សេដ្ឋកិច្ចចិន

នៅក្នុងវេទិកា WEF នាយករដ្ឋមន្ត្រីចិន អះអាងថា GDP ចិន សម្រេចបានកំណើនជាង៥% លើសគោលដៅកំណត់


លោក លី ឈាង (Li Qiang) ក្នុងសុន្ទរកថាដំបូងរបស់លោកក្នុងឋានៈជានាយករដ្ឋមន្ត្រីចិន ទៅកាន់បណ្ដាឥស្សរជនជាន់ខ្ពស់ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF)នៅទីក្រុង Davos ប្រទេសស្វីស បានអះអាងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន សម្រេចបានកំណើនជាង៥% លើសគោលដៅកំណត់ក្នុងឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សេដ្ឋកិច្ចចិន
ដោយ

ដោយមានបំណងទាក់ទាញក្រុមហ៊ុនបរទេស និងវិនិយោគិនឱ្យបន្តរកស៊ីនៅក្នុងប្រទេសចិន នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើន៥,២% នៅឆ្នាំ២០២៣ កន្លងទៅ លើសគោលដៅដែលបានកំណត់កាលពីឆ្នាំមុន។ ឆ្លៀតក្នុងឱកាសថ្លែងសុន្ទរកថានៅឯទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក លី ដែលបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីចិន កាលពីខែមីនា ឆ្នាំមុន បានចំណាយពេលជាច្រើនរបស់លោក ដើម្បីបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចចិន និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការជួយសម្រួលដល់ការរកស៊ីរបស់បណ្ដាក្រុមហ៊ុនបរទេស​។

លោក លី បានសង្កត់ធ្ងន់ថា កំណើនផលិតផលក្នុងស្រុកសរុប(GDP) បានកើនលើសអត្រាគោលដៅប្រមាណ៥% ដែលបានកំណត់។ លោកបានបញ្ជាក់ថា អត្រាកំណើន៥,២% នេះស្របគ្នាជាមួយនឹងទិន្នន័យផ្លូវការ ដែលប្រទេសចិន បានបញ្ចេញកាលពីថ្ងៃពុធ។ ការអះអាងរបស់លោក លី ប្រហែលជាមានគោលបំណងសម្រាលការព្រួយបារម្ភរបស់វិនិយោគិនថា តើប្រទេសចិន អាចនឹងដើរតាមផ្លូវចាស់ដោយប្រកាន់យកម៉ូឌែលកំណើនដែលពឹងផ្អែកខ្លាំងលើការវិនិយោគ ឬយ៉ាងណា ពីព្រោះម៉ូឌែលកំណើននេះកន្លងមកបានបណ្ដាលឱ្យមានហេដ្ឋារចនាសម្ព័ន្ធអន់ថយ និងបំណុលស្អុយ ឬបំណុលពិបាកទារយ៉ាងច្រើននៅក្នុងវិស័យធនាគារ។

លោក លី បានសង្កត់ធ្ងន់ថា ទីផ្សារប្រទេសចិន គឺជាទីផ្សារដ៏ធំសម្បើម ខណៈចំនួនពលរដ្ឋចិន ដែលមានប្រាក់ចំណូលមធ្យមនឹងបន្តកើនឡើងថែមទៀត។ ទោះជាយ៉ាងណា លោក លី បានប្តេជ្ញាចិត្តថា នឹងស្តាប់ឱ្យបានច្រើនជាងមុននូវក្ដីកង្វល់ ដែលបានលើកឡើងដោយសហគមន៍ធុរកិច្ច ជាពិសេសពាក់ព័ន្ធនឹងការការពារទិន្នន័យ និងលទ្ធកម្មរបស់រដ្ឋាភិបាលចិនតែម្ដង៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Apple ផ្តួល Samsung ក្លាយជាក្រុមហ៊ុនផលិតស្មានហ្វូនក្នុងចំនួនច្រើនបំផុតរបស់ពិភពលោក

ព័ត៌មាន
ក្រុមហ៊ុន Apple បាននាំមុខគេជាយូរមកហើយក្នុងទីផ្សារស្មាតហ្វូន បើគិតពីទំហំប្រាក់ចំណូល និងប្រាក់ចំណេញ ហើយពេលនេះក្រុមហ៊ុនយក្សរបស់សហរដ្ឋអាម៉…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក

ព័ត៌មាន
នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានបន្តដឹកនាំកិច្ចប្រជុំអន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ