ប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីមានផែនការផ្លាស់ប្តូរដ្ឋធានីទៅកាន់ទីក្រុងថ្មីនៅឆ្នាំ២០២៤ខាងមុខ ប៉ុន្តែនៅតែចាត់ទុកហ្សាការតាជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់របស់ជាតិ


រដ្ឋបាលលោកប្រធានាធិបតី ចូកូ វីដូដូ ដែលពលរដ្ឋឥណ្ឌូនេស៊ីហៅថា ចូកូវី គ្រោងរើរដ្ឋធានី ពីហ្សាកាតា ទៅកាន់រដ្ឋធានីថ្មីដែលកំពុងតែកសាង ក្រោមឈ្មោះថា នូសាន់តារ៉ា (Nusantara) ក្នុងឆ្នាំ២០២៤ ខាងមុខ ។ ទីក្រុងនេះ ត្រូវបានគេដឹងថា បានកសាងឡើង នៅក្នុងឆ្នាំ២០២២ ដោយមានទឹកប្រាក់សរុបប្រមាណជា ៣៥ ពាន់លានដុល្លារ ។
ឥណ្ឌូនេស៊ីគ្រោងនឹងចាប់ផ្តើមរុះរើរដ្ឋធានីទៅកាន់ទីក្រុងនូសាន់តារ៉ានៅឆ្នាំក្រោយ
ដោយ

នៅក្នុងខណៈពេលដែលដំណើរការកសាងរដ្ឋធានី នូសាន់តារ៉ា ដែលមានតម្លៃសរុបប្រមាណជា ៣៥ ពាន់លានដុល្លារ កំពុងតែសម្រុក ហើយរដ្ឋបាលរបស់ប្រទេសគ្រោងនឹងរុះរើនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ប៉ុន្តែ រដ្ឋបាលទីក្រុងហ្សាកាតា បានប្រាប់ពលរដ្ឋនិងសហគ្រិននៅក្នុង ប្រទេសថា ហ្សាកាតានឹងនៅតែជាទីក្រុងពាណិជ្ជកម្មដ៏ចំបងរបស់ប្រទេសដដែលទោះបីជាមាន ការផ្លាស់ប្តូរដ្ឋធានី។
លោកស្រី ស្រ៊ី ហាយ៉ាទី (Sri Haryati) មន្រ្តីជាន់ខ្ពស់នៅរដ្ឋបាលរដ្ឋធានីហ្សាកាតា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន អង់តារ៉ា ថា ស្របតាមការណែនាំរបស់លោកប្រធានាធិបតី ចូកូវី ទីក្រុងហ្សាកាតានឹងនៅតែជាទីក្រុងពាណិជ្ជកម្ម ដែលជាទីក្រុងសេដ្ឋកិច្ចខ្នាតពិភពលោក ។
លោកស្រីបានកត់សម្គាល់ថា រដ្ឋាភិបាលកណ្តាលកំពុងបន្តធ្វើការពិភាក្សាលើការរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ទីក្រុងហ្សាកាតានាពេលអនាគតបន្ទាប់ពីការផ្លាស់ប្តូរទៅរដ្ឋធានីថ្មី។

លោកស្រីបានបន្តថា ទីក្រុងហ្សាការតាបានចូលរួមចំណែកពី ១៦ទៅ១៧ ភាគរយដល់សេដ្ឋកិច្ចឥណ្ឌូនេស៊ី ដូច្នេះស្ថិរភាពសេដ្ឋកិច្ចរបស់ហ្សាកាតានឹងប៉ះពាល់ដល់សេដ្ឋកិច្ចឥណ្ឌូនេស៊ីយ៉ាងខ្លាំង ប្រសិនបើមិនមានការរៀបចំត្រឹមត្រូវទេនោះ។
លោកស្រីបានបន្តថា រដ្ឋាភិបាលក្នុងតំបន់មិនអាចការពារសេដ្ឋកិច្ចរបស់ទីក្រុងហ្សាការតាដោយគ្មានជំនួយពីភាគីផ្សេងទៀតឡើយ ដូច្នេះលោកស្រី បានស្នើឱ្យតួអង្គអាជីវកម្ម រួមទាំងសហគ្រិនលក់រាយ សហការគ្នាក្នុងការគាំទ្រសេដ្ឋកិច្ចទីក្រុង។
មកដល់ពេលនេះនៅទីក្រុងហ្សាកាតាទាំងមូល មានមជ្ឈមណ្ឌលពាណិជ្ជកម្មសរុបប្រមាណជា ៩៦ កន្លែងដោយនៅក្នុងនោះមាន ផ្សារទំនើបធំៗ ៧៦ កន្លែង និង មជ្ឈមណ្ឌលពាណិជ្ជកម្ម ២០ កន្លែង ។
ហ្សាកាតាត្រូវបានគេដឹងថា គឺជាទីក្រុងចំណាស់បំផុតមួយនៅក្នុងចំណោមទីក្រុងដែលមានមនុស្សច្រើនបំផុតនៅលើពិភពលោក ។ នៅលើដែនដីរដ្ឋបាលដែលមានទំហំ៦៦៤ គីឡូម៉ែត្រការ៉េ ទីក្រុងនេះមានប្រជាពលរដ្ឋសរុប រហូតដល់ទៅ ជាង ១០ លាននាក់ ដោយនៅក្នុងនោះ មានតង់ស៊ីតេពលរដ្ឋសរុប គឺ ជាង១៥ ៩០០ នាក់នៅក្នុងមួយគីឡូម៉ែត្រការ៉េ ។ ដោយឡែកទីក្រុងនូសាន់តារ៉ា វិញ ត្រូវបានគេដឹងថា មានផ្ទៃដីសរុប ២ ៥៦០ គីឡូម៉ែត្រការ៉េ ដែលកំពុងតែកសាងឡើង នៅក្រោមទឹកប្រាក់សរុប ប្រមាណជា ៣៥ ពាន់លានដុល្លារ ។ ដំណើរការកសាងទីក្រុងថ្មី នេះ បានប្រើប្រាស់កម្មករប្រមាណជា ពី ១៥០ ០០០ ទៅ ២០០ ០០០ នាក់ ដោយដំណាក់កាលទី១ចាប់ផ្តើមកាលពីខែ សីហា ឆ្នាំ២០២២ ។ គម្រោងកសាងទីក្រុងនេះ មានរយៈពេលដល់ទៅ ៥ ដំណាក់កាល ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០៤៥ ឯណោះ៕




អត្ថបទបន្ទាប់


ធនាគារកណ្តាលរបស់រុស្ស៊ីនឹងបើកកិច្ចប្រជុំបន្ទាប់ពីប្រាក់រុបបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល១៦ខែមកនេះ

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ីបានប្រកាសថាខ្លួននឹងបើកកិច្ចប្រជុំមួយនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីកម្រិតនៃអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនបន្…

ការនាំចេញត្បូងនិងគ្រឿងអលង្ការថៃមានតម្លៃ រហូតដល់ជាង៤ពាន់លានដុល្លារ

ព័ត៌មាន
ការនាំចេញត្បូងនិងគ្រឿងអលង្ការមានតម្លៃលើកលែងមាស នៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៣ នេះមានតម្លៃសរុបជាង ៤ ពាន់លានដុល្លារ ។ តាមសេចក្តីរាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ