ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី

តើអឺរ៉ុបមានជម្រើសអ្វីខ្លះក្នុងករណីមានការរំខានការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី?


ក្តីបារម្ភបានកើតឡើងជុំវិញការរំខាន ដែលអាចកើតមាននៃការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ីទៅអឺរ៉ុបបន្ទាប់ពីការកើនឡើងកម្ដៅ និងមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងម៉ូស្គូ និងអ៊ុយក្រែន ក៏ដូចជាប្រទេសលោកខាងលិច។ ក្នុងករណីមានការរំខានណាមួយដល់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅអឺរ៉ុប តើប្រទេសនៅអឺរ៉ុបអាចមានជម្រើសអ្វីខ្លះ ដើម្បីទទួលបានឧស្ម័នយកមកប្រើប្រាស់?
បំពង់បង្ហូរប្រេងពីប្រទេសរុស្ស៊ីទៅអឺរ៉ុប

ក្នុងករណីដែលការគំរាមកំហែងនៃទណ្ឌកម្មលើរុស្សី អាចនឹងប៉ះពាល់ដល់លំហូរឧស្ម័នតាមរយៈបំពង់បង្ហូរប្រេងពីរុស្សីទៅអឺរ៉ុប ដោយរុស្ស៊ីនឹងផ្អាកការលក់ឧស្ម័នទៅអឺរ៉ុប ដើម្បីជាការសងសឹកចំពោះការដាក់ទណ្ឌកម្ម ឬជម្លោះយោធា។ តែយ៉ាងក៏ដោយ បណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត ដូចជា ប្រទេសអាឡឺម៉ង់ ដែលជាអ្នកប្រើប្រាស់ហ្គាសដ៏ធំបំផុតរបស់រុស្ស៊ី ក៏អាចមានជម្រើសផ្សេង តាមរយៈការនាំចូលឧស្ម័នធម្មជាតិក្នុងកម្រិតអតិបរមា ពីប្រទេសន័រវេស ហូឡង់ អង់គ្លេស និងដាណឺម៉ាកតាមបំពង់បង្ហូរបានផងដែរ ហើយប្រទេសកាតា ដែលជាប្រទេសផលិតឧស្ម័ន LNG កំពូលមួយរបស់ពិភពលោក ក៏អាចបញ្ជូនឧស្ម័នបន្ថែមមួយចំនួនទៅកាន់អឺរ៉ុបបានដូចគ្នា។ 

ដោយឡែក សម្រាប់ជម្រើសទី២ គឺជាជម្រើសដែលមិនប្រើហ្គាស។ ប្រទេសជាច្រើនមានជម្រើសផ្សេងៗ ដើម្បីបំពេញចន្លោះខ្វះខាតជាមួយនឹងការនាំចូលថាមពលតាមរយៈឧបករណ៍ភ្ជាប់គ្នាពីប្រទេសជិតខាង ឬបង្កើនការផលិតថាមពលពីនុយក្លេអ៊ែរ ថាមពលកកើតឡើងវិញ វារីអគ្គិសនី ឬធ្យូងថ្មជាដើម។ តែយ៉ាងណាមិញ ដើម្បីបំពេញតាមគោលដៅអាកាសធាតុ ប្រទេសសហភាពអឺរ៉ុបជាច្រើនបានបិទរោងចក្រថាមពលធ្យូងថ្ម ឬមិនសាងសង់ថ្មីទៀតនោះទេ ខណៈប្រទេសខ្លះរក្សាទុករោងចក្រធ្យូងថ្មសម្រាប់ការផ្គត់ផ្គង់បម្រុងតែប៉ុណ្ណោះ។ ដូចនេះ តាមជម្រើសទាំង ២ នេះ គេមិនច្បាស់ទេថា បណ្ដាប្រទេសអឺរ៉ុបអាចមានឧស្ម័នប្រើប្រាស់គ្រប់គ្រាន់ក្នុងរយៈពេលវែងដែរឬទេ ប្រសិនបើរុស្សីផ្អាកការលក់ឧស្ម័នមែននោះ?

តែយ៉ាងណាមិញ ជុំវិញនឹងកង្វល់ទាំងនេះ បើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏បានស្នើឱ្យប្រទេសផ្សេងទៀតដូចជាកាតា និងជប៉ុនជួយផ្តល់ការដឹកជញ្ជូនឧស្ម័នធម្មជាតិបន្ថែមទៀតផងដែរ។

សូមជម្រាបថា លំហូរឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបមានកម្រិតទាបជាងធម្មតាអស់រយៈពេលជាច្រើនខែមកហើយ ខណៈការដឹកជញ្ជូនឧស្ម័នរបស់រុស្សីឆ្លងកាត់អ៊ុយក្រែនត្រូវបានកាត់បន្ថយ ៧០% ពីជាង ១៤០ ពាន់លានម៉ែត្រគូបក្នុងឆ្នាំ ១៩៩៨ មកតិចជាង ៤២ ពាន់លានម៉ែត្រគូប ក្នុងឆ្នាំ ២០២១៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ស៊ី ជីនពីងប្រាប់ឲ្យអាជ្ញាធរហុងកុងយកចិត្តទុកដាក់ចំពោះរលកឆ្លងកូវីដ១៩លើកទី៥

ព័ត៌មាន
ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានប្រាប់ទៅកាន់អាជ្ញាធរទីក្រុងហុងកុងថា ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយការរាតត្បាតនៃមេរោ…

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ នឹងចំណាយថវិកា២លានដុល្លារ ដើម្បីចូលរួមគាំទ្រគម្រោងបរិយាបន្នហិរញ្ញវត្ថុ

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចុះហត្ថលេខាលើអនុស្សារណៈភាពជាដៃគូកម្រិតយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ