ប្រទេសវៀតណាម

តើវៀតណាមអាចសម្រេចគោលដៅកំណើនសេដ្ឋកិច្ច ៦,៥% នៅឆ្នាំនេះដែរ ឬយ៉ាងណា?


រដ្ឋាភិបាលវៀតណាមបានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងការជំរុញកំណើនសេដ្ឋ នៅក្នុងអត្រា ៦,៥% នៅឆ្នាំ២០២៣នេះ ប៉ុន្តែអ្នកជំនាញបានអះអាងថា ប្រទេសដែលមានប្រជាជនប្រមាណ១០០លាននាក់នេះ កំពុងប្រឈមនឹងបញ្ហាជាច្រើនក្នុងការឈានដល់គោលដៅនៃកំណើននេះ ។
អ្នកជំនាញថា វៀតណាមកំពុងតែប្រឈមនឹងការលំបាកដើម្បីសម្រេចកំណើនសេដ្ឋកិច្ច ៦,៥ភាគរយ
ដោយ

អ្នកជំនាញបន្ថែមថា នៅពេលនេះ ក្តីសង្ឃឹមនៃប្រភពកំណើនសម្រាប់សេដ្ឋកិច្ចវៀតណាម គឺមានតែពឹងផ្អែកនៅលើ ការពន្លឿនការវិនិយោគសាធារណៈពាក់ព័ន្ធនឹងវិស័យសំណង់ ការដឹកជញ្ជូន និងឧស្សាហកម្មផលិតសម្ភារៈសំណង់ជាដើម។

លោកស្រី ឃ្វៀន ធីហុង (Nguyễn Thị Hương) អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិរបស់វៀតណាមបានប្រាប់ Vietnam News ថា ប្រទេសនេះ ប្រឈមនឹងឧបសគ្គយ៉ាងខ្លាំងក្នុងការសម្រេចបានគោលដៅកំណើន៦,៥% នៅឆ្នាំ២០២៣ ដោយសារមូលដ្ឋាននៃកំណើនកាលពីឆមាសទី១ គឺទាប ប៉ុន្តែអ្វីដែលសង្ឃឹម គឺនៅឆមាសទីពីរនៃឆ្នាំនេះ ។

លោកស្រីបានអះអាងថា យោងតាមសេណារីយ៉ូកំណើន ដែលកំណត់ដោយរដ្ឋាភិបាល បង្ហាញថា ដើម្បីឈានដល់កំណើនផលិតផលក្នុងស្រុកសរុប ៦,៥%នៅឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមត្រូវសម្រេចបានឲ្យបានកំណើន ៦,២% នៅក្នុងឆមាសទីមួយនេះ ប៉ុន្តែជាក់ស្តែង សម្រេចបានត្រឹមតែជាង ៣,៧% ប៉ុណ្ណោះ ។

ដូច្នេះ បើតាមអ្នកជំនាញ ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ច ៦,៥% វៀតណាមត្រូវធ្វើយ៉ាងណាពង្រីកំណើនសេដ្ឋកិច្ចនៅឆមាសទី២នៃឆ្នាំ២០២៣ ឲ្យបានយ៉ាងហោចណាស់ក៏ ៩,១%ដែរ។ វិស័យសំខាន់ៗដែល គាំទ្រកំណើន សម្រាប់ឆមាសទី២ គឺរួមមាន វិស័យសំណង់ ការដឹកជញ្ជូន និងឧស្សាហកម្មផលិតកម្មសម្ភារៈសំណង់។

លោកស្រី ឃ្វៀន ធីហុង បានបន្ថែមថា ក្រៅពីនេះការរស់ឡើងវិញនៃវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ក្នុងស្រុក នឹងនាំឱ្យមានកំណើននៃការដឹកជញ្ជូន កន្លែងស្នាក់នៅ និងសេវាកម្មបដិសណ្ឋារកិច្ចដល់កម្រិតមុនការរាតត្បាត។

អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិរបស់វៀតណាមរូបនេះ គូសបញ្ជាក់ថា កសិកម្មនិងជលផលត្រូវបានរំពឹងថា នឹងបន្តកើនឡើងជាលំដាប់ ដោយផលិតផលកសិកម្មជាច្រើនក្នុងរដូវនេះមានសក្តានុពលនាំចេញខ្ពស់។

មកដល់ពេលនេះសេដ្ឋកិច្ចវៀតណាមកំពុងតែរងសំពាធនឹងបញ្ហាអតិផរណាតម្លៃអគ្គីសនី ស្បៀងអាហារ សេវាកម្ម និង ទំនិញប្រើប្រាស់មួយចំនួនទៀត ដែលនាំឧ្យរដ្ឋាភិបាលវៀតណាម បានដាក់ចេញនូវកម្មវិធី និង គោលនយោបាយជាច្រើន ដើម្បីទប់ទល់បញ្ហា ហើយធានាថា អតិផរណានឹងមិនឡើងខ្ពស់ ។

សម្ពាធអតិផរណានៅឆ្នាំ២០២៣វៀតណាម នាពេលនេះ ត្រូវបានរួមចំណែកមួយផ្នែក 0ដោយសារការឡើងថ្លៃទំនិញ និងសេវាកម្ម បន្ទាប់ពីមានការដំឡើងប្រាក់ខែគោលជាង២០% សម្រាប់កម្មមន្ត្រីរាជការ បុគ្គលិកសាធារណៈ កងកម្លាំងប្រដាប់អាវុធ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះតទៅ៕




អត្ថបទបន្ទាប់


ប្រទេសជប៉ុន និងអាស៊ានគ្រោងបើកកិច្ចពិភាក្សាថ្មី ស្តីពីការជំរុញខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់

ព័ត៌មាន
នៅក្នុងអំឡុងពេលដែលរដ្ឋមន្រ្តីការបរទេសអាស៊ាន កំពុងតែជួបប្រជុំគ្នានៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីពីថ្ងៃទី១១ ដល់ថ្ងៃទី ១៤ ខែ កក្កដា ប្…

ណាតូយល់ព្រមផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ខណៈលោកបៃដិនថា «លោកពូទីនជាមនុស្សលោភលន់ចង់បានទឹកដី និងអំណាច»

ព័ត៌មាន
ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលណាតូកាលពីថ្ងៃពុធទី១២ ខែកក្កដា លោកចូ បៃដិន ប្រធានាធិបតីអាមេរិកបានចោទប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ