វិស័យព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ គាំទ្រឲ្យសារព័ត៌មានខេមបូណូមីស សហការជាមួយទូរទស្សន៍ ទទក និង AKP ពង្រីកការផ្សាយព័ត៌មានសេដ្ឋកិច្ច


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣ បានផ្ដល់កិត្តិយសដ៏ខ្ពស់ខ្ពស់ ដោយអនុញ្ញាតឲ្យក្រុមការងារសារព័ត៌មានឌីជីថល ខេមបូណូមីស ដែលដឹកនាំដោយលោក ស៊ឺន សាយ ជាអគ្គនាយក បានចូលជួបសម្តែងការគួរសម។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រ និងឯកភាពជាគោលការណ៍ ចំពោះសំណើស្វែងរកកិច្ចសហប្រតិបត្តិការរវាងសារព័ត៌មានឌីជីថល​ខេមបូណូមីស ជាមួយនឹងទូរទស្សន៍ជាតិកម្ពុជា (ទទក) និងអង្គភាពទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចឲ្យបានកាន់តែទូលំទូលាយ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣ បានផ្ដល់កិត្តិយសដ៏ខ្ពស់ខ្ពស់ ដោយអនុញ្ញាតឲ្យក្រុមការងារសារព័ត៌មានឌីជីថល ខេមបូណូមីស ដែលដឹកនាំដោយលោក ស៊ឺន សាយ ជាអគ្គនាយក បានចូលជួបសម្តែងការគួរសម។
ដោយ

នៅក្នុងឱកាសជួបសម្ដែងការគួរសម ជាមួយឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ស៊ឺន សាយ​ អគ្គនាយកសារព័ត៌មានឌីជីថល ខេមបូណូមីស បានស្នើទៅកាន់ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយនឹង​ អង្គភាពទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) និងទូរទស្សន៍ជាតិនៃកម្ពុជា (ទទក) ក្នុងការ​ផ្លាស់ប្ដូរមាតិការព័ត៌មានសម្រាប់​ការផ្សព្វផ្សាយរវាងគ្នា ក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយព័ត៌មាន​ឲ្យបានកាន់តែទូលំទូលាយ​ទៅកាន់សាធារណជន ពិសេស​ព័ត៌មានសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ខណៈដែលព័ត៌មានទាំងអស់នេះ គឺជាកិច្ចការស្នូលមួយ ដែលសារព័ត៌មានឌីជីលខេមបូណូមីសបាននិងកំពុងធ្វើប្រចាំថ្ងៃ​។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា ជាគោលការណ៍ ឯកឧត្តម​បាន​ឯកភាពយ៉ាងពេញទំហឹងចំពោះសំណើនេះ ហើយឯកឧត្តមក៏បានណែនាំឲ្យ​អង្គភាពសារព័ត៌មានឌីជីថលខេមបូណូមីស រៀបចំឯកសារពាក់ព័ន្ធ ដើម្បីពិនិត្យ និងឈានទៅរកការចុះ​អនុស្ស​រណៈយោគយល់គ្នា (MoU) នៅក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងជំនួបសម្ដែងការគួរសមនោះដែរ អង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស ក៏បាន​ភ្ជាប់ជាមួយនូវអំណោយអង្ករចំនួន​១តោន ជូនឯកឧត្តមខៀវ កាញារីទ្ធ សម្រាប់ប្រើប្រាស់​នៅក្នុង​សកម្មភាពមនុស្សធម៌ផងដែរ។

សូមបញ្ជាក់ថា សារព័ត៌មានឌីជីថលខេមបូណូមីស គឺជា​អង្គភាពសារព័ត៌មានឌីជីថលឈានមុខគេមួយ ដែលផ្ដោតលើការផ្សព្វផ្សាយព័ត៌មានលម្អិត ស៊ីជម្រៅពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាតិ និងអន្តរជាតិ រួមទាំងព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយការទូត​អន្តរជាតិសំខាន់ៗ។

ត្រូវបានចុះបញ្ជីនៅក្រសួងព័ត៌មានតាំងពីឆ្នាំ២០១៧ មកទល់ពេលបច្ចុប្បន្ននេះ សារព័ត៌មានឌីជីលថលខេមបូណូមីស មានប្រិយមិត្តតាមដានទស្សនារាប់លាននាក់។ ជាក់ស្ដែង គិតត្រឹមពេញមួយឆ្នាំ២០២២កន្លងទៅនេះ ទំព័រហ្វេសប៊ុករបស់ ខេមបូណូមីស មានអ្នកទស្សនាវីដេអូរហូតដល់ជាង​ ១៦៦លាននាទី។ បច្ចុប្បន្ន សារព័ត៌មានឌីជីថល ខេមបូណូមីស មានកម្មវិធីផ្សាយព័ត៌មាន​សំខាន់ៗដូចជា កម្មវិធីព័ត៌មានសេដ្ឋកិច្ចសាកលព្រឹកនេះ ដែលមានផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីវេលាម៉ោង ៧ព្រឹកតទៅ។ កម្មវិធីព័ត៌មានសេដ្ឋកិច្ចយប់នេះ មានផ្សាយជូនរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីវេលាម៉ោង ៨យប់តទៅ។ លើសពីនេះ ខេមបូណូមីស ក៏មានកម្មវិធីកិច្ចពិភាក្សា​សេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលផ្សាយជូនរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង១១៖៣០នាទីព្រឹក​តទៅ។

សូមជម្រាបថា ក្រៅពីទំព័រហ្វេសប៊ុក ខេមបូណូមីស ក៏មាន Channel យូធូប តេឡេក្រាម និង TikTok ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននិងអូស្ត្រាលីបានឈានដល់កិច្ចព្រមព្រៀងលើជម្លោះរឿងអង្ករ និងលើការផ្អាកបណ្ដឹងនៅអង្គការពាណិជ្ជកម្មពិភពលោក

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេន្នី វុង (Penny Wong) បាននិយាយថា អូស្ត្រាលីនឹងផ្អាកបណ្ដឹងរបស់ខ្លួននៅអង្គការពាណិជ្ជកម្មពិភពលោក ខណៈដែ…

ការប្រមូលចំណូលគយសម្រេចបានជាង ៥៦៤លានដុល្លារ ថយចុះ ៥,២% នៅត្រីមាសទី១ឆ្នាំ២០២៣

ព័ត៌មាន
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ៥៦៤លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ ថយចុះ ៥,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ