យថាមពល ឧស្សាហកម្មអាវុធ និងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មទាំងមូល តម្លៃសរុបជាង៦ពាន់លានដុល្លារ។ យ៉ាងណាមិញ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក៏ធ្លាប់បានប្រកាសឱ្យដឹងកាលពីខែមករាផងដែរ អំពីការសម្រេចចិត្តវិនិយោគទំហំ៣០ពាន់លានដុល្លារនៅកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយុនហាប់។
កូរ៉េខាងត្បូង និងអារ៉ាប់រួម នឹងពន្លឿនគម្រោងវិនិយោគលើថាមពលនិងឧស្សាហកម្មទំនើបៗបំផុត

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង បាននិយាយថា ការឯកភាពគ្នាពន្លឿនការអនុវត្តកិច្ចព្រមពីមុន បានកើតឡើងអំឡុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង លោក លី ឆាងយ៉ាង (Lee Chang-yang) និងរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អេមីរ៉ាតអារ៉ាប់រួមលោក អាប់ឌូឡា ប៊ីន តូក អាល់ម៉ារី (Abdullah bin Touq Al Marri) នៅទីក្រុងសេអ៊ូល កាលទីថ្ងៃសុក្រ ទី៧ ខែកក្កដា។

រដ្ឋមន្ត្រីទាំងពីររូបបានបញ្ជាក់ថា ប្រទេសទាំង២កំពុងធ្វើការរួមគ្នាដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលពួកគេបានចុះហត្ថលេខាកាលពីខែមករា ហើយបានឯកភាពគ្នាខិតខំបន្ថែមទៀតដើម្បីធ្វើឱ្យចេញលទ្ធផលជាក់ស្តែងពីការជំរុញពាណិជ្ជកម្ម បច្ចេកវិទ្យាទំនើបៗ និងវិស័យថាមពល ក្នុងចំណោមវិស័យផ្សេងៗទៀត។

នៅក្នុងនិងក្រោយជំនួបកំពូលកាលពីខែមករារវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល និងប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម លោក ម៉ូហាម៉េដ ប៊ីន ហ្សាយេដ អាល់ ណះយ៉ានថេ (Mohamed bin Zayed Al Nahyanthe) ភាគីទាំង២បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៤៥ និងកិច្ចព្រមព្រៀងចំនួន ២ ព្រមទាំងលិខិតបញ្ជាក់ចេតនាចំនួន ១ ច្បាប់ដែលមានតម្លៃសរុប៦ពាន់១រយលានដុល្លារអាមេរិក។ កាលនោះ ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានប្រកាសឱ្យដឹងអំពីការសម្រេចចិត្តរបស់ខ្លួនដែលថានឹងវិនិយោគទឹកប្រាក់៣០ពាន់លានដុល្លារនៅកូរ៉េខាងត្បូង លើវិស័យថាមពលនុយក្លេអ៊ែរ អាវុធ និងថាមពល។

ខណៈដែលប្រទេសទាំង២កំពុងពិភាក្សាលម្អិតអំពីផែនការវិនិយោគទ្វេភាគីនោះ រដ្ឋមន្ត្រីទាំងពីររូបក៏បានព្រមព្រៀងគ្នាស្វែងរកកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មថ្មីៗទៀត ដូចជាអាកាសចរណ៍, ជីវៈ, ការអប់រំ, កសិកម្ម, ព្រមទាំងបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ផងដែរ។

ពួកគេក៏បានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងរួមគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េខាងត្បូង និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ឱ្យបានលឿនដែរ។

សូមរំលេចថា ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រមានប្រទេសសមាជិកចំនួន៦ គឺអេមីរ៉ាតអារ៉ាប់រួម បារ៉ែន អារ៉ាប៊ីសាអូឌីត អូម៉ង់ កាតា និងគុយវ៉ែត។ ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកូរ៉េខាងត្បូងនិងអេមីរ៉ាតអារ៉ាប់រួម កំពុងស្ថិតក្នុងដំណើរការចរចានៅឡើយ ដោយកិច្ចប្រជុំចុងក្រោយបានរៀបចំធ្វើកាលពីខែកុម្ភៈ។

ភាគីកូរ៉េបាននិយាយថា កូរ៉េខាងត្បូងនឹងពិនិត្យមើលវឌ្ឍនភាពនៃគម្រោងដែលបានគ្រោងទុកជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាជាមួយប្រទេសមជ្ឈិមបូព៌ាសំខាន់ៗផ្សេងទៀត ដូចជាអារ៉ាប៊ីសាអូឌីត និងកាតា តាមរយៈទស្សនកិច្ចទៅវិញទៅមកររវាងមន្ត្រីជាន់ខ្ពស់ និងបណ្តាញកិច្ចសហប្រតិបត្តិការថ្នាក់រដ្ឋមន្ត្រី៕




អត្ថបទបន្ទាប់


ប្រធានក្រុមហ៊ុនរថយន្ត Renault ព្រមានថា ព្យុះភ្លៀងដែលបង្កឡើងពីប្រទេសចិន ជិតបោកបក់លើវិស័យរថយន្តអគ្គិសនីអឺរ៉ុបហើយ

ព័ត៌មាន
ប្រធានក្រុមហ៊ុនផលិតរថយន្តរឺណូ (Renault) លោក ហ្សង់ ដូមីនីក សេណា (Jean-Dominique Senard) បានបញ្ចាក់កាលពីថ្ងៃទី៨ខែកក្កដាថា «ព្យុះភ្លៀងដែ…

ខេមបូណូមីស និងទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) ចាប់ដៃគ្នាលើកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានកាន់តែទូលំទូលាយ

ព័ត៌មាន
អង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស ដែលជាសារព័ត៌មានផ្ដោតលើមាតិកា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងព្រឹត្តិការណ៍នយោយបាយការទូតសំខាន់ៗនោះ បានស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ