ទុនបម្រុងឥណ្ឌូនេស៊ី

តើមានកត្តាអ្វីធ្វើឱ្យទុនបម្រុងអន្តរជាតិរបស់ឥណ្ឌូនេស៊ីធ្លាក់ចុះប្រមាណ១ពាន់លានដុល្លារត្រឹមតែ១ខែ?


ឥណ្ឌូនេស៊ី ដែលមានប្រជាពលរដ្ឋច្រើនជាងគេបំផុតលំដាប់ទី៤ នៅលើពិភពលោក ពោលគឺប្រមាណ២៧០លាននាក់ តែប្រជាជាតិនេះមានទុនបម្រុងអន្តរជាតិ ត្រឹមតែ១៤៤ពាន់លានដុល្លារប៉ុណ្ណោះ។ អតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីកាលពីខែមករា កន្លងទៅមានទំហំជាង២ពាន់លានដុល្លារ ដែលទាបជាងអតិរេក កាលពីខែធ្នូ ឆ្នាំ២០២៣ ដែលមានជាង៣ពាន់លានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Antara។
ទុនបម្រុងឥណ្ឌូនេស៊ី
ដោយ

ធនាគារកណ្តាលឥណ្ឌូណេស៊ី បានបញ្ជាក់ថា ទុនបម្រុងអន្តរជាតិរបស់ឥណ្ឌូនេស៊ី បានធ្លាក់មកនៅត្រឹម១៤៤ពាន់លានដុល្លារ គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះពីជាង ១៤៥ពាន់លានដុល្លារដែលសម្រេចបានកាលពីខែមករា។ លោក អេវិន ហាយូណូ (Erwin Haryono ) ប្រធាននាយកដ្ឋានទំនាក់ទំនងនៅធនាគារនេះ បាននិយាយថា ការធ្លាក់ចុះទុនបម្រុងអន្តរជាតិនេះ គឺមួយផ្នែកដោយសារការសងបំណុលបរទេសរបស់រដ្ឋាភិបាល។ លោកបានបន្តថា កម្រិតទុនបម្រុងនេះ គឺមានតម្លៃស្មើនឹងការផ្តល់ហិរញ្ញប្បទានរយៈពេល៦ខែកន្លះ នៃការនាំចូល។

ទីភ្នាក់ងារស្ថិតិរបស់ប្រទេសនេះ បានអះអាងថា អតិរេកសមតុល្យពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីក្នុងខែមករា ឆ្នាំ២០២៤ គឺធ្លាក់ចុះមកនៅជាង២ពាន់លានដុល្លារ ពោលគឺស្រុតចុះគួរសមបើធៀបនឹងអតិរេកនៅក្នុងខែធ្នូ ឆ្នាំ២០២៣ ដែលមានទំហំជាង៣ពាន់៣រយលានដុល្លារ។ ស្ថានភាពទំហំអតិរេកសមតុល្យពាណិជ្ជកម្មនៅខែមករា ឆ្នាំ២០២៤ ស្រុតចុះនេះ ភាគច្រើនបណ្តាលមកមកពីអតិរេកពាណិជ្ជកម្មផលិតផលមិនមែនប្រេង និងឧស្ម័ន។

មកដល់ពេលនេះឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា គឺជាប្រទេសដែលមានទីផ្សារធំជាងគេបំផុត នៅក្នុងតំបន់អាស៊ាន ទោះបីជាប្រទេសនេះជាប្រទេសដែនកោះដែលមានចំនួនសរុបរហូតដល់ទៅ១ម៉ឺន៧ពាន់កោះក៏ដោយ។ ឥណ្ឌូនេស៊ីក្រោមការដឹកនាំរបស់លោក ចូកូ វីដូដូ ពីរអាណត្តិកន្លងទៅ គឺបានស្ថិតនៅក្នុងស្ថានភាពវិជ្ជមាន ទោះបីជានៅក្នុងអាណត្តិនៃការដឹកនាំត្រូវរងនូវបញ្ហានៃការរីករាលដាលកូវីដ-១៩ ភាពមន្ទិលនៃសេដ្ឋកិច្ចពិភពលោក សង្រ្គាមនៅអ៊ុយក្រែន និងនៅហ្គាហ្សា ព្រមទាំងការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយក៏ដោយ៕​

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះ ដែលអាចធ្វើឱ្យទីផ្សាររថយន្តនៅវៀតណាមធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ?

ព័ត៌មាន
ទីផ្សារថយន្តនៅវៀតណាម នៅក្នុងឆ្នាំនេះ ត្រូវបានគេអះអាងថា នឹងស្ថិតនៅក្នុងសភាពកាន់តែធ្លាក់ចុះ ខណៈក្រុមហ៊ុនផលិតរថយន្តកំពុងងាកមកប្រើយុទ្ធសាស្ត្…

កសិករអូស្ត្រាលី បំផ្លាញដំណាំទំពាំងបាយជូទាំងចម្ការៗ ក្រោយតម្លៃចុះថោកខ្លាំងពេក

ព័ត៌មាន
ដំណាំទំពាំងបាយជូទាំងចម្ការៗនៅក្នុងប្រទេសអូស្ត្រាលី កំពុងត្រូវបានកសិករខ្លួនឯងបំផ្លាញចោលគួរឱ្យសោកស្ដាយ ខណៈដំណាំនេះជោរជន់ខ្លាំងពេក ដែលបានធ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ