មេដឹកនាំពិភពលោក

ជំនួបរវាងលោក បៃដិន និងលោក ស៊ី គ្រោងធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ ខណៈអ្នកវិភាគថា កុំរំពឹងខ្ពស់ពេកពីជំនួបនេះ


សេតវិមានបានប្រកាសឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទល់មុខគ្នានៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីខកខានមួយឆ្នាំមកនេះ។ ជំនួបការទូតកម្រិតកំពូលនេះ មានបំណងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរនេះឡើងវិញ ដោយនឹងចំណាយពេលជាច្រើនម៉ោង និងមានការចូលរួមពីមន្ត្រីកំពូលៗរបស់ចិន និងអាម៉េរិកនៅក្នុងទីក្រុង San Francisco។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗ។
មេដឹកនាំពិភពលោក
ដោយ

យោងតាមមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក ចូ បៃដិន ម្នាក់បាននិយាយថា ជំនួបកំពូលនេះនឹងគ្រប ដណ្តប់លើបញ្ហាសកលពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ដល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី តៃវ៉ាន់ ឥណ្ឌូប៉ាស៊ីហ្វិក សិទ្ធិមនុស្ស បញ្ញាសិប្បនិមិត្ត ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាដើម។ តាមការប្រកាសដោយក្រសួងការបរទេសបរទេសចិន លោក ស៊ី ជិនពីង នឹងធ្វើដំណើរទៅសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៤ ដល់១៧ ដើម្បីចូលកិច្ចប្រជុំ APEC និងមានជំនួបទល់មុខជាមួយលោក បៃដិន។

យ៉ាងណាក៏ដោយ បើតាមមន្ត្រីអាម៉េ​រិក និងចិនផ្សេងទៀតបាននិយាយថា លទ្ធផលរីកចម្រើនពីជំនួបនេះអាចនឹងពិបាកណាស់ ព្រោះប្រទេសមហាអំណាចទាំងពីរបាននិងកំពុងជាប់គាំងនៅក្នុងការប្រកួតប្រជែងដោយផ្ទាល់ខាងយោធា សេដ្ឋកិច្ច ដើម្បីការដណ្តើមឈ្នះលេខ១នៃសតវត្សន៍ទី២១នេះ។

អ្នកវិភាគខ្លះបានកត់សម្គាល់ឃើញថា លោក ចូ បៃដិន និងលោក ស៊ី ជិនពីង បានស្គាល់គ្នារាប់ទសវត្សន៍មកហើយ ហើយក៏មានជំនួបនឹងគ្នាមិនតិចជាង៦ដងទេ ចាប់តាំងពីឆ្នាំ២០២១។ ប៉ុន្តែបុរសខ្លាំងទាំងពីរតែងបានពិភាក្សាគ្នាដោយការសង្ស័យ សោកស្តាយ និងភាពមិនច្បាស់នឹងគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ យោងតាមលោកស្រី Bonny Lin មកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន យល់ឃើញថា ទំនាក់ទំនងសហរដ្ឋអាម៉េ​រិក និងចិននឹងមិនមានភាពល្អប្រសើរឡើងវិញពីជំនួបរវាងលោក ស៊ី និងបៃដិនឡើយ។

តែកិច្ចប្រជុំនេះនឹងនិយាយអំពីការគ្រប់គ្រង និងស្ថិរភាពទំនាក់ទំនងទ្វេភាគី ការកែលម្អទំនាក់ទំនង និងកាត់បន្ថយការយល់ច្រលំខុសមុនពេលកើតឡើង។ ដោយឡែក បើតាមលោកស្រី Bonny Glaser មន្ត្រីមកពីវិទ្យស្ថាននៃមូលនិធិ Marshall របស់អាឡឺម៉ង់ ប្រចាំនៅសហរដ្ឋអាម៉េរិក បានឱ្យដឹងថា អ្វីដែលសំខាន់បំផុតនោះគឺភាគីទាំងពីរត្រូវមានការសន្ទនាជជែកគ្នា តែសេចក្តីថ្លែងការណ៍រួមណាមួយនឹងមិនអាចកើតឡើងទេ។

ទោះជាយ៉ាងណាក៏ដោយ តាមមន្ត្រីងអាម៉េ​រិកមួយរូបទៀតបានបញ្ជាក់ថា លោក បៃដិន ប្រហែលជានឹងប្រាប់លោក ស៊ី ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក គឺមិនផ្លាស់ប្តូរទេ។ ហើយលោកនឹងបង្ហាញពីការប្តេជ្ញាចិត្តជាក់លាក់មួយចំពោះសន្តិសុខរបស់ប្រទេសហ្វីលីពីន ផងដែរ រួមទាំងអាចនឹងដាក់បន្ទុកលើលោក ស៊ី ជិនពីង ឱ្យប្រាប់អ៊ីរ៉ង់កុំចង់ព្យាយាមពង្រីកជម្លោះនៅមជ្ឈិមបូព៌ាឱ្យសោះ៕




អត្ថបទបន្ទាប់


មេដឹកនាំប្រទេសអារ៉ាប់ និងមូស្លីមទាមទារឱ្យបញ្ចប់សង្គ្រាមជាបន្ទាន់ និងជំរុញឱ្យតុលាការអន្តរជាតិស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល

ព័ត៌មាន
អារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសមូស្លីមផ្សេងទៀតកាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នូវប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា និងថ្ក…

ក្រុមហ៊ុនចិនមួយគ្រោងបោះទុនវិនិយោគ៥០០លានដុល្លារ លើការផលិតសំបកកង់រថយន្តនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនចិនមួយបានបង្ហាញពីបំណងចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា លើការផលិតសំបកកង់រថយន្ត ជាមួយទំហំវិនិយោគប្រមាណ៥០០លានដុល្លារ ដែលអាចបង្កើតឱ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ