បច្ចេកវិទ្យាទូរសព្ទ

ទូរសព្ទបត់៣តង់របស់ Huawei ទទួលបានការបញ្ជាទិញ៣លានគ្រឿង មុន Apple បញ្ចេញ iPhone 16 ដែលមានបញ្ហាលើការប្រើភាសាជប៉ុន និងចិន


ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះទូរសព្ទបត់៣តង់ (Mate XT tri-fold) របស់ក្រុមហ៊ុនចិន ដ៏ធំ Huawei ទទួលបានការបញ្ជាទិញពីអតិថិជនជាមុនរហូតទៅប្រមាណ៣លានគ្រឿងឯណោះ ដែលជាចំនួនមួយដ៏ច្រើនគួរឱ្យភ្ញាក់ផ្អើល។ ជាមួយគ្នានេះក្រុមហ៊ុន Apple បានបញ្ចេញទូរសព្ទ iPhone 16 ដែលជាទូរសព្ទវ័យឆ្លាតមានបំពាក់ប្រព័ន្ធបញ្ញាសិប្បនិម្មិតបច្ចេកវិទ្យាខ្ពស់នៅដើមសប្តាហ៍នេះ ជាមួយក្តីរំពឹងទទួលបានការគាំទ្រច្រើនពីអតិថិជន។ ប៉ុន្តែជាអកុសល iPhone 16 នេះ នៅមានបញ្ហាបច្ចេកទេសបន្តិច ដោយសារបច្ចេកវិទ្យា AI មិនអាចប្រើប្រាស់ភាសាជប៉ុន និងភាសាចិនបាន។
បច្ចេកវិទ្យាទូរសព្ទ
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia ក្រុមហ៊ុន Apple បានបង្ហាញទូរសព្ទ iPhone 16 ស៊េរីចុងក្រោយ ដែលដំណើរការដោយបច្ចេកវិទ្យា AI ដំបូងរបស់ខ្លួនកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ប៉ុន្តែសម្រាប់ប្រើភាសាចិន និងជប៉ុន អាចត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៥ ទើបកម្មវិធីជាភាសានេះដើរស្រួល។ ក្រុមហ៊ុន Apple អះអាងថា ទោះបីជាទូរសព្ទ iPhone ជំនាន់ថ្មីនេះនៅមានបញ្ហាលើការប្រើប្រាស់ភាសាចិន និងជប៉ុន ក៏ពិតមែន ប៉ុន្តែចិន និងជប៉ុន នៅតែជាគោលដៅសំខាន់ក្នុងចំណោមគោលដៅ៥៨ប្រទេស ដែលខ្លួនគ្រោងបញ្ចេញលក់ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ តាមការគម្រោងទុកភាសាចិន និងជប៉ុន ព្រមទាំងភាសាផ្សេងៗទៀតនឹងត្រូវក្រុមហ៊ុនកែសម្រួល ដើម្បីបញ្ចូល និងធ្វើបច្ចុប្បន្នភាពនៅក្នុងឆ្នាំ២០២៥ខាងមុខ។

ទូរសព្ទ iPhone 16 ស៊េរីថ្មីនេះ មានតម្លៃចន្លោះពី៧៩៩ដុល្លារដល់១,១៩៩ដុល្លារ ខណៈទូរសព្ទ iPhone 16 Plus មានតម្លៃចាប់ពី៨៩៩ដុល្លារ ខណៈ iPhone 16 Pro មានតម្លៃចាប់ពី៩៩៩ដុល្លារ និង iPhone 16 Pro Max ចាប់ផ្តើមពី១,១៩៩ដុល្លារឡើងទៅ។

ក្រុមហ៊ុន Apple រំពឹងថា តាមរយៈទូរសព្ទ iPhone ស៊េរីថ្មីនេះ វានឹងជួយឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិកមួយនេះដណ្តើមចំណែកទីផ្សារឡើងវិញនៅក្នុងប្រទេសចិន ដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ក្តៅគគុកពីក្រុមហ៊ុននៅក្នុងស្រុកជាពិសេស គឺក្រុមហ៊ុន Huawei ដែលប៉ុន្មានថ្ងៃមុន បានប្រកាសចាប់ផ្តើមទទួលការបញ្ជាទិញម៉ូដែល Mate XT ដែលជាស្មាតហ្វូនបត់បីតង់ ( tri-fold )ដំបូងបង្អស់របស់ពិភពលោក។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei Technology នៅក្នុងរយៈពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ទូរសព្ទបត់៣តង់របស់ខ្លួនទទួលបានការបញ្ជាទិញរហូតដល់៣លានគ្រឿងឯណោះ ខណៈការកក់មិនតម្រូវឱ្យបង់ប្រាក់មុននោះទេ។ តាមផែនការទូរសព្ទម៉ូដែលថ្មីនេះអាចនឹងមកដល់ទីផ្សារនៅក្នុងរង្វង់ថ្ងៃទី២០ ខែកញ្ញា នេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើឥណ្ឌា អាចបោះបង់ចិនទេ ស្របពេលខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកកំពុងរើពីចិន ទៅកាន់ប្រទេសខ្លួន?

ព័ត៌មាន
ក្រោយខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកបានរុះរើពីចិនទៅឥណ្ឌា ក្រោមសម្ពាធសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិក បានជួយឱ្យឥណ្ឌាវិវត្តខ្លួនក្លាយជាប្រទេស…

កោះបាលី ហាមមិនឱ្យសាងសង់សណ្ឋាគារបន្ថែមនៅតំបន់មួយចំនួន ក្រោយការអភិវឌ្ឍលើសកម្រិត

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ី នឹងហាមមិនឱ្យមានការសាងសង់សណ្ឋាគារ វីឡា និងក្លឹបរាត្រី នៅតាមតំបន់មួយចំនួននៅលើកោះបាលី ដែលជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ