តើព្រឹត្តិការណ៍ស៊ីហ្គេម នឹងជួយជំរុញកំណើនសេដ្ឋកិច្ចយ៉ាងណាខ្លះ?

តើព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាត្រៀមចំណាយ ២០០លានដុល្លារដើម្បីរៀបចំ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចយ៉ាងណាខ្លះ?


គិតមកទល់ពេលនេះ នៅសល់តែជាង៨០ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់ ខណៈបច្ចុប្បន្នកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលប្រតិភូកីឡាមកពីប្រទេសនានាក្នុងតំបន់អាស៊ាន ដែលមកទល់ពេលនេះអ្នកចុះឈ្មោះជិត១ម៉ឺននាក់ហើយ។ ក្រៅពីបង្ហាញកិត្យានុភាពជាតិ កម្ពុជារំពឹងថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ានជាលើកដំបូងនេះ នឹងរួមចំណែកជួយស្តារវិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
តើព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាត្រៀមចំណាយ ២០០លានដុល្លារដើម្បីរៀបចំ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចយ៉ាងណាខ្លះ?

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណ២០០លានដុល្លារ សម្រាប់ចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយការចំណាយនេះមិនរាប់បញ្ចូលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនោះទេ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមមានសុទិដ្ឋិនិយមខ្ពស់ចំពោះការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងការរួមចំណែកជួយស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ការបង្ហាញក្តីរំពឹងបែបនេះ ក៏ដោយសារឯកឧត្តមផ្អែកទៅលើបទពិសោធន៍របស់ប្រទេសនានា ដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះជាលើកដំបូង វាបានជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសទាំងនោះឲ្យរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ ម្យ៉ាងទៀត ប្រតិភូចូលរួមព្រឹត្តិការណ៍កីឡានេះមិនត្រឹមតែមកពីប្រទេសទាំង១០ក្នុងតំបន់អាស៊ាននោះទេ ថែមទាំងមានប្រតិភូមកពីប្រទេសផ្សេងៗលើពិភពលោកជាច្រើនទៀតចូលរួមផងដែរ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន មកទល់ពេលនេះមានថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងអត្តពលិកជិត១ម៉ឹននាក់ហើយបានចុះឈ្មោះចូលរួមព្រឺត្តិការណ៍នេះ។

ក្រៅពីរួមចំណែកជួយស្តារវិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច ព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ គឺជាផ្នែកមួយក្នុងការជួយផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា លុបបំបាត់ភាពអសកម្មក្នុងសង្គម និងកែប្រែទម្លាប់មិនល្អរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។ ជាពិសេសវាបានរួមចំណែកជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់នៅកម្ពុជាឲ្យមានភាពល្អប្រសើរផងដែរ។

ពាក់ព័ន្ធការចំណាយក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម កម្ពុជាអាចចំណាយថវិកាមិនក្រោម២០០លានដុល្លារនោះទេ ខណៈទំហំចំណាយមិនរាប់បញ្ចូលលើការអភិវឌ្ឍន៍ទីលានប្រកួត និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាភូមិកីឡដ្ឋានវើលដ៍ប៊្រីដនោះទេ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន មកទល់ពេលនេះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យការប្រកួត ការធ្វើដំណើរ និងស្នាក់នៅរបស់ថ្នាក់ដឹកនាំប្រតិភូ គ្រូបង្វឹក និងអត្តពលិកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមបានរៀបចំរួចរាល់ស្ទើរ១០០%ហើយ នៅឡើយតែកិច្ចការតូចៗមួយចំនួនប៉ុណ្ណោះ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅសល់តែ៨៧ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងឈានចូលមកដល់។ ព្រឹត្តិការណ៍នេះនឹងព្រឹត្តទៅចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈកម្ពុជាបានដាក់កីឡាចំនួន៣៧ប្រភេទឲ្យចូលរួមប្រកួតប្រជែង៕




អត្ថបទបន្ទាប់


ប្រើប្រាស់ Visa card & Mastercard ធនាគារអេស៊ីលីដា អាចផ្ទេរប្រាក់បានទូទាំងពិភពលោក

ព័ត៌មាន
បណ្ណវីសាអេស៊ីលីដា ផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការទូទាត់ចំណាយផ្សេងៗ តាមម៉ាស៊ីនឆូតកាត ឬដកសាច់ប្រាក់តាមម៉ាស៊ីនអេធ…

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា អង្ករ១ពាន់តោនលើកដំបូង នឹងអាចនាំចេញទៅទីផ្សារហ្វីលីពីនឆាប់ៗ

ព័ត៌មាន
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមខ្ពស់ ចំពោះការជំរុញនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ដែលអាចនឹងក្លាយជាទីផ្សារនៃសម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ