បច្ចេកវិទ្យាទូរសព្ទ

Apple ផ្តួល Samsung ក្លាយជាក្រុមហ៊ុនផលិតស្មានហ្វូនក្នុងចំនួនច្រើនបំផុតរបស់ពិភពលោក


ក្រុមហ៊ុន Apple បាននាំមុខគេជាយូរមកហើយក្នុងទីផ្សារស្មាតហ្វូន បើគិតពីទំហំប្រាក់ចំណូល និងប្រាក់ចំណេញ ហើយពេលនេះក្រុមហ៊ុនយក្សរបស់សហរដ្ឋអាម៉េរិកមួយនេះ បានវ៉ាដាច់ក្រុមហ៊ុនយក្សរបស់កូរ៉េ Samsung ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនបានចំនួនច្រើនបំផុតរបស់ពិភពលោក។ អ្នកវិភាគលើកឡើងថា ការធ្លាក់ចុះទិន្នផលផលិតកម្មរបស់ Samsung មិនមែនដោយសារតែ Apple នោះទេ គឺដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនស្មាតហ្វូនថ្មីៗរបស់ចិន។
បច្ចេកវិទ្យាទូរសព្ទ
ដោយ

សារព័ត៌មានធំៗបានរាយការណ៍ថា Apple បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងចំនួនច្រើនបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៣ ដោយវ៉ាឈ្នះក្រុមហ៊ុន Samsung និងបញ្ចប់ការគ្រងតំណែង១២ឆ្នាំរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ។ អ្នកវិភាគបានអះអាងថា ភាពជោគជ័យមួយភាគធំរបស់ Apple គឺដោយសារកំណើនអតិថិជនដែលសម្រេចចិត្តទិញម៉ូឌែលទូរសព្ទកាន់តែព្រីមៀម និងស៊ីវិល័យថ្លៃថ្នូរ ដោយមិនគិតពីតម្លៃដោយសារតែភាពធន់ និងមុខងារពិសេសៗរបស់ទូរស័ព្ទ iPhone។

ផ្ទុយទៅវិញ ក្នុងឆ្នាំកន្លងទៅក្រុមហ៊ុន Samsung បានងាកទៅផ្ដោតខ្លាំងលើទីផ្សារកម្រិតមធ្យម និងទីផ្សារកម្រិតខ្ពស់ដោយសារទទួលបានប្រាក់ចំណេញច្រើន ជាហេតុធ្វើឱ្យក្រុមហ៊ុននេះបាត់បង់ចំណែកទីផ្សារកម្រិតទាប។ ហើយដោយមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីបណ្ដាក្រុមហ៊ុនស្មាតហ្វូនកម្រិតទាបរបស់ចិន ដូចជាក្រុមហ៊ុនស៊ាវមី (Xiaomi) ក្រុមហ៊ុន Oppo និងក្រុមហ៊ុនទ្រែនសិន (Transsion) ជាដើម ដែលបានដណ្តើមយកចំណែកទីផ្សារស្មាតហ្វូនរបស់ Samsung នៅអាហ្វ្រិក ដោយជោគជ័យ ទើបធ្វើឱ្យ Samsung កាន់តែពិបាកដណ្ដើមយកចំណែកទីផ្សារ ដែលខ្លួនបានបាត់បង់ត្រលប់មកវិញ។

យោងតាមស្ថិតិរបស់ក្រុមស្រាវជ្រាវទីផ្សារ IDC បានឱ្យដឹងថា នៅឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Apple បានកាន់កាប់ចំណែកទីផ្សារប្រមាណជាង២០% ទូទាំងពិភពលោក ខណៈក្រុមហ៊ុន Samsung កាន់កាប់ជាង១៩% ក្រុមហ៊ុនស៊ាវមី (Xiaomi) កាន់កាប់ជាង១២% ក្រុមហ៊ុន Oppo កាន់កាប់ជិត៩%% ហើយក្រុមហ៊ុនទ្រែនសិន (Transsion) កាន់កាប់ជាង៨%៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដំឡើងប្រាក់ឈ្នួល៤% នឹងជួយឱ្យធនាគារកណ្ដាលជប៉ុនបញ្ចប់អត្រាការប្រាក់អវិជ្ជមានជាប្រវត្តិសាស្ត្រ

ព័ត៌មាន
អតីតនាយកប្រតិបត្តិនៃធនាគារកណ្ដាលជប៉ុន (BOJ) ទទួលបន្ទុកគោលនយោបាយរូបិយវត្ថុ និងដែលដើរតួនាទីជាឧបការីទេសាភិបាល បានទម្លាយឱ្យដឹងថា លទ្ធផលន…

នៅក្នុងវេទិកា WEF នាយករដ្ឋមន្ត្រីចិន អះអាងថា GDP ចិន សម្រេចបានកំណើនជាង៥% លើសគោលដៅកំណត់

ព័ត៌មាន
លោក លី ឈាង (Li Qiang) ក្នុងសុន្ទរកថាដំបូងរបស់លោកក្នុងឋានៈជានាយករដ្ឋមន្ត្រីចិន ទៅកាន់បណ្ដាឥស្សរជនជាន់ខ្ពស់ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ