អ្នកចិញ្ចឹមសត្វ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យរដ្ឋាភិបាលបន្តផ្អាកការនាំចូលបំណែកសាច់បង្កកបន្ថែមទៀត ក្រោយថ្ងៃកំណត់ខិតជិតចូលមកដល់


ការបិទការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងពីក្រៅប្រទេសចូលមកទីផ្សារកម្ពុជាបណ្តោះអាសន្នរយៈពេល៦ខែ នឹងត្រូវផុតសុពលភាពនៅត្រឹមថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ។ ស្របពេលការហាមឃាត់នេះជិតដល់ថ្ងៃផុតកំណត់ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យរាជរដ្ឋាភិបាលបន្តសុពលភាពនៃការបិទការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងនេះបន្ថែមទៀត ដើម្បីជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា។
អ្នកចិញ្ចឹមសត្វ
ដោយ

អ្នកជំនាញជឿជាក់ថា វិស័យចិញ្ចឹមនៅកម្ពុជា ដែលកំពុងរើបឡើងវិញនៅមួយរយៈចុងក្រោយនេះ អាចប្រឈមនឹងការបិទទ្វារ ប្រសិនបើរាជរដ្ឋាភិបាល អនុញ្ញាតឱ្យមានការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងឡើងវិញ។

ស្របពេលឱសានវាទនៃការបិទការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងខិតជិតចូលមកដល់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យរាជរដ្ឋាភិបាលបន្តផ្អាក ឬបិទការនាំចូលបំណែកសាច់បង្កកប្រភេទនេះបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ការចិញ្ចឹមសត្វរបស់កសិករខ្មែរ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ វិស័យចិញ្ចឹមសត្វនៅកម្ពុជា ហាក់មានការរីកចម្រើនឡើងវិញនៅមួយរយៈចុងក្រោយនេះ តែនៅ​មិនទាន់អាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាងបាននៅឡើយទេ ដ្បិតការចិញ្ចឹមសត្វរបស់កសិករខ្មែរត្រូវចំណាយថ្លៃដើមខ្ពស់។

​ជាការកត់សម្គាល់របស់ប្រធានសមាគមរូបនេះ ក្រោយការបិទការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងអស់រយៈពេលប៉ុន្មានខែកន្លងមកនេះ វិស័យចិញ្ចឹមសត្វនៅកម្ពុជា ហាក់មានសកម្មភាពឡើងវិញ បើទោះបីមិនទាន់អាចផ្តល់ប្រាក់ចំណេញដូចការចង់បានរបស់កសិករក៏ដោយ។ តម្លៃសាច់សត្វរស់នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានធ្លាក់ថ្លៃបន្តិចវិញ ពោលគឺមកនៅត្រឹមចន្លោះពី៨ពាន់រៀល ទៅ៩ពាន់រៀលក្នុង១គីឡូក្រាម ក្រោយថ្ងៃឱសានវាទនៃការបិទការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងខិតជិតចូលមកដល់។ ប្រធានសមាគមរូបនេះបារម្ភថា អ្នកចិញ្ចឹមសត្វមួយចំនួនអាចនឹងក្ស័យធន ឬត្រូវបិទទ្វារ ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឱ្យនាំចូលបំណែកសាច់បង្កកប្រភេទនេះឡើងវិញ។

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបិទការនាំចូលជាបណ្ដោះអាសន្ននូវប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ការដាក់ចេញវិធានការហាមឃាត់នេះ គឺដើម្បីជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វ និងរក្សាទីផ្សារជូនដល់កសិករ ក្រោយតម្លៃសាច់សត្វរស់ជួបបញ្ហាធ្លាក់ចុះខ្លាំង៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការវែកញែកពាក់ព័ន្ធបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV អាចជាឱកាសទាក់ទាញការវិនិយោគ និងទេសចរទៅកាន់តំបន់នោះបន្ថែមដែរឬទេ?

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ មានការជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្តាសសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងការគាំទ្រ និងមិនគាំទ្រចំពោះគម្រោងកិច្ចសហប្រតិបត្តិការ…

តើលោក យូនូស អាចធ្វើឱ្យសេដ្ឋកិច្ចបង់ក្លាដែស ប្រសើរឡើងដែរទេ ក្រោយការងើបចេញពីស្ថានភាពអាប់អួដោយសារមហាបាតុកម្ម?

ព័ត៌មាន
ក្រោយផ្ទុះមហាបាតុកម្មរហូតឈានដល់ការទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស គឺលោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) ចេញពីអំណាចដោយជោគជ័យ កាលពីថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ