រលកឆ្លងកូវីដ១៩

លោក ស៊ី ជីនពីងប្រាប់ឲ្យអាជ្ញាធរហុងកុងយកចិត្តទុកដាក់ចំពោះរលកឆ្លងកូវីដ១៩លើកទី៥


ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានប្រាប់ទៅកាន់អាជ្ញាធរទីក្រុងហុងកុងថា ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយការរាតត្បាតនៃមេរោគកូវីដ១៩បំប្លែងថ្មីអូមីក្រុង ដើម្បីជំរុញឱ្យស្ថានការណ៍មានស្ថិរភាពឱ្យបានឆាប់រហ័សឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post។
ប្រធានាធិបតីចិន លោកស៊ី ជីងពីង ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦។

លោក ស៊ី ជីនពីង បានលើកឡើងថា រដ្ឋបាលទីក្រុងហុងកុង គួរតែចាត់វិធានការចាំបាច់ ដើម្បីការពារអាយុជីវិត សុវត្ថិភាពរបស់ប្រជាជន និងធានាស្ថិរភាពសង្គមទាំងមូល។ 

បើយោងតាម ការសែតចិន បាននិយាយថា រដ្ឋាភិបាលមជ្ឈិមរបស់ចិនកំពុងបង្កើតយន្តការ ដើម្បីធានាបាននូវការប្រយុទ្ធប្រឆាំងការរាតត្បាតប្រកបដោយប្រសិទ្ធភាព។ យន្តការទាំងនោះរួមមាន ការធ្វើតេស្ដ ការព្យាបាល ការដាក់ឲ្យនៅដាច់ដោយឡែក និងកន្លែងវេជ្ជសាស្ត្រ ធានាការផ្គត់ផ្គង់របស់ចាំបាច់ដូចជាអាហារស្រស់ និងការបញ្ជូនអ្នកជំនាញខាងមេរោគឆ្លងទៅហុងកុង ដើម្បីផ្តល់ការណែនាំបន្ថែមផងដែរ។កិច្ចការទាំងអស់នេះ នឹងត្រូវដឹកនាំដោយការិយាល័យកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ និងគណៈកម្មការសុខភាពជាតិរបស់ចិន ហើយនឹងមានការចូលរួមពីអាជ្ញាធរ និងអ្នកជំនាញនៅទីក្រុងប៉េកាំង ក៏ដូចជាខេត្តក្វាងទុង និងរដ្ឋាភិបាលក្នុងតំបន់ផងដែរ។

គួរបញ្ចាក់ថា ការលើកឡើងរបស់លោក  ស៊ី ជីនពីង ឲ្យហុងកុងបន្ដការយកចិត្ដទុកដាក់ខ្ពស់លើបញ្ហាកូវីដ១៩នេះ គឺបន្ទាប់ពីការកើតមានការផ្ទុះឡើងនូវរលកនៃការឆ្លងទី៥ នៅទីក្រុងហុងកុងកាន់តែខ្លាំងឡើង ដោយករណីឆ្លងមានដល់ជាង ១,៦០០នាក់ ក្នុងមួយថ្ងៃ។

រលកទីប្រាំនៃការឆ្លងវីរុសកូវីដ-១៩នៅហុងកុង បានលេចចេញជាលើកដំបូងកាលពីចុងខែធ្នូ ហើយហុងកុងបានបញ្ជាក់ពីករណីឆ្លងសរុបជាង ១ ម៉ឺននាក់ ចាប់តាំងពីពេលនោះមក។ ស្ថានភាពជំងឺរាតត្បាតកាន់តែអាក្រក់របស់ហុងកុងមានភាពផ្ទុយស្រឡះពីប្រទេសចិនដីគោក ដែលមានតែករណីឆ្លងត្រឹមតែ ៨០ ករណីប៉ុណ្ណោះក្នុងមួយថ្ងៃ។

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនបានផ្ដល់កម្ចី និងជំនួយជាង១,៤ពាន់លានដុល្លារដល់កម្ពុជា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

ព័ត៌មាន
ប្រទេសជប៉ុន គឺជាប្រភពដ៏សំខាន់ក្នុងការផ្ដល់កម្ចី និងជំនួយ ដល់ប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកម្ពុជា។ បើតាមសម្ដេច…

តើអឺរ៉ុបមានជម្រើសអ្វីខ្លះក្នុងករណីមានការរំខានការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី?

ព័ត៌មាន
ក្តីបារម្ភបានកើតឡើងជុំវិញការរំខាន ដែលអាចកើតមាននៃការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ីទៅអឺរ៉ុបបន្ទាប់ពីការកើនឡើងកម្ដៅ និងមានភាពតានតឹងកាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ