បញ្ហាប្រេង និងឧស្ម័នឥណ្ឌា

ឥណ្ឌានឹងផ្ដល់ជំនួយថវិកាជិត ២,៧ ពាន់លានដុល្លារដល់ក្រុមហ៊ុនទីផ្សារប្រេងរបស់រដ្ឋ ដើម្បីទប់ការកើនឡើងតម្លៃឧស្ម័ន


រដ្ឋាភិបាលប្រទេសឥណ្ឌាកាលពីថ្ងៃពុធបានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ២២០ ពាន់លានរូពីប្រហែលជិត២ពាន់៧រយលានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនលក់រាយប្រេងឥន្ធនៈដែលគ្រប់គ្រងដោយរដ្ឋចំនួន ៣ ក្នុងការទប់ទល់នឹងការខាតបង់ចំណូលរបស់ពួកគេដោយសារតែការលក់ឧស្ម័នធម្មជាតិរាវនៅក្រោមតម្លៃទីផ្សារ។
វិធានការផ្ដល់ជំនួយបន្ថែមរបស់ឥណ្ឌា បានកើតឡើងនៅពេលដែលតម្លៃឧស្ម័នសកល ។

វិធានការផ្ដល់ជំនួយបន្ថែមរបស់ឥណ្ឌានេះ បានកើតឡើងនៅពេលដែលតម្លៃឧស្ម័នសកល ដែលប្រើសម្រាប់ការចម្អិនអាហារនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងនៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើតាមការចេញផ្សាយរបស់ Nikkei Asia នៅថ្ងៃព្រហស្បតិ៍នេះ។

នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃទី ១២ ខែតុលា ដោយបានសម្រេចផ្ដល់ជំនួយបន្ថែមចំនួនជិត២ពាន់៧រយលានដុល្លារ ដល់ក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋចំនួន ៣ គឺក្រុមហ៊ុន Indian Oil ក្រុមហ៊ុន Bharat Petroleum និងក្រុមហ៊ុន Hindustan Petroleum។ នេះបើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយឥណ្ឌាលោក អានូរ៉ាក ថាគូ (Anurag Thakur) បានប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំនេះ។

លោក ថាគូ បាននិយាយថា ការផ្ដល់ឱ្យជំនួយនេះគឺដើម្បីប៉ះប៉ូវដល់ក្រុមហ៊ុនទីផ្សារប្រេងទាំង៣នេះ សម្រាប់បន្ទុកហិរញ្ញវត្ថុរបស់ពួកគេ ដែលបានកើតឡើងនៅអំឡុងពេលចន្លោះពីខែមិថុនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២២។ វិធានការនេះ គឺធ្វើឡើងក្នុងបំណងធានាបានថា ប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសនេះមិនរងសេចក្ដីទុក្ខវេទនា ខណៈដែលក្រុមហ៊ុនទាំង៣នេះបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិក្នុងស្រុកដល់អ្នកប្រើប្រាស់ក្នុងតម្លៃមួយសមស្របតាមការកំណត់របស់រដ្ឋាភិបាល។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២២ តម្លៃឧស្ម័ន LPG អន្តរជាតិបានកើនឡើងប្រហែល ៣០០%។ ទោះជាយ៉ាងណា ដើម្បីធានាបានចំពោះអ្នកប្រើប្រាស់កុំឱ្យរងផលប៉ះពាល់នៃការប្រែប្រួលតម្លៃឧស្ម័ន LPG អន្តរជាតិនេះខ្លាំងពេក រដ្ឋាភិបាលឥណ្ឌាបានផ្ដល់ប្រាក់ជំនួយខ្លះដល់ក្រុមហ៊ុនផ្គង់ផ្គង់ក្នុងស្រុក ដើម្បីកុំឱ្យពួកគេបង្កើនតម្លៃលក់ទាំងស្រុងដល់អ្នកប្រើប្រាស់។

សេចក្តីថ្លែងការណ៍រដ្ឋាភិបាលឥណ្ឌាបានបន្ថែមទៀតថា តម្លៃឧស្ម័ន LPG ក្នុងស្រុកបានកើនឡើង ៧២% នៅក្នុងអំឡុងពេលនោះ ដែលវានាំឱ្យមានការខាតបង់យ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនទីផ្សារប្រេងរបស់ប្រទេសនេះ។

ក្រុមហ៊ុនឈ្មួញកណ្តាល ICICI Securities បាននិយាយកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនលក់ប្រេងឥន្ធនៈដែលគ្រប់គ្រងដោយរដ្ឋទាំង៣នេះ នៅតែជាប់គាំងក្នុងស្ថានភាពនៃការខាតបង់ទីផ្សារ ហើយគ្មានកម្លាំងគ្រប់គ្រាន់នៅក្នុងរកបានប្រាក់ចំណេញទាំងស្រុងនោះទេ ហើយក្រុមហ៊ុននេះបានបន្ថែមថា ក្រុមហ៊ុនទាំងនេះគ្រោងនឹងប្រកាសពីរបាយការណ៍ប្រាក់ចំណូលចាប់ពីខែកក្កដាដល់ខែកញ្ញារបស់ពួកគេនៅក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ដែលការខាតបង់រួមគ្នាអាចមានប្រហែលជិត២ពាន់៦រយលានដុល្លារ។

ប្រសិនបើនេះជាការពិតមែន នោះវានឹងក្លាយជាលើកដំបូងហើយ ដែលក្រុមហ៊ុនទីផ្សារប្រេងរបស់រដ្ឋាភិបាលទាំងនេះបានប្រកាសពីការខាតបង់សម្រាប់ត្រីមាសទី២ជាប់ៗគ្នាឋខណៈដែលនៅក្នុងត្រីមាសទីមួយ ដែលបានបញ្ចប់ក្នុងខែមិថុនា ក្រុមហ៊ុន Indian Oil ក្រុមហ៊ុន Bharat Petroleum និងក្រុមហ៊ុន Hindustan Petroleum បានរាយការណ៍ពីការខាតបង់សរុបប្រហែលជាង ២ពាន់២រយលានដុល្លារ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


G20 បើកកិច្ចពិភាក្សាលើបញ្ហាបំណុលរបស់ប្រទេសទីផ្សារកំពុងរីកចម្រើនដែលកំពុងកើនដល់ ២៥០%នៃ GDP

ព័ត៌មាន
រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាល នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេទាំង២០ ឬហៅកាត់ថា G20 បានចាប់ផ្តើមជួ…

ក្រុមហ៊ុនយក្សជប៉ុន Sony និង Honda ចាប់ដៃគ្នាវិនិយោគផលិតយានយន្ដអគ្គិសនីនៅអាមេរិក និងគ្រោងចេញលក់នៅឆ្នាំ២០២៦

ព័ត៌មាន
បន្ទាប់ពីបានសម្រេចចិត្តចាប់ដៃរួមគ្នាអស់រយៈពេលប៉ុន្មានខែមក ពេលនេះក្រុមហ៊ុនយក្សពីររបស់ជប៉ុន គឺ Sony និង Honda បានបង្កើតក្រុមហ៊ុនថ្មីរួមគ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ