ការផ្គត់ផ្គង់ស្បៀងអាហារ

ការផ្គត់ផ្គង់ស្បៀងអាហារនៅហុងកុងអាចនឹងមានការរំខាន ខណៈអ្នកបើកបរទំនិញបានឆ្លងកូវីដ១៩


អាជ្ញាធរហុងកុងបាននិយាយកាលពីថ្ងៃអាទិត្យថា ការផ្គត់ផ្គង់បន្លែ សាច់មាន់ សម្រាប់ទីក្រុងហុងកុង អាចនឹងមានការរំខានក្នុងរយៈពេលបណ្ដោះអាសន្ន បន្ទាប់ពីអ្នកបើករថយន្ដដឹកទំនិញពីចិនដីគោកមួយចំនួនបានធ្វើតេស្តវិជ្ជមាន COVID-១៩ ជាបន្ដបន្ទាប់ ខណៈដែលទីក្រុងដែលគេចាត់ទុកជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ គឺពឹងផ្អែកលើការនាំចូលចំណីអាហារពីទីផ្សារខាងក្រៅរហូតដល់៩០%ឯណោះ។ នេះបើតាមការចុះផ្សាយសារព៌ត៍មាន Reuters។
ការផ្គត់ផ្គង់ស្បៀងអាហារនៅហុងកុងអាចនឹងមានការរំខាន ខណៈអ្នកបើកបរទំនិញបានឆ្លងកូវីដ១៩

ជាទូទៅ ហុងកុងបាននាំចូលស្បៀងអាហារប្រមាណ ៩០ ភាគរយ ហើយភាគច្រើនគឺនាំចូលពីចិនដីគោក ជាពិសេសអាហារស្រស់តែម្ដង។ អ្នកប្រើប្រាស់នៅហុងកុងបានជួបបញ្ហាខ្វះខាតទំនិញនាំចូលពីបរទេសមួយចំនួននាពេលកន្លងមករួចទៅហើយ រួមទាំងគ្រឿងសមុទ្រមានតម្លៃថ្លៃ ដោយសារការរឹតបន្តឹងជើងហោះហើរដ៏តឹងរ៉ឹង។

អាជ្ញាធរហុងកុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "អាជ្ញាធរដីគោក និងរដ្ឋបាលហុងកុង កំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្នា ក្នុងការពង្រឹងការរៀបចំយ៉ាងលម្អិត ដើម្បីពន្លឿនការដឹកជញ្ជូនម្ហូបអាហារសម្រាប់ទីក្រុងហុងកុង ដើម្បីធ្វើឱ្យស្ថានភាពផ្គត់ផ្គង់គ្រប់គ្រាន់ឡើងវិញជាធម្មតាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ។

មែនទែនទៅ ទីក្រុងហុងកុងក្រៅតែពីរងនូវបញ្ហាសម្ពាធសេដ្ឋកិច្ច ការផ្ទុះឆ្លងរាលដាលកូវីដ១៩ក៏នៅតែជាបញ្ហាឈឺក្បាលសម្រាប់អាជ្ញាធរផងដែរ ខណៈដែលករណីឆ្លងប្រចាំថ្ងៃនៅទីក្រុងមួយនេះ មានប្រមាណជាង១ពាន់នាក់ក្នុងមួយថ្ងៃ បើទោះបីជាហុងកុងប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការគ្មានកូវីដ១៩របស់រដ្ឋាភិបាលចិនដីគោកក៏ដោយ។

មន្ត្រីជាន់ខ្ពស់ទីក្រុងហុងកុង បានអះអាងថា បច្ចុប្បន្នអាជ្ញាធរកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទប់ទល់ការឆ្លងរាតត្បាតកូវីដ១៩ ដោយការផ្ដល់ជូននូវការធ្វើតេស្ដ ការព្យាបាល និងការដាក់ឲ្យនៅដាច់ដោយឡែកជាដើម ប៉ុន្ដែ អាជ្ញាធរនៅមិនទាន់មានផែនការអនុវត្តការបិទខ្ទប់ដូចដែលរដ្ឋាភិបាលចិនដីគោកកំពុងតែធ្វើនោះទេ។

គួរបញ្ចាក់ថា ទីក្រុងហុងកុង និងចិនដីគោក ស្ថិតក្នុងចំណោមប្រទេស និងដែនដីតិចតួចប៉ុណ្ណោះ ដែលមានគោលនយោបាយតឹងរ៉ឹងខ្លាំងដើម្បីទប់ស្កាត់ COVID-19 ប៉ុន្តែ មេរោគបំប្លែងថ្មី Omicron បាននិងកំពុងធ្វើឲ្យចិនពិបាកកាន់តែខ្លាំងក្នុងការគ្រប់គ្រងលើបញ្ហានេះ ព្រោះតែសមត្ថភាពឆ្លងរបស់វាលឿនរហ័សជាងមេរោគកូវីដ១៩ប្រភេទផ្សេងៗទៀត៕


អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំពុងពិចារណា ប្រើប្រាស់កម្ចីប្រាក់ដែលសេសល់ ដើម្បីជួយបន្ធូរបន្ថយតម្លៃប្រេងដែលកំពុងកើនឡើង

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក អាឃុម (Arkhom Termpittayapaisith) មានប្រសាសន៍ថា ក្រសួងហិរញ្ញវត្ថុកំពុងពិចារណាប្រើប្រាស់មូលនិធិដែលនៅសេស…

ថៃនឹងបង្កើតគម្រោងផ្ដល់កម្ចីដល់ SMEs ដើម្បីអាចពង្រឹងសមត្ថភាពនាំចេញក្រោមកិច្ចព្រមព្រៀង RCEP

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃ បានចាប់ដៃគ្នាជាមួយនឹងធនាគារនាំចេញនាំចូលរបស់ថៃ និងសាជីវកម្មធានាឥណទានថៃ ដើម្បីបង្កើតគម្រោងផ្គូរផ្គងដើម្បីផ្ដល់កម្ចីសម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ