ទីផ្សារមាស

តម្រូវការមាសនៅឥណ្ឌា រំពឹងនឹងកើនឡើង ក្រោយរដ្ឋាភិបាលកាត់បន្ថយពន្ធនាំចូលមាស


តម្រូវការមាសនៅក្នុងប្រទេសឥណ្ឌា ដែលជាអ្នកប្រើប្រាស់មាសធំបំផុតទី២ របស់ពិភពលោកត្រូវបានរំពឹងថា នឹងកើនឡើងនៅប៉ុន្មានខែខាងមុខនេះ ក្រោយពេលដែលរដ្ឋាភិបាលប្រទេសនេះ បានកាត់បន្ថយពន្ធនាំចូលមាសមកនៅទាបជាងមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
ទីផ្សារមាស
ដោយ

ប្រទេសឥណ្ឌា បានកាត់បន្ថយពន្ធនាំចូលមាសពី១៥% មកនៅត្រឹម ៩% ជាវិធានការគោលនយោបាយមួយ ដើម្បីគាំទ្រទីផ្សារមាស ដែលបានបង្កើតឡើងនៅក្នុងផែនការថវិកាសហព័ន្ធរបស់ប្រទេសឥណ្ឌាកាលពីចុងខែកក្កដា។ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក (WGC)។

ក្រោយពីបានប្រកាសដាក់ចេញវិធានការនៅសប្ដាហ៍នេះហើយភ្លាម គេបានឃើញតម្លៃមាសធ្លាក់ចុះនៅក្នុងប្រទេសឥណ្ឌា មកនៅត្រឹមជាង ៨០០ ដុល្លារអាម៉េរិក ​ក្នុងទម្ងន់១០ក្រាមមាស ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល ៤ ខែកន្លងមកនេះ បន្ទាប់ពីធ្លាប់បានឡើងដល់កម្រិតខ្ពស់បំផុតជាង ៨៩០ ដុល្លារកាលពីដើមខែកក្កដា។

ក្រុមអ្នកជំនាញខាងឧស្សាហកម្មមាសរំពឹងថា ការធ្លាក់ចុះតម្លៃមាសនេះ នឹងបង្កើនតម្រូវការលោហៈដ៏មានតម្លៃនេះ នៅក្នុងប្រទេសដែលប្រើប្រាស់មាសច្រើនបំផុតទីពីររបស់ពិភពលោកមួយនេះ ជាពិសេសនៅពេលរដូវកាលទិញមាសកំពុងតែខិតជិតមកចូលដល់តែម្ដង។

តម្រូវការមាសនៅក្នុងប្រទេសឥណ្ឌា ជាធម្មតាកើនឡើងខ្ពស់បំផុត នៅក្នុងត្រីមាសទី៤ ពីព្រោះវាជារដូវកាលនៃពិធីមង្គលការ និងពិធីបុណ្យនានា ហើយបើតាមក្រុមប្រឹក្សាមាសពិភពលោក បានឱ្យដឹងថា ពិធីរៀបអាពាហ៍ពិពាហ៍មានតម្រូវការមាសចំនួនប្រហែល ៥០% ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសឥណ្ឌា។ ដូច្នេះ អ្នកជំនាញជឿជាក់ថា តម្រូវការមាស នឹងកើនឡើងមកវិញ នៅអំឡុងខែកញ្ញាខាងមុខ ក្រោយពីបានធ្លាក់ចុះប្រមាណ ៥% កាលពីត្រីមាសទី២ឆ្នាំនេះ។

កាសែត Economic Times បានរាយការណ៍ថ្មីៗនេះដែរថា ការកើនឡើងតម្រូវការមាសនៅឥណ្ឌា ដោយសារតែការកាត់បន្ថយពន្ធនាំចូលមាសនេះ ក៏នឹងអាចក្លាយជាកត្តាសក្ដានុពលមួយ ចូលរួមធ្វើឲ្យតម្លៃមាសទីផ្សារពិភពលោកកើនឡើងដែរ។

ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោកបានប៉ាន់ប្រមាណថា តម្រូវការមាសនៅឥណ្ឌា អាចនឹងកើនមានដល់ប្រមាណ ៧០០ ទៅ៧៥០តោន នៅក្នុងឆ្នាំនេះ ខណៈកាលពីឆ្នាំមុនប្រទេសនេះធ្លាប់មានការប្រើប្រាស់មាសប្រមាណ ៧៦១តោន៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយភ្ជាប់ជើងហោះហើរត្រង់រវាងគ្នាជិត២ខែកន្លងមកនេះ តើចរន្តភ្ញៀវទេសចរឥណ្ឌា ចូលមកកម្ពុជាមានស្ថានភាពយ៉ាងណាដែរ?

ព័ត៌មាន
គិតមកទល់ពេលនេះ ការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា មានរយៈពេលជិត២ខែហើយ បន្ទាប់ពីបានសម្ពោធជើងហោះហើរទី១ជាប្រវត្តិសាស្ត្ររវាងប្រទេ…

តើវិស័យសណ្ឋាគារ និងភោជនីយដ្ឋាននៅកម្ពុជា បច្ចុប្បន្នមានស្ថានភាពប្រែប្រួលបែបណា?

ព័ត៌មាន
វិស័យទេសចរណ៍កម្ពុជា បច្ចុប្បន្នបន្តងើបឡើងក្នុងសភាពយឺតនៅឡើយ បើធៀបនឹងបណ្តាប្រទេសជិតខាង ជាពិសេសក្នុងរដូវខ្សត់ភ្ញៀវនេះតែម្តង ដែលធ្វើឱ្យអ្នករកស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ