រោងចក្របន្ទះឈីប

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Intel នឹងបោះទុនវិនិយោគ២៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្របន្ទះឈីបនៅអ៊ីស្រាអែល


រដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហ៊ុនយក្សអាម៉េរិក Intel បានបញ្ជាក់ពីផែនការសាងសង់រោងចក្រផលិតបន្ទះឈីបតម្លៃ២៥ពាន់លានដុល្លារនៅភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែល ជាការវិនិយោគមួយ ដែលនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចាត់ទុកថា ជាការវិនិយោគដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល។
រោងចក្របន្ទះឈីប
ដោយ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិកមួយនេះបានផ្តល់ការងារដល់មនុស្ស១ម៉ឺន២ពាន់នាក់រួចហើយនៅក្នុងប្រទេសអ៊ីស្រាអែល ហើយបានវិនិយោគជាង៥០ពាន់លានដុល្លារនៅក្នុងប្រទេសនេះក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ។

ពេលនេះក្រុមហ៊ុន Intel ចង់ពង្រីករោងចក្រផលិតបន្ទះឈីបដែលមានស្រាប់របស់ខ្លួននៅក្នុងទីក្រុងកៀយ៉ាត ហ្គាត (Kiryat Gat) ដែលស្ថិតនៅចម្ងាយប្រមាណ២៦គីឡូម៉ែត្រ ភាគឦសាននៃតំបន់ហ្គាហ្សា (Gaza) ប៉ុន្តែត្រូវបានអាក់ខានដោយសារការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា និងសង្រ្គាម ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែល លោក បេហ្សាលែល ស្មូទ្រិច (Bezalel Smotrich) បានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះថា ក្រុមហ៊ុន Intel បានជ្រើសរើសអនុម័តការវិនិយោគ ដែលមិនធ្លាប់មានពីមុនមកក្នុងទំហំ២៥ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រថ្មីរបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល។

លោកបានបន្ថែមថា ការវិនិយោគនេះសន្យាថា នឹងលើកកម្ពស់ឱកាសការងារ ដែលមានគុណភាពខ្ពស់ជាមួយនឹងផលិតភាពខ្ពស់នៅតាមតំបន់ដាច់ស្រយាល ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចអ៊ីស្រាអែល។ លោក ណេតាន់យ៉ាហ៊ូ បានប្រកាសគម្រោងរោងចក្រថ្មីនេះជាលើកដំបូងកាលពីខែមិថុនា ដោយចាត់ទុកថា វាជាការវិនិយោគដ៏ធំបំផុតមិនធ្លាប់មានដោយក្រុមហ៊ុនអន្តរជាតិនៅអ៊ីស្រាអែល។

ទោះជាយ៉ាងណា នៅពេលនោះក្រុមហ៊ុន Intel មិនបានបញ្ជាក់ពីការវិនិយោគថ្មីនេះទេ ដោយគ្រាន់តែលើកឡើងថា ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល មានសារសំខាន់ណាស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ហើយថា ផែនការពង្រីកប្រតិបត្តិការនឹងធ្វើឡើងដើម្បីបំពេញតម្រូវការផលិតកម្មនាពេលអនាគត។ ហើយទើបតែថ្ងៃអង្គារ ដើមសប្ដាហ៍នេះទេដែលក្រុមហ៊ុននេះ Intel បានបញ្ជាក់ពីផែនកាវិនិយោគនេះ៕

ដោយ៖ សុវិទ្យា ហោ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុគ្គលិកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាង៦ម៉ឺននាក់ត្រូវបានផ្អាកពីការងារនៅឆ្នាំ២០២៣ តើវាជាបញ្ហាដ៏អាក្រក់សម្រាប់ពិភពលោកឬ?

ព័ត៌មាន
ក្រុមអ្នកវិភាគអន្តរជាតិ បានលើកឡើងថា ឆ្នាំ២០២៣ គឺជាឆ្នាំ ដែលវិស័យធនាគារ និងហិរញ្ញវត្ថុនៅទូទាំងពិភពលោកបានហែលឆ្លងនៅពេលវេលាដ៏អាក្រក់បំផុត…

តើមានកត្តាអ្វីខ្លះដែលអាចធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ស្បៀងអាហារសកលនៅឆ្នាំ២០២៤?

ព័ត៌មាន
តម្លៃនិងតម្រូវការស្បៀងអាហារនៅប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានជំរុញឱ្យកសិករទូទាំងពិភពលោកខិតខំការបង្កបង្កើនផល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ