រ៉ែខ្សាច់-បរិស្ថាន

ការជីកយករ៉ែខ្សាច់ កំពុងបង្កក្ដីបារម្ភលើការគំរាមកំហែងបរិស្ថាននៅប្រទេសវៀតណាម


នាយករដ្ឋមន្ត្រីវៀតណាមថ្មីៗនេះ បានបញ្ជាឲ្យក្រសួងចំនួន៥ និងអាជ្ញាធរតំបន់មួយចំនួន ត្រូវពិនិត្យឡើងវិញពាក់ព័ន្ធនឹងការទាញយករ៉ែសម្រាប់ការងារសំណង់ ពិសេសរ៉ែខ្សាច់តែម្ដង ដែលជាធនធានប្រើប្រាស់ដ៏ពេញនិយមបំផុតរបស់ពិភពលោក ដ្បិតថា ការទាញរ៉ែទាំងនោះ បានធ្វើឲ្យមានការប៉ះពាល់ដល់ការបាក់ដីតាមជ្រាំងទន្លេ និងបាក់ស្រុតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់នោះជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
រ៉ែខ្សាច់-បរិស្ថាន
ដោយ

គេហទំព័ររបស់រដ្ឋាភិបាលវៀតណាម បានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាថា នាយករដ្ឋ មន្ត្រីវៀតណាម លោក ផាម មិញ ឈិញ (Pham Minh Chinh) បានផ្ញើសេចក្ដីជូនដំណឹងទៅកាន់ក្រសួងចំនួន៥ និងតំបន់មួយចំនួន ដើម្បីឱ្យពិនិត្យមើលឡើងវិញ ចំពោះ ការទាញយករ៉ែសម្រាប់ការសាងសង់ជាពិសេសរ៉ែខ្សាច់តែម្ដង ខណៈទំនិញរ៉ែប្រភេទនេះបានក្លាយជាអាជីវកម្មសកលមួយ ដោយគេលាយបញ្ចូលគ្នា ដើម្បីបង្កើតជាបេតុង និងការចាក់ដីពង្រីកកោះមួយចំនួនដូចជា នៅប្រទេសចិន និងប្រទេសសិង្ហបុរីជាដើម បើទោះជាវៀតណាមនាពេលកន្លងមកនេះ បានរឹតបន្តឹងការនាំចេញក៏ដោយ។

ការជីកយករ៉ែខ្សាច់ខុសច្បាប់បានលេចឡើងជាការគំរាមកំហែងខ្លាំងជាងការប្រែប្រួលអាកាសធាតុទៅទៀត នៅក្នុងផ្នែកខ្លះនៃប្រទេសអាស៊ីអាគ្នេយ៍ដូចជា ប្រទេសវៀតណាម ដែលជាតំបន់ដីសណ្ដទន្លេមេ គង្គ ដែលអាចអស់ខ្សាច់ប្រើប្រាស់នៅមុនឆ្នាំ២០៣៥។ នេះបើយោងតាមការសិក្សាដ៏សំខាន់មួយរបស់អង្គការមូលនិធិសត្វព្រៃពិភពលោក ដើម្បីធម្មជាតិ (WWF) ដែលជាអង្គការបរិស្ថានមិនរកប្រាក់ចំណេញមួយ។

រដ្ឋាភិបាលបាននិយាយថា បច្ចុប្បន្នវៀតណាមបានផ្ដល់សិទ្ធិដល់ក្រុមហ៊ុនដេញថ្លៃជីកយករ៉ែខ្សាច់ចំនួន៣ នៅជុំវិញទីក្រុងហាណូយ ដែលបង្កឱ្យសាធារណជនមានការព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះហើយទីក្រុងហាណូយត្រូវតែពិនិត្យឡើងវិញភ្លាមៗនូវដំណើរការនៃការស្ទង់មតិ និងការវាយតម្លៃធនធានរ៉ែបម្រុងភ្លាមៗ ពោល គឺដាច់ខាតមិនត្រូវឱ្យអង្គការ ឬបុគ្គលណាមួយ បានផលប្រយោជន៍ពីភាពចន្លោះប្រហោងនៃការគ្រប់គ្រងសម្រាប់ការរកប្រាក់ចំណេញនេះឡើយ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង ក៏បានណែនាំក្រសួងបរិស្ថានឱ្យត្រួតពិនិត្យមើល «សញ្ញាខុសប្រក្រតី» នៃសកម្មភាពនៅក្នុងឧស្សាហកម្មនេះ និងប្រាប់ឱ្យក្រសួងសន្តិសុខ «ដោះស្រាយឱ្យបានតឹងរ៉ឹងចំពោះការរំលោភបំពានច្បាប់ណាមួយ។

ទន្លេមេគង្គ គឺងាយរងគ្រោះបំផុត ដោយសារតែទំនប់វារីអគ្គិសនីរបស់ប្រទេសចិនបានរារាំងដីល្បាប់ជាច្រើនមិនឱ្យហូរទៅដល់ប្រទេសវៀតណាម ហើយការជីកយករ៉ែខ្សាច់កាន់តែច្រើនពីតំបន់ដីសណ្ត ក៏បានធ្វើឱ្យដីចុះខ្សោយ និងធ្វើឱ្យផ្ទះបាក់ស្រុតចូលទៅក្នុងទឹកទន្លេផងដែរ។

អង្គការ WWF បាននិយាយថា ដោយសារតែសកម្មភាពគ្មានស្ថិតស្ថិរបែបនេះទើបបានជាច្រាំងទន្លេមេគង្គ និងតំបន់ឆ្នេរជាច្រើនត្រូវបានបំផ្លាញ ហើយមនុស្សកន្លះលាននាក់ស្ថិតក្នុងហានិភ័យនៃការបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។

អង្គការនេះបានបន្ថែមថា ដំណោះស្រាយដើម្បីកាត់បន្ថយការផ្គត់ផ្គង់រ៉ែខ្សាច់នេះ គឺងាកទៅរកជម្រើសការប្រើប្រាស់ គ្រោះថ្មល្អិតតូចៗ ដូចជាការផលិតកែច្នៃទៅជាខ្សាច់ជាដើម ហើយអាជ្ញាធរថ្នាក់ខេត្តត្រូវចូលរួមសហការគ្នាលើការងារនេះ ជាជាងបើកឲ្យមានការគ្រប់គ្រងធនធានជាបុគ្គល៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញកម្មវិធីទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីលើកស្ទួយវិស័យទេសចរណ៍

ព័ត៌មាន
រាជរដ្ឋាភិបាល បានជ្រើសរើសយកខេត្តសៀមរាប ដើម្បីអនុវត្តលើកស្ទួយវិស័យទេសចរណ៍ក្រោយខេត្តដ៍មានសក្តានុពលលើវិស័យទេសចរណ៍មួយនេះ បានរងផលប៉ះពាល់ធ្ង…

បាតុកម្មរបស់កម្មកររោងចក្រមួយចំនួននៅបង់ក្លាដែសនៅតែបន្ដ ទោះមានការដំឡើងប្រាក់ឈ្នួល ជាង៥៦%

ព័ត៌មាន
កម្មករនៅតាមរោងចក្រមួយចំនួននៅក្នុងប្រទេសបង់ក្លាដែស នៅតែមិនទាន់សុខចិត្ត និងបន្ដចេញធ្វើបាតុកម្ម ដើម្បីទាមទារឱ្យរដ្ឋាភិបាលធ្វើការដំឡើងប្រាក់ឈ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ