ពន្ធលើប្រាក់ចំណូល

រដ្ឋាភិបាលមីយ៉ាន់ម៉ា ចាប់ផ្ដើមយកពន្ធថ្មីលើប្រាក់ចំណូលរបស់ពលរដ្ឋដែលធ្វើការនៅបរទេស


ប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមយកពន្ធលើប្រាក់ចំណូលរបស់ពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងធ្វើការនៅបរទេស ដែលយន្តការនេះ គឺជាលំហូរចូលនៃរូបិយប័ណ្ណបរទេសដ៏សំខាន់សម្រាប់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ ចំណាត់ការនេះបានបង្កើនការព្រួយបារម្ភក្នុងចំណោមនិយោជកថា ការយកពន្ធនេះ គឺជាការបង្ហាញការគាំទ្រដល់រដ្ឋាភិបាលយោធាដោយប្រយោល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
ពន្ធលើប្រាក់ចំណូល
ដោយ

ចាប់តាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំមុនមក ស្ថានទូតរបស់ប្រទេសមីយ៉ាន់ម៉ា នៅតាមបណ្តាប្រទេសសំខាន់​ៗក្នុងតំបន់អាស៊ី បានដាក់ចេញច្បាប់ស្ដីពីពន្ធលើប្រាក់ចំណូលថ្មី ជាបន្តបន្ទាប់សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងធ្វើការ និងរស់នៅតាមបណ្ដាប្រទេសទាំងនោះ។ ជនជាតិមីយ៉ាន់ម៉ា នៅប្រទេស ជប៉ុនពេលនេះ ត្រូវបានតម្រូវឱ្យបង់ពន្ធលើប្រាក់ចំណូលរបស់ខ្លួនយ៉ាងតិច២% ប៉ុន្តែអត្រានេះអាចកើនឡើងទៀតដោយអាស្រ័យលើកញ្ចប់ប្រាក់ចំណូលរបស់ពួកគេ។

ចំណែកឯអ្នករស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ថៃ និងម៉ាឡេស៊ី ក៏ប្រឈមនឹងការបង់ពន្ធ២%នេះដែរ បើទោះបីជាតួលេខនេះអាចនឹងមានការប្រែប្រួលទៅតាមស្ថានភាពស្នាក់នៅ និងកម្រិតប្រាក់ចំណូលរបស់ពួកគេក៏ដោយ។ ចំពោះពលរដ្ឋណាដែលគេចវេះកាតព្វកិច្ចបង់ពន្ធនេះ ពួកគេនឹងត្រូវប្រឈមមុខនឹងផលលំបាកនៅក្នុងការបន្តលិខិតឆ្លងដែនរបស់ពួកគេជាក់ជាមិនខាន។

នៅក្រោមកំណែទម្រង់ពន្ធសម្រាប់សារពើពន្ធឆ្នាំ២០២៣ មីយ៉ាន់ម៉ាបានចាប់ផ្តើមតម្រូវឱ្យជនជាតិមីយ៉ាន់ម៉ា ដែលរស់នៅក្រៅប្រទេសត្រូវបង់ពន្ធលើប្រាក់ចំណូលជារូបិយប័ណ្ណបរទេស ដែលពួកគេទទួលបានដោយចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែតុលា តទៅ។ ប៉ុន្តែប្រទេសនេះមិនបានចេញផ្សាយព័ត៌មានលម្អិតបន្ថែមទៀតទេ រួមទាំងនីតិវិធីចាំបាច់មួយចំនួនទៀតផងដែរ ហើយវិធានការរបស់អាជ្ញាធរមីយ៉ាន់ម៉ា នេះត្រូវបានគេរំពឹងថា មានបំណងប្រមូលពន្ធត្រលប់មកវិញតាមរយៈការប្រើប្រាស់ច្បាប់ថ្មីមួយនេះ។

ទោះជាអត្រាជាប់ពន្ធសម្រាប់មនុស្សម្នាក់ៗមិនមានទំហំច្រើនក៏ដោយ ក៏ប្រទេសមីយ៉ាន់ម៉ា អាចបានប្រាក់ចំណូលពីការបង់ពន្ធទាំងនេះតិច ឬច្រើនអាស្រ័យលើតួលេខរបស់ពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងរស់នៅតាមប្រទេសនីមួយៗ ខណៈការបង់ពន្ធជាក់ស្ដែងសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា ម្នាក់ៗអាចបង់ក្រោម៧ដុល្លារនៅប្រទេសជប៉ុន។

ទីភ្នាក់ងារព័ត៌មានឯករាជ្យ អ៊ីរ៉ាវ៉ាឌី (Irrawaddy) របស់ថៃ បានប៉ាន់ប្រមាណថា មានពលរដ្ឋមីយ៉ាន់ម៉ា យ៉ាងតិចចំនួន២លាននាក់ ដែលរស់នៅប្រទេសថៃ ដូច្នេះវាមានន័យថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងបានប្រាក់ចំណូលពីពួកគេចំនួនជិត៩លានដុល្លារក្នុងមួយខែៗ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមគ្រោងចាក់បញ្ចូលទឹកប្រាក់៨២ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចនៅឆ្នាំ២០២៤

ព័ត៌មាន
នៅក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចពី៦% ទៅ៦,៥% នៅឆ្នាំ២០២៤នេះ ធនាគាររដ្ឋរបស់ប្រទេសកុម្មុយនីស្តវៀតណាម ដែលប្រកាន់របបសេដ្ឋកិច្ចទីផ្សារសេរី គ្រោ…

តើមានកត្តាអ្វីខ្លះទាញទម្លាក់ការលក់រថយន្តជជុះឱ្យធ្លាក់ចុះ៣០% នៅឆ្នាំ២០២៣?

ព័ត៌មាន
បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ នៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការលក់រថយន្តនៅកម្ពុជាក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះប្រមាណ២០% បើធៀប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ